ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុក​សួន​ច្បារ​ពុះ​ចែក​ផ្លូ​វ​សន្លប់​ស្តូក​

ភ្នំពេញ ៖ នៅវេលាម៉ោង ៨និង ៥នាទីយប់ថ្ងៃទី១៨ ធ្នូ បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូទៅបុក សួនច្បារពុះចែកផ្លូវ បណ្តាលឲ្យសន្លប់ស្តូកស្តឹង លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិស្ពាន ខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ ស្រវឹងស្រាជិះម៉ូតូវីវ៉ា១២៥ ពណ៌ខ្មៅ តាមផ្លូវជាតិលេខ៥ ពីជើងទៅត្បូង ខណៈដល់ចំណុចខាងលើ បានជិះទៅបុកសួនច្បារពុះចែកផ្លូវ បណ្តាលឲ្យម៉ូតូបាក់កាំរន្ទះកង់ខាងមុខ ដួលសន្លប់ស្តូកស្តឹង ត្រូវសមត្ថកិច្ចលើកដាក់លើម៉ូតូដឹក យកទៅព្យាបាលនៅមន្ទីរពេទ្យសម្តេចឪបានមួយសន្ទុះ ដឹងខ្លួនវិញ ត្រូវប៉ូលិស នាំទៅធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦បន្តទៀត ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close