ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • សម្តេច ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ទីក្រុង​ប៉េកាំង​

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ (២៩ វិច្ឆិកា ២០១៧) ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម​កិច្ចសន្ទនា​ជាន់ខ្ពស់​រវាង គណបក្ស​កុម្មុយនីស្ត​ចិន​ជាមួយ​គណបក្ស​នានា​ជុំវិញ​ពិភពលោក នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន…

    Read More »
  • បាញ់​ជាច្រើន​គ្រាប់​ក្នុង​មជ្ឈមណ្ឌល​Rock បណ្ដាល​ឲ្យ​របួស​ម្នាក់​ទាំង​ព្រឹក

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ​ (២៩ វិច្ឆិកា ២០១៧) ៖ មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ស្ថិតក្នុង​សង្កាត់​បឹង​​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​វេលា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​។ ការបាញ់​ប្រមាណ​៤​គ្រាប់​​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​។​

    Read More »
  • ស្លាប់៦នាក់ និង​របួស៧នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (២៤ វិច្ឆិកា ២០១៧) ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៦លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៦នាក់, របួសស្រាល៣នាក់ និង​របួសធ្ងន់៤នាក់។

    Read More »
  • សុខដុម​នីយកម្ម​សាសនា ពិត​ជាមាន​សារសំខាន់ ក្នុង​ការរក្សា​សន្តិភាព

    សារព័ត៌មាន​ Cambodia News/ ភ្នំ​ពេញ (២៤ វិច្ឆិកា ២០១៧) ៖ សុខដុម​នីយកម្ម​សាសនា​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស អោយមាន​ការរីក​ច​ម្រើ ន និង​រក្សាបាន​សុខសន្តិភាព និង​មាន​សាម​គី្គ​ភាព​ក្នុងប្រទេស ស្របតាម​គោល​នយោបាយ​ឈ្មះ​-​ឈ្មះ រប ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដាក់ចេញ​ជា​យុទ្ធសាស្ត្រ ដើម្បី​បញ្ចប់​សង្គ្រាម​ក្នុងប្រទេស​កម្ពុជា​។​

    Read More »
  • ​តុលាការ​គ្រោង​នឹង​ទៅ​សួរចម្លើយ​លោក កឹម សុខា នៅ​គុគ​ត្រពាំង​ថ្លុ​ង នៅ​ព្រឹកស្អែក

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (២៣ វិច្ឆិកា ២០១៧) ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ទៅ​សួរចម្លើយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គុគ​ត្រពាំង​ថ្លុ​ង នៅ​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។ នេះ​បើ​យោងតាម​លិខិត​អ​ញ្ចើ​ញ ដែល​ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី…

    Read More »
  • គ​.​ជ​.​ប បែងចែក​អ​សនៈ​សភា CNRP ឲ្យ​ទៅ​គណបក្ស​ផ្សេងរួចរាល់​ហើយ​

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ (២៣ វិច្ឆិកា ២០១៧) ៖ លោក សោម សូរ​រី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ បោះឆ្នោត បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គ​.​ជ​.​ប បាន​បែងចែក អាសនៈ​របស់​គណបក្ស សង្គ្រោះ​ជាតិ​ចំនួន​៥៥​អាសនៈ ជូនទៅ គណបក្ស​ដទៃ​រួចរាល់​អស់ហើយ ហើយ​បាន​បញ្ជូន…

    Read More »
  • សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា

    សារព័ត៌មាន​ Cambodia News/ រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សារ​ជូន​ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជានា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧៕ សូម​មេត្តាអាន​សារលិខិត​ទាំងស្រុង​ខាងក្រោម ៖

    Read More »
  • គ​.​ជ​.​ប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​រួច​ទៅ​ពិនិត្យមើល​ឈ្មោះ

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ (២៣ វិច្ឆិកា ២០១៧) ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ សូម​ទៅ​ពិនិត្យមើល​ឈ្មោះ និង​ទិន្នន័យ​របស់ខ្លួន នៅលើ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ដែល​ត្រូវ​បិទ​ផ្សាយ​នៅ​សាលាឃុំ សង្កាត់ និង​ទីតាំង​ណាមួយ​ក្នុង​ឃុំ សង្កាត់ ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​២៤…

    Read More »
  • ​គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​២២​ខែវិច្ឆិកា​ស្លាប់​៥​នាក់​របួស​២៥​នាក់​

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ​ ៖ ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៧​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៩​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ របួសស្រាល​៧​នាក់ និង​របួសធ្ងន់​១៨​នាក់​។​

    Read More »
  • ជនបរទេស​បើក​ម៉ូតូ​ធំ​ដឹក​គ្នា​២​នាក់ បុក​អ្នកដើរ​ហាត់ប្រាណ​តាមផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ (២៣ វិច្ឆិកា ២០១៧) ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​មួយ​បានកើត​ឡើង នៅលើ​មហាវិថី​ព្រះសីហនុ ជិត​សួនច្បារ​វិមានឯករាជ្យ ដោយមាន​ជនជាតិ​បរទេស​២​នាក់ បើក​ម៉ូតូ​ធំ​ឌុប​គ្នា​យ៉ាង​បោះពួយ​យ៉ាង​លឿន ទៅបុក​នឹង​អ្នកដើរ​ហាត់ប្រាណ​ជនជាតិខ្មែរ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ទាំង​៣​នាក់​នៅ​កន្លែងកើតហេតុ​។​

    Read More »
Back to top button
Close
Close