ព័ត៌មានជាភាសាខ្មែរ
-
ស្ត្រីម្នាក់ ត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរកំណាត់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៤ ធ្នូ ២០១៥) ៖ កាលពីរសៀល ថ្ងៃទី៣ ខែធ្នូ ស្ត្រីម្នាក់ ត្រូវរថភ្លើងកិនដាច់ជាពីរកំណាត់ មើលទៅគួរឲ្យរន្ធត់ជាទីបំផុត ស្ថិតនៅចំណុចផ្លូវរទេះភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលជិះកង់ឆ្លងផ្លូវរថភ្លើងក្នុងបំណងទៅទិញម្ហូប ប៉ុន្តែចៃដន្យបានទាក់កង់ដួលទៅលើផ្លូវរថភ្លើង ស្របពេលរថភ្លើងមកដល់ក៏កិនពីលើដាច់ខ្លួនជាពីរកំណាត់តែម្តង។
Read More » -
អាជ្ញាធររាជធានី នឹងកាត់ទម្លាក់ខ្សែកាប្លិ៍ដែលមានភាពរញ៉េរញ៉ៃ តាមដងវិថីនានា
សារព័ត៌មាន Cambodia News ភ្នំពេញ (០៤ ធ្នូ ២០១៥ ) ៖ នារសៀលថ្ងៃទី៣ខែធ្នូ ម្សិលមិញ នៅសាលារាជធានីភ្នំពេញមានកិច្ចប្រជុំស្ដីពីការទម្លាក់ខ្សែកាប្លិ៍អាកាស មកកប់ក្នុងដីនៅលើបណ្ដោយវិថីទាំង៥ រួមមានមហាវិថីព្រះនរោត្តម មហាវិថីកម្ពុជាក្រោម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះសីហនុ និងមហាវិថីម៉ៅសេទុង ជាមួយនឹងតំណាងក្រសួង-អង្គភាព ពាក់ព័ន្ធ…
Read More » -
ណាត់ថាទៅរួមភេទ ដល់កន្លែស្ងាត់វាយសម្លាប់ប្លន់យកម៉ូតូ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៤ ធ្នូ ២០១៥) ៖ ជនសង្ស័យប្រុសស្រី២នាក់បានរៀបគម្រោងរួចស្រេច ដោយខាងប្រុសបានឲ្យខាងស្រីទាក់ម៉ូយទៅរួមរក្ស ពេលទៅដល់ចំណុចវាលស្មាច់ និងមានព្រៃត្រែងផង ក៏វាយសម្លាប់ប្លន់យកម៉ូតូតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់នោះយកទៅសាកសួរពាក់ព័ន្ធករណីនេះ។
Read More » -
ក្រសួងអប់រំប្រកាសចាត់វិធានការអ្នកទទួលសំណូកធ្វើលិខិតបញ្ជាក់ការសិក្សា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ ធ្នូ ២០១៥ ) ៖ ក្រសួងអប់រំប្រកាសចាត់វិធានការលើអ្នកដែលបានឃុបឃិតគ្នាធ្វើលិខិតបញ្ជាក់ការសិក្សាខុសច្បាប់ឲ្យបេក្ខជនប្រឡងដែលបានបែកធ្លាយនៅខេត្តបាត់ដំបង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី២ខែធ្នូនេះបានឲ្យដឹងថាក្រសួងនេះបានបង្កើតគណៈកម្មការកោសល្យវិច័យដើម្បីពិនិត្យនិងស្រាវជ្រាវភាពមិនប្រក្រតីដែលបានបែកធ្លាយនៅខេត្តបាត់ដំបង។
Read More » -
ខ្សែភាពយន្តខ្មែរជំនាន់អ្នកនាង អម្ពរ ទេវី ដាក់បញ្ចាំងជាថ្មីតាមទូរទស្សន៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ ធ្នូ ២០១៥) ៖ ខ្សែភាពយន្តខ្មែរ ល្បីៗអំឡុងទសវត្ស៩០ នឹងបញ្ចាំងជាថ្មីឡើងវិញតាមកញ្ចក់ទូរទស្សន៍ ។ ការប្រមូលខ្សែភាពយន្តខ្មែរអំឡុងពេលនោះចាក់ផ្សាយនៅ ស្ថានីយទូរទស្សន៍ បន្ទាប់ពីឱសានវាទរបស់ក្រសួងព័ត៌មានដែលហាមមិនឲ្យចាក់ផ្សាយ ភាពយន្តបរទេសនៅម៉ោងពិសេសនឹងចាប់ផ្តើមដំណើរការនៅដំណាច់ឆ្នាំ២០១៥ នេះ ។ តាមរយៈការបញ្ចាំងខ្សែភាពយន្តខ្មែរ ចាស់ៗនេះរំពឹងនឹងអាចទាក់ទាញអ្នកទស្សនាបានច្រើន…
Read More » -
កម្ពុជាបើកចំហចំពោះអ្នកស្រឡាញ់ភេទដូចគ្នា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ ធ្នូ ២០១៥) ៖ ថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍ជីវិតឥន្ទនូ ដែលរៀបចំឡើងដោយស្ថានទូតស៊ុយអែតប្រចាំកម្ពុជា និងអង្គការអនាគតយុវជនកម្ពុជាកាលពីថ្ងៃទី០១ ធ្នូ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថារាជរដ្ឋាភិបាល កម្ពុជា មិនមានគោលនយោបាយ រើសអើសចំពោះអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។
Read More » -
សម្តេច ហ៊ុន សែន ផ្ញើសារ លើកទឹកចិត្តដល់បងប្អូនជនពិការ ក្នុងឱកាសទិវាជនពិការ ៣ធ្នូ
សារព័ត៌មានយុវវ័យថ្មី/ ភ្នំពេញ (០៣ ធ្នូ ២០១៥) ៖ ទិវាជនពិការថ្ងៃទី៣ ខែធ្នូ ២០១៥ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានផ្ញើសារ លើកទឹកចិត្តដល់បងប្អូនជនពិការកម្ពុជាថា យើងពិការតែរាងកាយ តែយើងមិនពិការផ្លូវចិត្តទេ។ សម្តេចតេជោ ហ៊ុនសែន ក៏បានអំពាវនាវ កុំឲ្យមានការរើសអើងជនពិការ។…
Read More » -
ឡានដឹកកម្មការិនីដាច់រ៉ូទីលចង្កូតរេធ្លាក់ប្រឡាយ របួសធ្ងន់ស្រាល៤៧នាក់
សារព័ត៌មាន Cambodia News/ កំពង់ឆ្នាំង (០១ ធ្នូ ២០១៥) ៖ កាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងមានកម្មការិនីចំនួន៤៧នាក់បានរងរបួសធ្ងន់និងស្រាល ត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅ គ្លីនីកឯកជន ក្រោយពីរថយន្តដឹកកម្មការនីនេះបានដាច់រ៉ូទីលចង្កូតរេធ្លាក់ប្រឡាយ។
Read More » -
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣០វិច្ចិកា ស្លាប់ ២នាក់ របួសធ្ងន់១៦ នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០១ ធ្នូ ២០១៥) ៖ យោងតាមការចុះផ្សាយរបស់គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៥បានបណ្តាលអោយមានមនុស្សស្លាប់ចំនួន២នាក់ (ស្រីម្នាក់) អ្នករងរបួសធ្ងន់ចំនួន១៦នាក់(ស្រី ៣នាក់)។ នៅក្នុងហេតុការណ៍ថ្នាក់ចរាចរណ៍ទាំង២៤លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ២គ្រឿង យានផ្សេងៗ ១គ្រឿង…
Read More » -
កូនប្រសារ សម្លាប់ឪពុក ម្តាយក្មេក ប្រពន្ធ និងកូនស្លាប់៤នាក់ របួសធ្ងន់ម្នាក់
សារព័ត៌មាន Cambodia News/ កំពង់ចាម (០១ ធ្នូ ២០១៥) ៖ សោកនាដកម្មដ៏សែនរន្ធត់ យ៉ាងតិចមានជនរងគ្រោះ៤នាក់បានស្លាប់នៅក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជនសង្ស័យជាកូនប្រសារ បានយកកាំបិតចាក់សម្លាប់ឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និងកូនរបស់ខ្លួន ដោយមិនញញើតដៃ ។
Read More »