​ព្រះ​មហាក្សត្រ​​​​​កាត់​​នំ​ខួប​​​កំណើ​ត​​គម្រប់​ខួប​៦២ យាង​ចូល​៦៣​ព្រះវស្សា

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (១៥ ឧសភា ២០១៥) ៖ ក្នុង​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​យប់​ថ្ងៃ​ទី​១៤ ឧសភា ព្រះអង្គ ទ្រង់​បាន​យាង​ផ្លុំ​ពន្លត់​ទាន​និង​កាត់​នំ​ខួបកំណើត គម្រប់​ខួប​៦២ យាង​ចូល​៦៣​ព្រះវស្សា​ ក្នុង​ព្រះរាជ​ពិធី​កាត់​នំ ក៏​មាន​វត្តមាន​ចូលរួម​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា​ផងដែរ​។​

​គួរបញ្ជាក់​ថា ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា ប្រារព្ធ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ នៅ​ថ្ងៃ​ទី​១៣-១៤-១៥ ឧសភា​។ ក្នុង​ព្រះរាជ​ពិធី​នេះ មន្ត្រីរាជការ សិស្សានុសិស្ស និង​ក្រុមហ៊ុន ស្ថាប័ន​មួយចំនួន ក៏​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ផងដែរ​៕

N1

 

 

Related Articles

Back to top button
Close
Close