គ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី២៣ ខែមិថុនា ស្លាប់ ៥នាក់ របួសធ្ងន់ ៨នាក់ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ ​មនុស្ស៥នាក់បានស្លាប់ និង៨នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៦លើក (យប់៣លើក) នៅទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ម្សិលមិញនេះ នេះបើតាមប្រភពព័ត៌មានពីគេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពដដែលបញ្ជាក់ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១១ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៩គ្រឿង, រថយន្ត​ធុន​តូច១គ្រឿង, និងយានផ្សេងៗ១គ្រឿង។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន៣លើក, ស្រវឹង១លើក,មិនគោរពសិទ្ធិ១លើក និងមិនប្រកាន់ស្តាំ១លើក។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ​ចំនួន៩នាក់ (យប់៥នាក់)។

ដោយឡែករថយន្ត​ត្រូវបាន នគរបាលផាកពិន័យ​សរុប​ចំនួន ៦៩២គ្រឿង (រថយន្ត​ធំ១៨៥គ្រឿង) ស្មើ​និង៧០៣រណី, ករណី​ល្មើស​ក្រដាស​ស្នាមមាន ៥០២ គ្រឿង ស្មើនឹង៥១៣ករណី, ចំពោះ​ករណី​ល្មើស​បច្ចេកទេស១៩០ គ្រឿង​ស្មើនឹង ១៩០ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.២៣០គ្រឿង៕

2

 

Related Articles

Back to top button
Close
Close