ព័តមានអន្តរជាតិ
-
លោកXi Jinping ផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃថ្ងៃបុណ្យជាតិកូរ៉េខាងជើង
Cambodia News នៅថ្ងៃទី ៩ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋ ចិនបានផ្ញើសារលិខិតអបអរសាទរជូនលោក គីម ជុងអ៊ុន អគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី ៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ។ លោក…
Read More » -
ក្រសួងការបរទេសចិនឆ្លើយតបនឹងការលើកឡើងខុសឆ្គងរបស់អាជ្ញាធរLaiQingde៖ កោះតៃវ៉ាន់មិនមែនជាប្រទេសមួយទេ នៅពេលអនាគតក៏មិនមែនដែរ
Cambodia News ថ្ងៃទី៨ ខែកញ្ញា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយព័ត៌មានឱ្យដឹងថា បុគ្គលLaiQingde បានអះអាងថាចិនបានមួលបង្កាច់អត្ថន័យនៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ។ កោះតៃវ៉ាន់ជា“រដ្ឋអធិបតេយ្យភាពដែលឯករាជ្យ”សេចក្តីសម្រេចចិត្តនេះគ្រាន់តែដោះស្រាយបញ្ហាអំពីអាសនៈនិងសិទ្ធិជាតំណាងរបស់សាធារណរដ្ឋប្រជាមានិតចិននៅអង្គការសប្រជាជាតិតែប៉ុណ្ណោះ គ្មានទាក់ទងអ្វីជាមួយនឹងកោះតៃវ៉ាន់ទេ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ? លោកស្រីMao Ningបានបញ្ជាក់ថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនដែលមិនអាចកាត់ផ្តាច់បាន វាគឺជាប្រវត្តិសាស្ត្រនិងការពិតខាងផ្លូវច្បាប់ដែលមិនអាចកែប្រែបាន។ សេចក្តីសម្រេចចិត្តលេខ ២៧៥៨…
Read More » -
ក្រសួងការបរទេសចិន ៖ សម្ភារៈជំនួយបន្ទាន់ជំលានទី ៤ របស់ប្រទេសចិនចាប់ផ្តើមដឹកទៅកាន់ប្រទេសនេប៉ាល់
Cambodia News នៅថ្ងៃទី ៨ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ លោកស្រី Mao Ning បានឱ្យដឹកថា ដើម្បីគាំទ្រដល់ការងារជួយសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ សម្ភារៈជំនួយសង្គ្រោះបន្ទាន់ជំហានទី ៤ របស់ប្រទេសចិនត្រូវបានដឹកចេញទៅនៅព្រឹកថ្ងៃនេះ បូករួមទាំងបរិក្ខារដឹកជញ្ជូនអំពូលបំភ្លឺនិងសម្ភារៈចាត់ចែងសាកសពជាដើម ។ មជ្ឈដ្ឋានផ្សេងៗក្នុងសង្គមចិនក៏បានផ្តល់ជំនួយយ៉ាងសកម្មដល់ប្រទេសនេប៉ាល់ផងដែរ ។ តំណាងមូលនិធិអភិវឌ្ឍន៍ជនបទចិនបានទៅកាន់តំបន់រងគ្រោះនៅប្រទេសនេប៉ាល់ ដើម្បីសង់ទីលំនៅបណ្តោះអាសន្ននិងផ្តល់សម្ភារៈប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងសេវាវេជ្ជសាស្រ្តជាមូលដ្ឋានដល់ជនរងគ្រោះ ។ ថ្មីៗកន្លងទៅនេះសមាគមសហគ្រាសនេប៉ាល់-ចិនបានប្រគល់ថវិកាសប្បូរសធម៌ជំហានដំបូងដល់ប្រទេសនេប៉ាល់ ។ លោកស្រី Mao Ning បានថ្លែងថា នៅចំពោះមុខគ្រោះមហន្តរាយធំៗ ប្រទេសចិននឹងបន្តឈររួមគ្នាជាមួយប្រទេសនេប៉ាល់ ដើម្បីជួយគ្នានិងជម្នះការលំបាក ៕
Read More » -
ការស្ទង់មតិរបស់បណ្តាញ CGTN | ភាពបើកចំហរបស់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនបង្កើនទំនុកចិត្តរបស់ទីផ្សារសកល
Cambodia News ក្នុងខណៈពេលបើកធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៦ (CIFTIS) បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 89.6% យល់ឃើញថា CIFTIS បានក្លាយជាវេទិកាសំខាន់មួយសម្រាប់លើកកម្ពស់កម្រិតបើកចំហក្នុងវិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន។ CIFTIS ឆ្នាំនេះបានបង្កើតពន្លាពិព័រណ៍ “សេវាកម្មចិន” ជាលើកដំបូង ដោយបង្ហាញពីសមិទ្ធផលថ្មីបំផុតក្នុងវិស័យសេវាកម្មឌីជីថល…
Read More » -
ក្រសួងការបរទេសចិនថ្លែងថា ជប៉ុនគប្បីកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយយោធានិយម ហើយចាត់វិធានការជាក់ស្តែងដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងអាស៊ី និងសហគមន៍អន្តរជាតិ
Cambodia News ថ្ងៃទី៨ ខែកញ្ញា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទ សារព័ត៌មានជាប្រចាំ។ អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានទាមទារឱ្យរុស្ស៊ីរុះរើវិមានរំលឹកជ័យជម្នះក្នុងសង្គ្រាមប្រឆាំងយោធានិយមជប៉ុន ដោយអះអាងថា ការរចនានៃវិមាននេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនជប៉ុន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ជប៉ុនបែរជាបញ្ជាក់ជាថ្មីថា «មាត្រារដ្ឋអរិភាព» នៅក្នុង«ធម្មនុញ្ញអង្គការសហប្រជាជាតិ»គឺហួសសម័យហើយ។ តើប្រទេសចិនមានការវាយតម្លៃយ៉ាងណាចំពោះការលើកឡើងរបស់រដ្ឋាភិបាលជប៉ុន? លោកស្រីMao Ning បានថ្លែងថា ជប៉ុនបានចូលរួមអង្គការសហប្រជាជាតិគ្រោមបុរេលក្ខខណ្ឌដែលទទួលស្គាល់ឧក្រិដ្ឋកម្មយោធានិយម…
Read More » -
ការប្រកួតលើកដំបូងនៃកម្មវិធី《ការប្រកួតតន្រ្តីអន្តរជាតិ“តារាផ្លូវសូត្រ”លើកទី២》បានចាក់ផ្សាយ
Cambodia News ការប្រកួតលើកដំបូងនៃកម្មវិធី《ការប្រកួតតន្រ្តីអន្តរជាតិ“តារាផ្លូវសូត្រ”លើកទី២》ដែលសហការរៀបចំដោយអគ្គសា្ថនីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសមាគមវិទ្យុនិងទូរទស្សន៍នៃប្រធានាធិបតីកាហ្សាក់ស្ថានបានចាក់ផ្សាយតាមប៉ុស្តិ៍CCTV-3 ប៉ុស្តិ៍CCTV-15 ព្រមទាំងកម្មវិធីYangshipin វេបសាយរបស់ទូរទស្សន៍CCTV និងវេទិកាប្រព័ន្ធសារព័ត៌មានថ្មីនៃកម្មវិធីវប្បធម៌និងសិល្បៈរបស់ទូរទស្សន៍CCTV ក្នុងពេលតែមួយ នៅម៉ោង៧កន្លះយប់ ថ្ងៃទី៦ ខែកញ្ញា។ ក្នុងនាមជាគម្រោងសំខាន់នៃការផ្លាស់ប្តូរវប្បធម៌អន្តរជាតិដែលបង្កើតឡើងដោយអគ្គសា្ថនីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ការប្រកួតលើកនេះមានការចូលរួមពីតារាចម្រៀងល្បីៗ ដែលមកពីប្រទេសចំនួន១២ និងធ្វើការប្រកួតប្រជែងគ្នានៅក្រុងYiwuខេត្តZhejiangនៃប្រទេសចិន ដើម្បីដណ្តើមជើងឯកប្រចាំឆ្នាំ២០២៦ តាមរយៈការប្រកួតចំនួន ១០លើក៕
Read More » -
លោក Han Zheng ជួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា
Cambodia News នារសៀលថ្ងៃទី៧ ខែកញ្ញា លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានអញ្ជើញចូលរួមពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ-ចិនលើកទី២៦នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន។ លោក Han Zheng បានថ្លែងថា ថ្មីៗនេះ…
Read More » -
ក្រសួងការបរទេសចិនដាស់តឿនឱ្យប្រទេសជប៉ុនបំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួន ដោយកម្ទេចចោលអាវុធគីមីទាំងអស់ដែលត្រូវបានបោះបង់ចោលនៅក្នុងប្រទេសចិន
Cambodia News នៅថ្ងៃទី ៧ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដោយបានថ្លែងថា ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការហាមឃាត់អាវុធគីមី…
Read More » -
សង្គមស៊ីវិល ១៦ប្រទេស ប្តេជ្ញារួមគ្នាជាមួយចិន ដើម្បីបន្តជំរុញនិងអនុវត្តគម្រោងជាក់ស្តែងតាមផ្លូវសូត្រ
Cambodia News (ប៉េកាំង)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាប្រធានគណៈប្រតិភូ SIRONET បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសង្គមស៊ីវិលមកពីប្រទេសចំនួន១៦ ដែលមានសង្គមស៊ីវិលចំនួន២៦…
Read More » -
ការយល់ដឹងអំពីពាក្យប្រៀបធៀបរបស់លោក Xi Jinping ស្តីពីទំនាក់ទំនងចិននិងអេហ្ស៊ីប
Cambodia News នៅថ្ងៃទី ១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានដកស្រង់សុភាសិតបុរាណនេះនៅក្នុងអត្ថបទដែលបានចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសអេហ្ស៊ីប ដោយផ្តល់នូវកំណត់ចំណាំដ៏ច្បាស់លាស់មួយចំពោះទំនាក់ទំនងចិន-អេហ្ស៊ីប។ ឆ្នាំ ២០២៦ នេះគឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអេហ្ស៊ីប ហើយលោក Xi Jinping បានបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីបម្តងទៀតបន្ទាប់ពីរយៈពេល ១០ ឆ្នាំ។ សុភាសិតបុរាណមួយឃ្លាបានភ្ជាប់ទំនាក់ទំនងរវាងអរិយធម៌ដ៏អស្ចារ្យពីរឆ្លងកាត់ពេលវេលានិងលំហ ហើយក៏បង្ហាញពីអាថ៌កំបាំងនៃកម្លាំងដ៏ស្ថិតស្ថេរនៃទំនាក់ទំនងចិន-អេហ្ស៊ីបផងដែរ ។ នៅថ្ងៃទី ២ ខែកញ្ញា ក្នុងអំឡុងពេលទស្សនកិច្ចនៅសារមន្ទីរ Grand Egyptian ជាមួយលោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីបនិងភរិយារបស់លោក លោក Xi Jinping បានលើកឡើងយ៉ាងច្បាស់លាស់អំពីប្រភពនៃអរិយធម៌រួមគ្នារវាងប្រទេសចិននិងអេហ្ស៊ីបថា “ប្រទេសចិននិងអេហ្ស៊ីបសុទ្ធតែជាអរិយធម៌បុរាណ និងជាប្រទេសធំៗដែលមានតំបន់បេតិកភណ្ឌពិភពលោក ហើយអរិយធម៌ដ៏អស្ចារ្យទាំងពីរបាននិងកំពុងផ្លាស់ប្តូរគ្នាទៅវិញទៅមកឆ្លងកាត់ពេលវេលានិងលំហអស់រយៈពេលជាយូរមកហើយ”។ ការផ្លាស់ប្តូរបែបស៊ីវិល័យបែបនេះ ដែលផ្អែកលើសមភាព ការគោរពនិងការកោតសរសើរគ្នាទៅវិញទៅមកបានដាក់មូលដ្ឋានគ្រឹះអារម្មណ៍និងវប្បធម៌ដ៏ពិសេសមួយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនិងបានសរសេរកំណត់ចំណាំប្រវត្តិសាស្ត្រដ៏រស់រវើកបំផុតចំពោះគោលគំនិតនៃ “ទោះបីជាយើងនៅឆ្ងាយពីគ្នារាប់ពាន់ម៉ាយក៏ដោយ ក៏យើងនៅតែអាចជាមិត្តនឹងគ្នាបានដែរ”៕
Read More »