រដ្ឋមន្ត្រីក្រសួងព័ត៌៖ សមាសភាពគណៈរដ្ឋមន្ត្រីពិតជាបានរៀបចំហើយ
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញានេះ លោក ខៀវ កាញារីទ្ធ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា បញ្ជីសមាសភាពគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអណត្តិទី៥ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ បានរៀបចំរួចអស់ហើយ។
ដោយឡែក ចំពោះបណ្ដាញព័ត៌មានដែលបានចុះផ្សាយថាមានការបែកធ្លាយបញ្ជី គណៈរដ្ឋមន្ត្រីថ្មី នៃគណបក្សប្រជាជនកម្ពុជារបស់សម្ដេច ហ៊ុន សែន នោះត្រូវបានមន្ត្រីនាំពាក្យដដែលខាងលើនេះ បដិសេធ ដោយបានបញ្ជាក់ថា ជាបញ្ជីដែលមិនត្រឹមត្រូវ។
យោងតាមបញ្ជីដែលមិនមានប្រភពច្បាស់លាស់ ក្នុងរដ្ឋាភិបាលអណត្តិទី៥ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែ ម្នាក់នោះ សម្តេច ហ៊ុន សែន នៅតែបន្តតំណែងជានាយករដ្ឋមន្ត្រីដោយមានឧបនាយករដ្ឋមន្ត្រី៩រូប និងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសចំនួន១១រូប។
បញ្ជីនោះក៏បានបង្ហាញផងដែរថា គណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវរួមតូចជាងមុន ហើយក្រសួងមួយចំនួនក៏ត្រូវផ្លាស់ប្តូររដ្ឋមន្ត្រីកាលពីអណត្តិមុន ផងដែរ។ ក្រសួងដែលត្រូវផ្លាស់ប្ដូររដ្ឋមន្ត្រីនោះ រួមមានក្រសួងសេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម អប់រំ បរិស្ថាន ប្រៃសណីយ៍ និងវប្បធម៌៕ Cambodia News