ព័ត៌មានជាភាសាខ្មែរ
-
កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញធ្វើការវែកមុខជនសង្ស័យចំនួន៤៣នាក់ដែលជាប់ពាក់ព័ន្ធ ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៤៣នាក់ត្រូវបានកងកម្លាំង អាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការវែកមុខ នៅទីបញ្ជាការដ្ឋានរាជធានីភ្នំពេញ ក្នុងនោះមានប្រុសចំនួន៣០នាក់ និងស្រីចំនួន១៣នាក់ដែលបានប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
Read More » -
កម្ពុជាបដិសេធនូវការប្រឌិតព័ត៌មាន ខុសពីការពិតរបស់ ASTV Manager Online
ភ្នំពេញ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសជាបន្ទាន់មួយ បដិសេធនូវការប្រឌិតព័ត៌មាន ខុសពីការពិតរបស់ ASTV Manager Online ដែលដាក់ចំណងជើងថា លោកសុមកៀត បកអាក្រាត “ថាក់ស៊ីន” ត្រៀមយកខ្មែរ៥ពាន់នាក់ឲ្យធ្វើចលាចល ក្នុងពេលប្រមូលផ្តុំនៅប្រទេសថៃ។
Read More » -
សន្តិសុខក្រុមហ៊ុនឯកជន( GPS )ម្នាក់ស្លាប់ក្បែរផ្ទះប្រជាពលរដ្ឋនៅប្លុកផ្សារសុវណ្ណា
ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខក្រុមហ៊ុន ឯកជន ជីភីអេស ( GPS ) បានដេកស្លាប់នៅក្បែរជញ្ជាំងផ្ទះលេខ B07 ផ្លូវ ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយត្រូវក្រុមសន្តិសុខឯកជនដូចគ្នាប្រទះឃើញ កាលពីវេលាម៉ោង ២៣ និង ៣០ នាទីយប់ថ្ងៃទី…
Read More » -
បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ខណៈចុះទៅជួយកូនធ្លាក់ចូលប្រឡាយទឹក
ភ្នំពេញ៖ កាលពីថ្ងៃទី ២៣ វិច្ឆិកា ២០១២ វេលាម៉ោង ៣ និង ៤០ នាទីរសៀល បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងប្រឡាយ ទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃសាឡា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
Read More » -
បុរសម្នាក់ស្រវឹងបើករថយន្តបុករះរថយន្តជាបន្តបន្ទាប់ខូចខាតអស់ចំនួន ៦គ្រឿង និងម៉ូតូមួយគ្រឿង
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២៣ វិច្ឆិកា ២០១២វេលាម៉ោង ២២ និង ២០នាទី មានរថយន្ត មួយគ្រឿងម៉ាកមែកសឺដេស ពណ៌ខ្មៅ ភ្នំពេញ 2C 6398 បើកបរដោយបុរសម្នាក់ មិន ស្គាល់ឈ្មោះ បានបើកបុករះរថយន្តជាបន្តបន្ទាប់ខូចខាតអស់ចំនួន ៦គ្រឿង…
Read More » -
ក្រុមអ្នកឈរប្រាប់ឲ្យភ្ញៀវលេងល្បែងនៅក្នុងកាស៊ីណូណាហ្គាទាស់គ្នាពេលចេញមកក្រៅវាយតប់គ្នាបែកមុខបែកមាត់
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៣ វិចិ្ឆកា ២០១២ វេលាម៉ោង២២និង២០នាទី ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន នៅមុខកាស៊ីណូណាហ្គា មានមនុស្ស៤នាក់រងរបួសបែកក្បាលនិងបែកមុខបែក មាត់ហូរឈាមដោយសារអំពើរហឹង្សាវាយតប់គ្នា ។
Read More » -
ចំនួនអ្នកកើតជំងឺរបេងនៅកម្ពុជាស្ថិតក្នុងអត្រាមួយខ្ពស់នៅឡើយ
ភ្នំពេញ៖ បច្ចុប្បន្នការកាត់បន្ថយ ជំងឺរបេង នៅក្នុងប្រទេសកម្ពុជា បានសម្រេច មុនគោលដៅ សហសវត្សន៍ ដែលបានកំណត់ទុក នៅឆ្នាំ២០១៥ ប៉ុន្តែទោះជាយ៉ាងណា ចំនួនអ្នកកើតជំងឺរបេង ក្នុងប្រទេសនេះ នៅតែស្ថិត ក្នុងអត្រាមួយខ្ពស់ នៅឡើយ បើប្រៀបធៀប នឹងប្រទេសផ្សេងៗ ។
Read More » -
បើករថយន្តថយក្រោយមិនមានការប្រុងប្រយ័ត្នកិនក្មួយស្រីរបស់ខ្លួនធ្លាយខួរស្លាប់
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១២ វេលាម៉ោង ៥និង៣០នាទី ស្ថិតនៅក្នុងការ ហ្គារ៉ាស ជួសជុល រថយន្តតាម បណ្តោយផ្លូវ ២០០៤ ខាងក្រោយផ្សារ សិនជូរីផ្លាហ្សា ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បុរសម្នាក់ដែលត្រូវជាពូបានបើករថយន្តថយក្រោយ ហើយមិនមានការប្រុងប្រយ័ត្ន ក៏កិនក្មួយស្រីរបស់ខ្លួនឯងស្លាប់តែម្តង។
Read More » -
កម្មកររោចក្រYW ជាង៥០នាក់ដួលសន្លប់ជាបន្តបន្ទាប់ដោយដោយសារធុំក្លិនក្រណាត់ក្នុងរោងចក្រ
ភ្នំពេញ៖ នាថ្ងៃទី២៣ វិច្ឆិកា ២០១២នេះ នៅម៉ោង១និង៣០នាទី កម្មករ-កម្មការិនី បម្រើការងារ នៅរោងចក្រ YW ស្ថិតនៅផ្លូវជិត ចំការដូង ក្នុងភូមិព្រែកជ្រៅ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាង៥០នាក់ បានដួលសន្លប់ ជាហូរហែរ ដោយសារធុំក្លិន ក្រណាត់មិនល្អ នៅក្នុងរោងចក្រ…
Read More » -
ក្រុមចោរប្លន់ប្រដាប់អាវុធបានចំនួន ៣នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់ក្រុងចាប់ខ្លួន
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ផ្នែកអនុវត្តដីកាធ្វើការស្រាវជ្រាវភ្លាមៗ ចាប់បានជាបន្តបន្ទាប់ចំនួន ៣ នាក់ ក្រោយពីប្លន់បានប៉ុន្មានម៉ោងតែប៉ុណ្ណោះ។
Read More »