រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​​ ខ​ល​តាម​វីឌីអូ ​ជួប​ផ្ទាល់​ជា​មួយ​ពល​ការិនីខ្មែរ​ ២៩​នាក់ ​ស្នាក់​នៅ​ផ្ទះ​បណ្តោះ​អាសន្ន​ក្នុង​ទី​ក្រុង ​Jeddah​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨ នាទី យប់​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤  ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានខលតាមវីឌីអូ ជួបផ្ទាល់ជាមួយពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មានដល់បងប្អូនអំពីការណែនាំរបស់សម្តេចធិបតី។

រដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថា សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close