​លោកឃួង ស្រេង ផ្តាំផ្ញើ​​​ដល់ក្រុមនិស្សិតកុំឲ្យភ្លេច​​​អត្តសញ្ញាណជាតិខ្មែរ

ដោយ៖ ហេង នាង

Cambodia News

អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តាំផ្ញើដល់ក្រុមនិស្សិត ដែលត្រូវបានប្រឡងជ្រើសរើស ទៅចូលរួមកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ លើកទី៣៩ឆ្នាំ២០១២ដែលគ្រោងនឹងចេញដំណើរតាមនាវាទៅកាន់ប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ានចំនួន៥៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣ខែតុលា ដល់ថ្ងៃ ១៤ខែធ្នូ ថា ត្រូវចេះបង្ហាញវប្បធម៌របស់ខ្លួនឲ្យនិស្សិត បរទេសស្គាល់ និងចេះផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងដើម្បីសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ។

ក្រុមនិស្សិត ដែលត្រូវបានប្រឡងជ្រើសរើសទៅចូលរួមកម្មវិធីនាវាយុវជន
អាស៊ីអាគ្នេយ៍ លើកទី៣៩ឆ្នាំ២០១២

ប្រធានប្រតិភូនាវាយុវជនកម្ពុជាឆ្នាំ២០១២ លោក ស្រ៊ាង គីមលី បានឲ្យដឹងថា គោលបំណងនៃក្រុមនិស្សិត ដែលចូលរួមដោយ យុវជនចម្រុះជាតិសាសន៍នេះគឺដើម្បីរឹតចំណងមិត្តភាពរវាងយុវជនជប៉ុន និងអាស៊ាន ក្នុងពង្រឹងទស្សនៈរបស់ពួកគេចំពោះ ពិភពលោកព្រមទាំងលើកកម្ពស់សមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកស្រ៊ាង គីមលីបានបញ្ជាក់ថា មុននឹងបានចូលរួម កម្មវិធីផ្លាស់ប្តូរបទពិសោធន៍នេះនិស្សិតទាំង២៩នាក់ ប្រុស១៥នាក់ និង ស្រី១៤នាក់សុទ្ធតែឆ្លងកាត់ការប្រឡងជ្រើសរើសពីរតង់ដោយ តង់ទី១ ប្រឡងចំណេះដឹងទូទៅជាភាសាអង់គ្លេស និងតង់ទី២ ធ្វើបទសម្ភាសន៍ដោយកំណត់យកអាយុចាប់ពី១៨ឆ្នាំដល់៣០ឆ្នាំ សម្រាប់ កម្ពុជានេះជាលើកទី១៣ហើយ ដែលនិស្សិតខ្មែរ បានចូលរួមកម្មវិធីសិក្សា ស្វែងយល់គ្នារវាងជាតិសាសន៍ផ្សេងគ្នា៕

Related Articles

Back to top button
Close
Close