បេប៊ី ​ប្តូរ​ជិះ​រថ​យន្ត​ថ្មី​ទំនើប ​ស្រប​ពេល​លេច​ឮ​ថា ​មាន​ឧកញ៉ា​តាម​សុំ​ស្នេហ៍​

ភ្នំពេញ ៖ កញ្ញ​​​​​ជុំ​​​ រចនា​​​​ពេជ្រ ​​​ហៅ​​​ បេ​​​​ប៊ី​​​ តាំង​​​ពី​​​​ចូល​​ប្រ​ទ្បូក​​​​សិល្បៈមក​​មាន​​ការងារ​​​ច្រើន​​​គួរ​​សម​​​ ដោយ​សារ​​តែ​នាង​​​មាន​​​រូ​​ប​​​​សម្បត្តិ​​​​ស្រស់​​​​ស្អាត​​​ និង​​កាយវិការ​​​សម្តែង​​រស់​​រវើក​​​ ។ ពេលនេះ​​​គេ​​ឃើញ​​​​បេប៊ី​​​ប្រើ​​ប្រាស់​​​រថយន្ត​​​ថ្មី​​​ទំនើប​​ធ្វើ​ ឱ្យ​​​អ្នក​​ក្នុង​​​មជ្ឈដ្ឋាន​​​សិល្បៈ​​ភ្ញាក់ផ្អើ​​ល​​​ស្រប​​​ពេល​​​ កន្លង​​​មក​​​លេច​ឮ​​ថា ​​មាន​​​ឧកញ៉ា​​​ម្នាក់​​​តាម​​សុំស្នេហ៍​​​​នាង​​​ដល់​​ចាស់​ទុំ​​​ ។​

Cam6ពេល​​ចាប់​​ផ្តើម​​ល្បី​ឈ្មោះ​​​ និង​​ល្បី​​​រឿង​​ឧ​​កញ៉ា​​​ចែ​​ចង់​​​​​​​នោះ​​​ធ្វើ​​​ឱ្យ​​​គេ​​សង្ស័យ​​ ថា​​ បេប៊ី​​​មាន​​​រថយន្ត​​​ថ្មី​​​ជិះ​​​សម្ញែង​​​គេ​ឯ​​ង​​ពេល​​ចេញ​​​ទៅ​ សម្តែង​​​នេះ​​​ជា​​កាដួូ​​​លួង​​ចិត្ត​​​របស់​​ឧកញ៉ា​​នោះ​​​ ។ តាមការ​​​ឱ្យ​​ដឹង​​​ពី​សាច់​​ញាតិ​​​កន្ល​ងមក​​​បេប៊ីពិតជា​​​ធ្វើឱ្យ​​​ បុរស​​​ម្នាក់​​នោះ​​​បាក់​ចិត្ត​​​មែនទែន​​​​ សូម្បី​​​តែផ្ទះ​​​នាង​​ក៏​​ស្គាល់​​​ច្បាស់​​ ហើយហ៊ានសារ​​ភាពស្នេហ៍​​​នៅ​​​ចំពោះ​​​មុខម្តា​យ​​​ឪពុក​​​នាង​​យ៉ាង​​​ ក្លាហា​ន​​​ ។

ចំពោះ​រថយន្ត​​​​​ដែល​​​នាង​​​ជិះ​​​​នោះ​​​ ទោះ​​​ជា​​តម្លៃ​​​មិន​​ខ្ពស់​​​​​​​ដូច​​​គេ​​​ឯ​ង​​​មែន​​​ តែ​​បើ​​​គិត​​​ពី​​រឿង​​​ខ្ទង់​​​មឺុ​ន​​ដុ​ល្លា​​​​​​រ​​​វិញ​​​​​​​​​​ ពិត​​​​ជា​​ពិបាក​​​រក​​​ណាស់​​ បើ​​សន្សំ​​​វិញ​​​ក៏​​​​​ចំ​​​ណាយ​​​​​ពេល​​​យូរ​​ដែរ​​​ ។ម៉្លោះ​​​ហើយ​​គេសង្ស័យថា បេប៊ី​​​​​​​​​ប្រគល់​​​ស្នេហ៍​​​ជូន​​អ្នកតាម​​​ស្អិត​​​នោះ​​​ ហើយ​គេ​ផ្គាប់​​​​​​ចិត្ត​​​នាង​​​ដោយ​​​រថយន្ត​​​ ​។

ទោះជា​​​យ៉ាង​​ណា​​​ក្តី​​​ម្តា​យ​​​របស់​​​តារា​​​រះថ្មី​​រូប​នេះ​​​ បកស្រាយ​​​កាលពីពេល​​ថ្មី​​ៗនេះ​​​ថា​ ​​អ្នក​​​ស្រីពិត​​​ជា​​ភ្ញាក់​ផ្អើល​​ណាស់​​​នៅ​​ពេល​​​គ្រាន់​តែ​​​កូន​​ អ្នក​​​ស្រី​​​ទិញ​​​​រថយន្ត​​​​​ថ្មី​​​ក្នុង​​​តម្លៃ​​​​ត្រឹម​​​​ ជិត​​៣ម៉ឺន​​​ដុល្លា​​​​រ​ប៉ុណ្ណឹង​​​​​​ បែក​​សាយ​គេ​​​សួរ​​នាំ​ច្រើន​​​​ ពិសេស​​​​ភ្ជាប់​​​រឿង​​នេះ​​​ទៅ​​ជាមួយ​​​អ្នក​​​តាម​​​​ស្រ​ឡាញ់​​​​នាង​ ដែល​​​ជាអ្នក​​​មាន​​នោះ​​​​ទៀត ​។

ប្រភព​​​​ដដែល​​និយា​យ​ថា​​​ «ក្នុង​​​នាមខ្ញុំ​​ជា​​ម្តាយ​​​ទោះ​​​កូន​​ធ្វើ​​អ្វី​​​ក៏ខ្ញុំដឹង​​​​ ព្រោះ​​​មួយ​​​ជំហាន​​​ណាក៏​ខ្ញុំតាម​​​​ជាប់​​​ដែរ​​​ ដូច្នេរឿងអីកូន​​មាន​​អ្នក​​ណា​​​​​ស្រឡាញ់​​ ​មិន​​ស្រលាញ​់​​​នោះខ្ញុំមិន​​ដឹង​​​ ។ ចំពោះ​​​​រឿង​​​ដូរ​ទ្បាន​​​​នេះ​​ខ្ញុំសុំ​​បញ្ជាក់​​​ថា អត់​​​មាន​ទាល់​​តែ​​​សោះ​​​​ជា​​កាដូ​​​​ពី​​អ្នក​​​នេះ​​​អ្នក​​នោះ​​​ ។ គ្មាន​​អ្នក​​ណា​​​គេ​​យក​​​លុ​យ​​​​រាប់​​​ពាន់​​​ដុល្លា​​​រទៅ​​ឱ្យ​​យើង ​​ទទេ​​​ៗ​ទេ ​​បើ​​​ទោះ​​ជា​​គេ​​ស្រ​ឡាញ់​មែន​​​ គេមិន​​ធ្វើ​​​បែប​​​នេះ​​​​​ទ្បើយ​​​​ តែ​​បើ​​​មាន​​វិញ​​​សម្រាប់​​​យើងគួរ​​​តែ​​អាច​​គិត​​​បាន​ហើយ​​​​ថា​​ នោះ​​​ជា​​បំ​ណង​​​ក្នុង​​​ផ្លូវ​​ណា​​​» ។

ម្តាយ​​​របស់​​​បេប៊ី​​​បញ្ជាក់​​​ថា​​​ កូន​​ស្រី​​​គាត់​​​​មាន​​​រថយន្ត​​​លុច​​ស៊ី​​​ស​​ ៣៣០​​ថ្មី​​ជិះ​​​ គឺ​​អ្នក​​ស្រី​​​​ និង​​ប្តី​​​ជាអ្នក​​រ៉ាប់រង​​​​​ចំ​ណាយ​​​​លុយ​​ទិ​ញឱ្យ​​​ដោយ​​​បាន​​ពី​​ ការ​​​​ខ​​ំរក​​​ស៊ី​​​របស់​​​ក្រុម​​​គ្រួសារ​​​ ។​ ការ​​​ប្តូរយក​​​រថ​យន្ត​​​​ថ្មី​​​​នេះ​​​ដើម្បី​​​​ឱ្យ​​​បាន​ធំ​​ទូ​​លាយ ​​​បន្តិច​​​សម្រាប់​ដាក់​​​​របស់របរ​​​ និង​​មិនមែន​​​ជា​​របស់​​​ផ្តាច់​មុខ​របស់​​​​បេប៊ី​​​​ទេ​​ គឺ​មាន​​ន័យ​​​ថា​​​បើ​​អ្នក​​​ផ្ទះ​​​ណា​​រវល់​​​ចង់​​យក​​​ប្រើ​​​​គឺ​​​ អា​​​ច​​​ប្រើ​​​​បាន​​គ្រប់​​​គ្នា​​​ ។ រឿ​ង​​​ឧកញ៉ា​​​តាម​​ស្រលាញ​់បេប៊ី​​​​នៅ​មិន​​ទាន់​​ស្ងប់​​​​​ទេ​​ ​​​​តែ​​អ្នក​​​ស្រី​​​ជា​​ម្តាយ​​​​អះ​​អាង​​​ថា​​ អាស្រ័យ​​​លើ​​​ចិត្ត​​​កូន​​​អត​់​​​បង្ខំ​​​បាន​ទេ​​ ។ ​​ម្យ៉ាង​​​កូនរបស់​​​អ្នក​​ស្រី​​​នៅ​​​ស្រឡាញ់​​់​​​សិល្បៈ ហើយ​​​ចង់​​កសាង​​​ខ្លួន​​​ឱ្យ​​កាន់​​តែ​​​ល្បី ​​ដូច្នេះ​​កាន់​​តែ​​​លែង​​​​ខ្វល់​​​រឿង​​​ស្នេហា ៕ ស.រ/Cambodia News

Cam3Cam4Cam2

Related Articles

Back to top button
Close
Close