ព័ត៌មានជាភាសាខ្មែរ
-
ក្រសួងព័ត៌មាននឹងផ្សព្វផ្សាយច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ មេសា ២០១៧) ៖ យោងតាមលិខិតមួយច្បាប់របស់ក្រសួងព័ត៌មានដែលផ្តល់ដំណឹងដល់គ្រប់ស្ថានីយ៍ វិទ្យុនិងទូរទស្សន៍បានឲ្យដឹងថា ក្រសួងនឹងបើកសិក្ខាសាលា ដើម្បីផ្សាព្វផ្សាយច្បាប់ចំនួន២ ទី១/ ច្បាប់ស្តីពីការបោះឆ្នោតដែលនឹងត្រូវរៀបចំនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។ ទី២/ ច្បាប់ស្តីពីគណបក្សនយោបាយនឹងត្រូវរៀបចំនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧…
Read More » -
សម្តេចតេជោ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ មេសា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាននៅតំបន់មួយចំនួនដូចដែលក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ៕
Read More » -
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ “មហាវិថីសម្តេចតេជោ ហ៊ុន សែន” ហៅផ្លូវ ៦០ម៉ែត្រ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ មេសា ២០១៧) ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រ…
Read More » -
ក្មេងស្រីម្នាក់ទាក់អាវទាញដៃចូលកាំម៉ូតូ តែសំណាងមិនបាក់ដៃ
សារព័ត៌មាន Cambodia News/ ក្រចេះ (០៣ មេសា ២០១៧) ៖ មើលរូបភាពនេះគួរអោយអាណិតក្មេងស្រីរងគ្រោះ ដែលជួបគ្រោះថ្នាក់ពេលកំពុងជិះម៉ូតូនៅកាំពី ខេត្តក្រចេះកាលពីថ្ងៃអាទិត្យទី២មេសា។ ដោយសារតែអាវដៃវែងដែលពាក់ជាប់នឹងខ្លួនផាត់ផើយធ្លាក់ចូលច្រវាក់ម៉ូតូ បណ្តាលអោយទាញ ក្មេងស្រីរូបនេះចូលទៅគៀបជាប់នឹងកាំច្រវាក់ម៉ូតូ ហើយភ្លាមៗក្រុមអ្នកភូមិក៏បានជួយក្មេងស្រីនេះ ដោះយកចេញវិញចេញពីកាំច្រវាក់ម៉ូតូទម្រាំនឹងបានយូរគួរសមដែរ ប៉ុន្តែជួយបានដោយសុវត្ថិភាព៕
Read More » -
ស្លាប់៤នាក់ និងរបួស៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៣១ មីនា ២០១៧) ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់២នាក់ និងរបួសស្រាល១នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
Read More » -
កាប់សម្លាប់អ្នកកាសែតម្នាក់និងប្រពន្ធ ឃាតកជាប្អូនប្រុសជនរងគ្រោះ
សារព័ត៌មាន Cambodia News/ កំពង់ឆ្នាំ (៣១ មីនា ២០១៧) ៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋានតាមស្រាវជ្រាវ និងចាប់ខ្លួនជនដៃដល់ម្នាក់ ដែលបានកាប់សម្លាប់បងស្រីបង្កើតរបស់ខ្លួន និងបងថ្លៃជាអ្នកកាសែត បណ្តាលឲ្យស្លាប់ទាំង២នាក់ ស្ថិតនៅភូមិសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។
Read More » -
ផ្តន្ទាទោសលោក សម រង្ស៊ី ដាក់គុគ១ឆ្នាំ៨ខែ និងពិន័យ១០លានរៀល
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣០ មីនា ២០១៧) ៖ នៅព្រឹកនេះតុលាការបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យ១០លានរៀល និង សងសំណង១០០រៀល ពាក់ព័ន្ធសំណុំរឿងលោកចោទថា រាជរដ្ឋាភិបាលកម្ពុជានៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិតកែម ឡី អ្នកវិភាគឯករាជ្យ៕
Read More » -
ស្រវឹងជោកបើករថយន្តបុកបង្គោលភ្លើងបណ្តាលឲ្យស្លាប់៤នាក់ របួសម្នាក់
សារព័ត៌មាន Cambodia News/ កណ្តាល (៣០ មីនា ២០១៧) ៖ មនុស្ស៤នាក់បានស្លាប់បាត់បងជីវិត និងម្នាក់ទៀតរងរបួសស្រាលដោយសារស្រវឹងស្រាបើកបររថយន្តត្រឡប់មកផ្ទះវិញ បន្ទាប់ពីផឹកស៊ីនៅក្រុងតាខ្មៅ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២ និង៥០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ២១B នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។
Read More » -
រដ្ឋមន្ត្រីក្រសួងព័ត៌មានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន
សារព័ត៌មាន Cambodia News/ ចិន (២៩ មីនា ២០១៧) ៖ គណៈប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ បានចេញទៅបំពេញទស្សនកិច្ច…
Read More » -
ភ្លៀងកក់ខែនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី០៣ ខែមេសា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ មីនា ២០១៧) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាស ពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា ភ្លៀងកក់ខែនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ…
Read More »