​ខឹង​ឪពុក​ស្តី​បន្ទោស​​ យក​កាំបិត​បុ័ង​តោ​​ កាប់​ស្លាប់

សារព័ត៌មាន​ Cambodia News/

ក្រចេះ (២៤ ធ្នូ ២០១៦) ៖​ យុវជនម្នាក់ត្រូវ បាននគរបាលស្រុកឆ្លូង​ ធ្វើការឃាត់ខ្លួន​ ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៦​ បន្ទាប់ខឹងឪពុកខ្លួនស្តីបន្ទោស​ រួចយកកាំបិតបុ័ងតោ កាប់​ចំកណ្តាល​ដើម​ទ្រូងស្លាប់​ក្រោយពេល​បញ្ជូន​ទៅ​ដល់​មន្ទីពេទ្យ​ ។ ​​ហេតុ​ការណ៍​កើត​ឡើង​នៅចំណុចភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

បើតាមមន្ត្រីនគរបាល​ បានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ស៊ុន ប៊ុនលាង អាយុ ៥៨ឆ្នាំ មានទីភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន​មក​ស្នាក់​នៅ​លក់​ដូរ ​និងធ្វើចំការនៅចំនុចកើតហេតុខាងលើ ត្រូវបានកូនបង្កើត​ យកកាំបិតបុ័ងតោកាប់ចំនួន ១កាំប៉ិតត្រូវចំពាក់កណ្តាលដើមទ្រូ​ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​ថ្ងៃ​នៅ​ក្នុងផ្ទះ។

កូនប្រុសដែលកាប់ឪពុកខ្លួន​ ឈ្មោះ ស៊ុន សុធារ៉ា អាយុ ២៤ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ជន​បង្ករ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍ន​គរបាលរដ្ឋ​បាលឃុំដំរីផុងធ្វើការឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាន ដើម្បីធ្វើកាសាកសួរ​ ហើយមូលហេតុជនបង្ករខឹងឪពុកដែលបានស្តីបន្ទោសរឿងមិនស្តាប់ដំបូន្មាន និងយកម៉ាស៊ីនបូមទឹកយកទៅលក់៕

2

 

Related Articles

Back to top button
Close
Close