ស្លាប់៦នាក់ និង​របួស៧នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៤ វិច្ឆិកា ២០១៧) ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៦លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៦នាក់, របួសស្រាល៣នាក់ និង​របួសធ្ងន់៤នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង៦លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន៧គ្រឿង រថយន្ត​តូច៣គ្រឿង, គោយន្ដ១គ្រឿង, រថយន្ដ​ធុន​ធំ១គ្រឿង និង​អ្នក​ថ្មើ​ជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន, មិន​គោរព​សិទ្ធិ, មិន​ប្រកាន់​ស្ដាំ, ប្រជែង និង​កត្តា​យានយន្ដ។

សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន២១៤លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១១២នាក់ របួសធ្ងន់​ចំនួន២១២នាក់ និង​របួសស្រាល​ចំនួន២៦៥នាក់៕

2

Related Articles

Back to top button
Close
Close