ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ក្រសួង​ការ​ងារ​អំ​ពាវ​នាវ​កម្មករ​កុំ​ឲ្យ​ចូល​រួម​ធ្វើ​បាតុក​ម្ម​នៅ​ថ្ងៃ​ទី​៧​ ​កញ្ញា

    ភ្នំ​ពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា ​បាន​ចេញ​លិខិត​មួយ អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់​កុំ​ស្តាប់​ការ​ញុះញង់​របស់​អ្នក​នយោបាយ ចូល​រួម​ធ្វើ​បាតុកម្ម ដោយ​ត្រូវ​រក្សា​ភាព​នឹងនរ និង​បន្ត​ការងារ​របស់​ខ្លួន​ជា​ធម្មតា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី៧ ខែ​កញ្ញា ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​គេ​ជឿ​ថា កម្មករ​រោងចក្រ​អាច​ជា​កម្លាំង​ចលករ​មួយ​ចូល​រួម​ក្នុង​ហ្វូង​បាតុកម្ម​នោះ។

    Read More »
  • វិបត្តិ​ថវិ​កា​សាលា​ក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​ខ្មែរ​ជាប់​គាំង​

    ភ្នំ​ពេញ ៖ ជប៉ុន​ទទូល​សំណើ​​សុំប្រាក់កម្ចី​ពីភាគី​ កម្ពុជា​ដើម្បី​ជួយ​សាលាកាត់​​ក្តី​មេដឹក​​នាំ​​ខ្មែរ​ក្រហម ​នៅ​​ពេល​អូស្ត្រាលី​ប្រកាស​ថា នឹង​មិន​ផ្តល់​ថវិកា​បន្ថែម​ទៀត​នោះ​ទេ។ ជប៉ុន​គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​តុលាការ​កាត់​ ក្តី​មេដឹក​នាំ​របប​ខ្មែរ​ក្រហម រីឯ​ប្រទេស​អូស្ត្រាលី ឈរ​ក្នុង​លេខ​រៀង​ទី២។ អូស្ត្រាលី ​​និយាយ​ថា ក្នុង​ខណៈ​នេះ ​អូស្ត្រាលី​​នឹង​មិន​ផ្តល់​​​ថវិកា​ បន្ថែម​ដល់​តុលាការ​កាត់​ក្តី​មេដឹក​នាំ​ខ្មែរ​ក្រហមឡើយ ទោះ​បី​ជា​មាន​ការ​អំពាវ​នាវ​​​បន្ទាប់​មួយ​ពី​អង្គការ​សហប្រជាជាតិ​ថា តុលាការ​នេះ​ប្រឈម​នឹង​ការ​ឈប់​ដំណើរ​ការ។

    Read More »
  • ​ក្រសួង​​ធនធាន​​ទឹក​​អំពាវ​នាវ​​ឲ្យ​​ពល​រដ្ឋ​​ប្រុង​​ប្រយ័ត្ន​​ជំនន់​​ទឹក​​ភ្លៀង​

    ភ្នំពេញ៖ យោងតាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៥ ខែកញ្ញា​ខាងមុខនេះ​នឹងមាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​កើនឡើង​នៅ​អាង ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ​។​ ​នៅ ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣ ប្រព័ន្ធ​​សម្ពាធ​ទាប​ខាង​នេះ​នឹង​រំកិល​ចុះមក​ទិស​ខាង​ត្បួ​ង និង​អូស​កាត់​ពី​លិចទៅ​កើត​លើ​ភាគ​កណ្តាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​ខេត្​តកំពង់ធំ​។​

    Read More »
  • បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ប្ដូរ​របៀប​ធ្វើ​បាតុ​កម្ម​

    ភ្នំ​ពេញ​៖ ​​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ជូន​ដំណឹង​បញ្ជាក់​សា​ឡើង​វិញ​ដល់​សាធារណជន ថា គណបក្ស​នេះ​នឹង​នៅ​តែ​រៀបចំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា នា​ទីលាន​ប្រជាធិបតេយ្យ រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​មាន​ការ​ដូរ​វិធីសាស្ត្រ​ក្នុង​ការ​តវ៉ា​នោះ​ខ្លះ។ ទាក់ទង​នឹង​ការ​ធ្វើ​មហា​បាតុកម្ម​នេះ​ដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ថ្លែង​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត…

    Read More »
  • ​ក្រុម​យុវជ​ន​ធ្វើ​ពិធី​បួង​សួង​សុំ​សន្តិភាព​នៅ​វត្ត​ភ្នំ​

    ភ្នំ​ពេញ​៖ តំណាង​ក្រុម​យុវជន ឈ្មោះ រ័ត្ន ចាន់ដានី អំពាវនាវ​ក្នុង​ពិធី​នោះ ដោយ​ទទូច​សុំ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​តម្លាភាព យុត្តិធម៌ និង​បញ្ជៀស​ការ​ប្រើ​អំពើ​ហិង្សា​រវាង​ខ្មែរ​និង​ខ្មែរ។ គម្រោង​រៀបចំ​ពិធី​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចល័ត​ទ័ព រថក្រោះ រថពាសដែក និង​ដាក់​បន្លា​លួស ក្នុង​ទីតាំង​មួយ​ចំនួន​ចូល​មក​ក្រុង​ភ្នំពេញ ដែល​គេ​ជឿ​ថា​ដើម្បី​ត្រៀម​បង្ក្រាប​ក្រុម​បាតុករ​​ដែល​ប្រុងធ្វើ បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។

    Read More »
  • លោក​ ស ​ខេង​បញ្ជា​អោយ​អាជ្ញា​ធរ​គ្រប់​គ្រ​ង​សុវត្ថិភាពស្ថានីយ៍​ប្រេង​ឥន្ទនៈ​ ពេល​បាតុ​កម្ម​

    ភ្នំ​ពេញ​៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បានណែនាំ​ដល់អាជ្ញាធរ​មូល​ដ្ឋាន​ក្នុង​រាជធានី​ -ខេត្ត​ អោយ​បង្កើន​ការពង្រឹង​សន្តិសុខ​និងសណ្តាប់ធ្នាប់ ពិសេស​ការ​គ្រប់គ្រង​នៅ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​ និងរោងចក្រ​ផលិត​រំសេវគ្រឿងផ្ទុះ អោយ​មាន​សុវត្ថិភាព​ខ្ពស់។ ទន្ទឹមគ្នានេះ អាជីវករ​អ្នកលក់សាំងរាយ​តាម​ដងផ្លូវ ​ក៏​ត្រូវបាន​ស្នើអោយ​រក្សា​ប្រេងសាំង​ ​របស់​ពួកគេ​នៅ​កន្លែង​មាន​សុវត្ថិភាពផងដែរ។ ការ​ណែនាំនេះ​ត្រូវបាន​ធ្វើ​ឡើង​ ខណៈដែល​គណបក្ស​សង្គ្រោះ​ជា​តិ​ប្រកាស​ធ្វើ​មហាបាតុកម្ម​អហិង្សា របស់គណបក្ស​សង្គ្រោះជាតិជិតមក​ដល់។

    Read More »
  • លោក ​ហ៊ុន ​សែន​ ទៅ​ទស្សន​កិច្ច​នៅ​ចិន​ ស្រប​ពេល​ ការ​គំរាម​ធ្វើ​មហា​បាតុកម្មអ​ហិង្សា​

    ភ្នំពេញ​៖ កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៣ លោក ហ៊ុន សែន​ ​នាយករដ្ឋមន្រ្តី​ នៃ​ប្រទេស​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូមួយក្រុម​ទៅ​ទស្សនកិច្ច​នៅ​ប្រទេសចិន​ប្រយោជន៍​ ចូល​រួម​ពិធី​ពិព័រណ៍​អាស៊ាន-ចិន​ប្រចាំឆ្នាំ ស្របពេល​ការគំរាម​បាតុកម្ម​នា​ថ្ងៃទី៧ កញ្ញា កាន់តែ​ខិតជិត​មកដល់។

    Read More »
  • យុវវ័ថ្មី www.youthcambodia.com

    យុវវ័ថ្មី www.youthcambodia.com

    Read More »
  • ព្រះ​រាជ​សារ​ព្រះ​មហាក្សត្រ​ ស្តី​ពី​លទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើ​តាំង​តំណាង​រាស្រ្ត ​នីតិកា​លទី​៥​

    Cambodia News ហេង នាង ភ្នំ​​ពេញ​​៖ ​ព្រះក​រុណាព្រះ​បាទ​សម្តេច​ព្រះ​មរម​នាថ​​ នរោត្តម​​ សី​ហ​មុនី​​  ព្រះ​មហាក្សត្យ​នៃ​ព្រះ​រាជ​ណាច​ក្រ​កម្ពូជា ​នៅ​​ថ្ងៃ​​ទី​​៣០​ ខែ ​សីហា ឆ្នាំ២០១៣ នេះ  ព្រះ​ករុណា​បាន​​ផ្ញើរ​​ព្រះ​​សារ​​ជូន​​ប្រជា​រាស្រ្ត​ គ្រាប់​ស្រទាប់​វណ្ណះ ​ស្តី​​ពី​លទ្ឋ​ផល ​នៃ​ការ​​បោះ​​ឆ្នោត​ជ្រើស​រើស​តាំង​តំ​ណាងរាស្រ្ត​ នីតិកាល​ទី៥ ​នៃរដ្ឋ​សភា…

    Read More »
  • សង្គ្រោះ​ជាតិ​អះ​​អាង​ថា ​ក្រុម​ព្រឹក្សាធ​ម្មនុញ្ញ​មិន​បាន​ធ្វើ​ការ​ពេញ​លេញ​ទៅ​តាម​នីតិវិធី​

    ភ្នំ​​​ពេញ​​៖​ ប​ន្ទា​ប់​ពី​បាន​ធ្វើ​កា​រ​បើ​កនូ​វ​ក​ញ្ច​ប់​សុ​វត្ថិ​ភា​ព​ ​(​ក​)​ ​ក្រុ​ង​បា​ត់​ដំប​ងចំ​នួ​ន​៨​ការិ​យា​ល័​យ​ ​នៅ​ទី​​​ស្នា​ក់​ការ​ ​គជប នា​​​ព្រឹ​ក​ថ្ងៃ​ទី​ ​២​៨​នេះ ​ម​ន្ត្រី​ជា​ន់ខ្ព​ស់​គ​ណ​ប​ក្ស​ស​ង្គ្រោះ​ជា​តិបា​ន​និ​យា​យ​ជា​សា​រ​ធា​រ​​ណៈ​ទៅ​​​កា​ន់​ ​អ្ន​ក​​កា​​​សែត​ថាក្រុ​ម​ព្រឹ​ក្សា​ធ​ម្ម​នុ​ញ្ញ​មិ​ន​បា​ន​ធ្វើ​ទៅ​តាម​នី​តិ​វិ​ធី​ ​ដោ​យ​សារ​មិ​ន​បា​ន​ ​អ​នុ​ញ្ញាត​ឲ្យ​អា​ន​​​នូ​វស​ន្លឹ​ក​​​ឆ្នោ​ត​បូ​ក​ស​រុ​ប​​​ ​និង​ស​ន្លឹ​ក​ឆ្នោ​តខូ​ច​។​

    Read More »
Back to top button
Close
Close