​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១២​ ខែធ្នូ ​ស្លាប់ ​៦​នាក់​របួសធ្ងន់​ស្រាល​ ១១​នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៤ ធ្នូ ២០១៥) ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ មាន​ចំនួន​៩​លើក(​យប់​៤​លើក)មនុស្ស​ស្លាប់​៦​នាក់,​របួសធ្ងន់​៨​នាក់​និង​ស្រាល៣​នាក់​។​ នេះបើយោង​តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​២​គ្រឿង រថយន្ត​ធុន​ធំ​១​គ្រឿង​។​មូល​ហេតុនៃ​គ្រោះថ្នាក់​រួមមាន​ល្មើស​ល្បឿន​៤​លើក,​មិន​ប្រកាន់​ស្តាំ​១​លើក​,បត់​គ្រោះថ្នាក់​២​លើក,​មិន​គោរព​សិទ្ធិ​១​លើក  ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ៧​នាក់​(យប់​១​នាក់) ។​

​សមត្ថកិច្ច​ចរាចរណ៍​​បានផាកពិន័យ រថយន្ត​សរុប​ចំនួន​១.៨៥៧​គ្រឿង រថយន្ត​ធំ​៩៣៧​គ្រឿង ស្មើនឹង​១.៨៧៦​ករណី ល្មើស​ក្រដាស​ស្នាម​មាន ១.០២៧​គ្រឿង ស្មើនឹង ១.០៤១​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៨២៧​គ្រឿង ស្មើនឹង ៨៣៥​ករណី ដោយឡែក​ម៉ូតូ ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.១៤៩​គ្រឿង​៕

2

 

Related Articles

Back to top button
Close
Close