ព័ត៌មានជាភាសាខ្មែរ
-
ពលរដ្ឋគួរប្រុងប្រយ័ត្នចំពោះលេខទូរស័ព្ទចម្លែកៗដែលហៅចូល
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃបានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះលេខទូរស័ព្ទចម្លែកៗដែលហៅចូលមក ព្រោះវាអាចជាវិធីសម្រាប់ផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់សេវាកម្ម Google Voice នៃក្រុមហ៊ុន Google ឬសេវាកម្មផ្សេងៗទៀត ដូចជាការដំឡើងកម្មវិធីដើម្បីប្រើប្រាស់សេវាកម្ម ធនាគារជាដើម។
Read More » -
កម្ពុជានឹងចល័តកម្លាំងអាវុធហត្ថ៨០០នាក់ទៅខេត្តកំពង់ឆ្នាំង
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (១៨ កក្កដា ២០១៨) ៖ កម្លាំងកងរាជអាវុធហត្ថចំនួន៨០០នាក់នឹងត្រូវបញ្ជូនចេញពីសាលាកងរាជអាវុធហត្ថកំបូល និងទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេសឆ្ពោះទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
Read More » -
គ.ជ.ប បង្ហាញពីគុណភាពទឹកថ្នាំជ្រលក់ដៃអ្នកបោះឆ្នោតនៅព្រឹកនេះ
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (១៧ កក្កដា ២០១៨) ៖ នៅព្រឹកថ្ងៃអង្គារ៍នេះ គ.ជ.ប នឹងរៀបចំការបង្ហាញអំពីគុណភាពទឹកថ្នាំជ្រលក់ដៃអ្នកបោះឆ្នោត ដើម្បីឲ្យអស់ចម្ងល់ ខណដែលពិធីនោះនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពី ដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
Read More » -
ស្លាប់៣នាក់ របួស៨នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំប្រទេសម្សិលមិញ
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (១៧ កក្កដា ២០១៨) ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ កើតឡើងចំនួន៩លើក(យប់៥លើក) បណ្តាលឲ្យរងស្លាប់៣នាក់ របួសធ្ងន់៦នាក់(ស្រី១នាក់) របួសស្រាល២នាក់(ស្រី១នាក់) មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់៦នាក់(យប់៣នាក់)។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
Read More » -
អាជ្ញាធរសម្រេចផ្អាកចរាចរលើកំណាត់ផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន
សារព័ត៌មាន Cambodia News/ ខេត្តព្រះសីហនុ (១៧ កក្កដា ២០១៨) ៖ អាជ្ញាធរខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរលើផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រោះតែស្ថានភាពទឹកជំនន់បានហូរកាត់លើផ្លូវ និងស្ពានគួរឲ្យបារម្ភ។ របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា
Read More » -
ក្រសួងធនធានទឹក ប្រកាសឱ្យប្រជាកសិករប្រញាប់ប្រមូលកសិផលឱ្យទាន់ពេល
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី១៦ ខែកក្កដា នេះ ដោយប្រកាសឲ្យបងប្អូនប្រជាសិករ ដែលប្រកបរបរកសិកម្ម នៅអមសងខាងទន្លេមេគង្គលើ និងតំបន់ទំនាបនានា មេត្តារួសរាន់ប្រមូលកសិផល ឱ្យបានទាន់ពេលវេលា។
Read More » -
សម្តេចតេជោ ហ៊ុន សែន៖ បោះឆ្នោតនាពេលខាងមុខជម្រើសល្អគឺលេខ២០
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបន្តប្រកាសថា ជម្រើសដ៏ល្អបំផុតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨គឺយើងបោះឆ្នោតឱ្យ គណបក្សប្រជាជនលេខរៀងទី២០។ សម្តេចបានអរគុណសមាជិកសមាជិកា គណបក្សប្រជាជនដែលកំពុងមមារញឹកដឹកនាំយុទ្ឋនាការឃោសនាការបោះឆ្នោតនៅទូទាំងប្រទេស។
Read More » -
អូស្រ្តាលីខ្លាច ចិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង តែមិនឯកភាពឲ្យកម្ពុជា មានសិទ្ធខ្លាចដូចខ្លួន
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (១៣ កក្កដា ២០១៨) ៖ ឯកឧម្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ កក្កដានេះថា “តាំងពីដើមរៀងមកប្រទេសអូស្ត្រាលី តែងអនុញ្ញាតអោយជនបរទេស មកធ្វើកម្មសិក្សានៅតាម ស្ថាប័ននានារបស់ខ្លួន ពិសេសនៅក្នុងស្ថាប័នរដ្ឋសភា…
Read More » -
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការហែក្បួនដ៏ធំនៅថ្ងៃបិទការឃោសនា
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានឹងចេញដឹកនាំការហែក្បួនដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបិទការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕
Read More » -
គ.ជ.ប ដឹកជញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកនៅឃ្លាំងឫស្សីកែវ
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ ៖ ខណៈនេះគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ( គ.ជ.ប ) កំពុងតែដឹកជញ្ជូនសន្លឹកឆ្នោត យកទៅរក្សាទុកនៅឃ្លាំង មានទីតាំង ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការដឹកជញ្ជូននោះគឺដឹកចេញពីរោងពុម្ពតែម្តង។
Read More »