លោកយាយអាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ទទួល​បាន​ជំនួយឧបត្ថម្ភរបស់សម្តេចតេជោ

សារព័ត៌មាន Cambodia News/

​ភ្នំពេញ (២ កក្កដា ២០២១) ៖ ​នៅព្រឹកថ្ងៃទី០២ ខែកក្កដា​ ឆ្នាំ២០២១នេះ​  លោកជំទាវ វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន​ ៣លានរៀល​ និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ទៅប្រគល់ជូនដល់លោកយាយអាយុ ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩​ នៅសាលាបឋមសិក្សាចតុមុខ៕

 

Related Articles

Back to top button
Close
Close