ព័ត៌មានជាភាសាខ្មែរ
-
ក្រសួងដែនដី រៀបចំផ្ដល់ប្រាក់ជូនប្រជាពលរដ្ឋនៅអគារប៊ូឌីង«ស»
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៦ មិថុនា ២០១៧) ៖ នៅថ្ងៃទី០៦ ខែមិថុនា នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការតំណាងឲ្យពលរដ្ឋរស់នៅលើអគារប៊ូឌីង«ស» រួមទាំងធនាគារ នឹងរៀបចំផ្ដល់ប្រាក់ជូនប្រជាពលរដ្ឋ ដែលបានព្រមព្រៀងលក់ផ្ទះឲ្យក្រុមហ៊ុនជប៉ុន។
Read More » -
មនុស្ស ២២នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា
សារព័ត៌មាន Cambodia News/ ឥណ្ឌា (០៦ មិថុនា ២០១៧) ៖ មនុស្សយ៉ាងហោចណាស់ ២២នាក់បានស្លាប់ ក្រោយពេលរថយន្តក្រុងមួយគ្រឿងដែលពួកគេជិះ បានបុកជាមួយរថយន្តធំនៅរដ្ឋភាគខាងជើងឧត្តរប្រទេសប្រទេសឥណ្ឌា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ នៅក្នុងទីក្រុងបារីលីស្ថិតនៅចម្ងាយ២៥១គីឡូម៉ែត្រពីរដ្ឋធានីឡាក់ណោ។
Read More » -
ផឹកស្រាស្រវឹងទាញព្រនុងវាយក្បាលឪពុករបួសធ្ងន់
សារព័ត៌មាន Cambodia News/ ព្រៃវែង (០៦ មិថុនា ២០១៧) ៖ កូនតិរិច្ឆានផឹកស្រាស្រវឹង ហើយយកព្រនង់ វាយក្បាលឪពុកបណ្តាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឫស្សីជុក ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
Read More » -
ចាក់ប្រពន្ធរបួសធ្ងន់ ហើយចាក់ខ្លួនឯង ដោយសារទំនាស់តិចតួច
សារព័ត៌មាន Cambodia News/ កណ្តាល (០៦ មិថុនា ២០១៧) ៖ ប្តីប្រពន្ធមួយគូទាស់ពាក្យសម្តីគ្នាតិចតួចឈានដល់ហិង្សាទាញកាំបិតចាក់ប្រពន្ធឲ្យរងរបួសធ្ងន់ ហើយបន្ទាប់មកយកកាំបិតមកចាក់ខ្លួនឯងឲ្យរងរបួសធ្ងន់ ដែលករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀន ស្វាយខេត្តកណ្តាល។
Read More » -
ក្រោយមានមនុស្សម្នាក់បានស្លាប់នៅក្នុងរោងចក្រ នាំគ្នាភ័យដួលសន្លប់៤០នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០២ ឧសភា ២០១៧) ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «អាខាសេ ហ្គាមិន» ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន៤០នាក់បានដួលសន្លប់បន្តបន្ទាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២…
Read More » -
លោកសម រង្ស៊ីថា នឹងត្រឡប់មកកម្ពុជាវិញ នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០២ មិថុនា ២០១៧) ៖ តាមវីដេអូខិនហ្វ្រើរិន នៅព្រឹកថ្ងៃទី០២ ខែមិថុនា នេះ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេស បានថ្លែង នៅពេល គណបក្សសង្គ្រោះជាតិទទួលជ័យជម្នះលើការបោះឆ្នោតនាពេលខាងមុខ លោកនឹងទៅប្រទេសកម្ពុជា ដើម្បីជួបជាមួយប្រជាពលរដ្ឋខ្មែរនៅពេលខាងមុខនេះ។
Read More » -
សម្ដេចតេជោ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បក្សប្រជាជន គឺជាជោគជ័យរបស់ប្រជាជាតិទាំងមូល
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០២ មិថុនា ២០១៧) ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកមិញ នៅក្នុងយុទ្ធនាការស្វែងរកសម្លេងឆ្នោតថ្ងៃផ្ដាច់ព្រ័ត នារាជធានីភ្នំពេញ ដែលតាមការប៉ាន់ប្រមាណមាន បានប្រកាស់ជាសាធារណៈ ថា ការបោះឆ្នោតឲ្យបេក្ខភាពឃុំ-សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា គឺមិនមែនទទួលបានជោគជ័យតែបុគ្គលឈរឈ្មោះនោះទេ, ប៉ុន្តែវាក៏ជាជោគជ័យរបស់ជាតិយើងទាំងមូលតែម្ដង។
Read More » -
ផ្អាកលក់គ្រឿងស្រវឹងចំនួន២ថ្ងៃសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០២ មិថុនា ២០១៧) ៖ សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ២៦ ខែឧសភា បានឲ្យដឹងថា ការស្នើឲ្យផ្អាកលក់គ្រឿងស្រវឹងនេះ មានបំណងធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី៤ ខែមិថុនាខាងមុខ ប្រព្រឹត្តទៅដោយសេរី…
Read More » -
ធី សុវណ្ណថា៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍
ភ្នំពេញ៖ នាង ធី សុវណ្ណថា បានអំពាវនាវឱ្យយុវជនទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាសន្តិភាពប្រទេសជាតិ។ នាង បញ្ជាក់ថា «ប្រសិនបើគណបក្សសង្គ្រោះជាតិឡើង នឹងមានសង្គ្រាម ព្រោះអ្នកដឹកនាំគណបក្សសង្គ្រោះជាតិមានការរើសអើងខ្លាំងណាស់»៕
Read More » -
ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតតិចទៅច្រើនពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែមិថុនា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ ឧសភា ២០១៧) ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ដោយបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលសម្ពាធទាប លក្ខណៈបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើនចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយចាប់ពីថ្ងៃទី១ដល់ ៤ ខែមិថុនា តទៅខ្យល់មូសុងនិរតីនឹងបង្កើនឥទ្ធិពលមកលើកម្ពុជាផងដែរ៕
Read More »