ព័ត៌មានជាភាសាខ្មែរ
-
ព្រះសង្ឃ និងសកម្មជនជនដីធ្លី ហ៊ុមព័ទ្ធសាលាដំបូងរ ទាមទារដោះលែងមនុស្ស១០នាក់
សារព័ត៌មានCambodia News / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមករានេះ ព្រះសង្ឃ សកម្មជនជនដីធ្លី និងក្រុមសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ៣០០នាក់ បានហ៊ុមព័ទ្ធសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល សកម្មជនដីធ្លី និងកម្មករទាំង ១០នាក់ ដែលអាជ្ញាធរឃាត់ខ្លួន កាលពីថ្ងៃម្សិលមិញ។
Read More » -
១០នាក់ត្រូវបានឃាត់ខ្លួន និងមួយចំនួនទៀតរងរបួសក្នុង ការប៉ះទង្គិចគ្នាមុខរោងចក្រយ៉ាកជីង
ភ្នំពេញ៖ នៅម៉ោងប្រមាណ១២ ថ្ងៃទី២ ខែមករានេះ មនុស្សជិត១០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានមេដឹកនាំសមាគមម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស ក្នុងការប៉ះទង្គិចគ្នារវាងកម្មករ ជាមួយកម្លាំងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីង ជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
Read More » -
ស្រីម្នាក់ បើកម៉ូតូបុកគ្នា ហើយជេរប្រមាថ អ្នកកាសែតពេលចុះទៅយកព័ត៌មាន
ភ្នំពេញ៖ ស្រីម្នាក់បានបើកម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀត ហើយពេលដែលក្រុមអ្នកកាសែត នាំគ្នាទៅថតរូប និងយកព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍ ត្រូវបានស្រីខាងលើ ប្រើអំពើហិង្សា និងជេរប្រមាថ ដល់ក្រុមអ្នកកាសែតទាំងនោះ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោ ងប្រមាណ ១០:៣០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន (ម្តុំស្តុបពេទ្យចិន)។
Read More » -
កម្មករ បន្តបិទផ្លូវសហព័ន្ធរុស្ស៊ី មុខក្រសួងការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារនេះ កម្មកររោងចក្ររាប់ពាន់នាក់ បានចាប់ផ្តើមបិទផ្លូវសហព័ន្ធរុស្ស៊ីខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញឲ្យស្ថាប័នមួយនេះ បន្តពិភាក្សាដំឡើងប្រាក់ឈ្នួលដល់កម្មករ១៦០ដុល្លារ។ កម្មករ បន្តទាមទារប្រាក់ឈ្នួល១៦០ដុល្លារ បើទោះបីក្រសួងការងារ បានចេញលិខិតឲ្យភាគីពាក់ព័ន្ធគោរពតាមសេចក្តីសម្រេចរបស់គណៈកម្ម ការប្រឹក្សាការ ងារ ដែលដំឡើងដល់ទៅ៩៥ដុល្លារសម្រាប់ឆ្នាំ២០១៤ ហើយប្រាក់ឈ្នួលនឹងកើនឡើងដល់១៦០ដុល្លារនៅឆ្នាំ២០១៨។
Read More » -
អ្នក Facebook ម្នាក់ផ្ញើសារគំរាម លោក សម រង្ស៊ី និងលោក កឹម សុខា
ភ្នំពេញ៖ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក(Facebook)ម្នាក់ទៀត ឈ្មោះ Dein Sokhom បានផ្ញើសារគំរាមថា ប្រឆាំងនឹងថា្នក់ដឹកនាំគណបក្សសង្គ្រោះ ជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ដោយភា្ជប់ជាមួយរូបថតអាវុធជាច្រើនប្រភេទទៀតផង។ ក្នុងគណនី ហ្វេសប៊ុកឈ្មោះ Dein Sokhom ដែលមាននិន្នាការប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៧…
Read More » -
អ្នកកាសែតកម្ពុជា ពិភាក្សាពីច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ធ្នូ នេះ វេទិកាពិភាក្សារបស់ក្រុមអ្នកសារព័ត៌មានកម្ពុជាស្តីពី«អនុសាសន៍ របស់ អ្នកសារព័ត៌មាន ចំពោះការបង្កើតច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៅសណ្ឋាគារ កាំ បូឌី យ៉ា ណា រាជធានីភ្នំពេញ។ ថ្លែងក្នុង កិច្ចពិភាក្សាតុមូលនោះ លោក ប៉ែនសមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា…
Read More » -
បន្ទាប់ពីការចរចាប្រាក់ឈ្នួលគោលបរាជ័យ សហជីពធំៗ ប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំ
ភ្នំពេញ៖ បន្ទាប់ពីក្រសួងការងារ និងសហជីព បរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួលបន្ថែមដល់កម្មករ នៅថ្ងៃទី៣០ ខែធ្នូរ នេះ សហជីពធំៗចំនួនពីរ ប្រកាសជំហរថា ខ្លួននៅតែបន្តធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីតវ៉ាទាមទារប្រាក់ខែគោលកម្មករ១៦០ដុល្លារ បន្ទាប់ពីក្រសួងការងារ ប្រកាសឲ្យកម្មករ និងសហជីពទទួលយកប្រាក់ឈ្នួល៩៥ដុល្លារ។
Read More » -
ដឹងខ្លួនមុនថាជិតស្លាប់ក៏បង្ហោះរូបភាពសិចលើគ្រែក្នុង Facebook
ហេង នាង សារព័ត៌មាន Cambodia News ដោយមិនបញ្ជាក់ថា ព្រោះតែមានជំងឺអាអ្វីនោះទេ គឺមាន Account Facebook មួយបានប្រកាសកាលពីថ្ងៃទី២៦ ខែធ្នូរ ម្សិលមិញក្នុង Status របស់ខ្លួនថា នៅសល់ពេលវេលាមិនដល់៣ថ្ងៃទៀតទេ នឹងស្លាប់ហើយ ក៏បាន Post នូវរូបភាពសិចលើគ្រែរបស់ខ្លួន៤សន្លឹកផ្សេងៗ…
Read More » -
ក្រសួងអប់រំប្តូរកម្មវិធីប្រលងពីការថតចំលងវិញ្ញាសារមកជាការសសេរលើក្តារខៀនវិញ
ហេង នាង Cambodia News ភ្នំពេញ៖ ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់បញ្ហាចោទជារឿយៗកន្លងមកពីការបែកធ្លាយវិញ្ញាសារនៅពេលប្រលងក្រសូងអប់រំយុវជននិងកីឡាបានធ្វើការកែប្រព័ន្ធប្រឡងពីការថតចំលងវិញ្ញាសារចែកជួនសិស្សមកជាការសសេរវិញ្ញាសារនៅលើក្តាខៀនវិញ។
Read More » -
ក្រុមកម្មករប៉ះទង្គិចជាមួយសមត្ថកិច្ច នៅផ្លូវជាតិលេខ៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រនេះ មន្ត្រីសហភាពសហជីពការងារកម្ពុជា លោក សល់ គឹមសាន្ត បានឲ្យដឹង នៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤ មានការបាញ់កាំភ្លើងជាច្រើនគ្រាប់ ដើម្បីបំបែកក្រុមកម្មករ ដែលមានកម្មករប្រមាណជាង ១០នាក់ បានរងរបួស និងមួយចំនួនទៀត ត្រូវបានចាប់ខ្លួន។
Read More »