យុវតី​ម្នាក់​ ថត​រាំ​បង្ហាញ​រាង​នៅ​ក្នុង​បន្ទប់​រៀន​បង្ហោះ​លើ​ហ្វេស​ប៊ុក​

Cambodia News

ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ ២០១៣​នេះ យុវតីម្នាក់​ត្រូវបានគេប្រទះឃើញ ថតរាំ​បង្ហាញ​រាង​ញាក់ទទ្រើក នៅក្នុងបន្ទប់ ថ្នាក់រៀន ហើយ​​រូប​ថត​វីដេអូ​នេះ ត្រូវបានគេប្រទះឃើញ បង្ហោះនៅលើ ប្រព័ន្ធទំនាក់ទំនងសង្គម​ (ហ្វេសប៊ុក) នៅក្នុងឈ្មោះ Pich Sloy ssw zin ​​តាម​ការពិនិត្យនៃការ បង្ហោះ​រូបភាពវីដេអូនេះ ​​គឺធ្វើ​ឡើង​តាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៣ កន្លងមកម្ល៉េះ ។

Untitled-1នៅក្នុងរូបភាពវីដេអូ ដែលមានរយៈ ពេល ១.៣៩នាទី បង្ហាញឱ្យឃើញពីយុវតី ម្នាក់ ក្នុង​សម្លៀក​បំពាក់​​ជាសិស្សសាលា អាវពណ៌ស សំពត់​ពណ៌ខៀវ រាំកាច់រាង គ្រវីចង្កេះ នៅក្នុងបន្ទប់ថ្នាក់រៀន ដោយ មានមិត្ដភ័ក្ដិរបស់ខ្លួន ជាអ្នកថតរូបឱ្យ ។

ក្រោយពីបង្ហោះរូបវីដេអូរាំ កាច់រាង ញាក់ទទ្រើកគ្រវីចង្កេះចុះឡើង ខាងលើនេះរួច ត្រូវ​បាន​អ្នក​ដែល​និយម លេងហ្វេសប៊ុក នាំគ្នាចែករំលែក (Share) ពី មួយទៅមួយ អមដោយមតិរិះគន់ជាច្រើន  ចំពោះ សកម្មភាពរាំបង្ហាញក្នុងហ្វេសប៊ុក របស់យុវតីរូបនេះ។ ​

បើតាម រូបវីដេអូ មិនបានបញ្ជាក់ពីវិទ្យាល័យណា នោះទេ ប៉ុន្ដែ បើតាមការពិនិត្យរូបថត និង ភិន​ភាគ​អគារសាលា បានបង្ហាញថា ស្ថិត នៅ​វិទ្យា​ល័យព្រះស៊ីសុវត្ថិ ដូច្នេះយុវតីរូប នេះ គឺ​ជា​សិស្ស​នៅ​វិទ្យា​ល័យព្រះស៊ីសុវត្ថិ តែម្ដង ប៉ុន្ដែ មិនដឹងថា រៀនថ្នាក់ទីប៉ុន្មាន​ឡើយ៕

 

Related Articles

Back to top button
Close
Close