“ទស្សនាប្រទេសចិន​ –  ខេត្ត​ Hainan ​ដ៏​រស់រវើក​”​ ​ ​សកម្មភាព​​បទ​សម្ភាសន៍រួម​នៃ​ក្រុម​អ្នកសារព័ត៌មាន​​ចិន​ និង​បរទេស​សម្រាប់​ឆ្នាំ​២០២៦​ប្រារព្ធធ្វើឡើង​នៅក្រុងសានយ៉ា

Cambodia News

នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៦  ​​​ “ ទស្សនាប្រទេសចិន​ –  ខេត្ត​ Hainan ​ដ៏​រស់រវើក​”​ ​សកម្មភាព​​បទ​សម្ភាសន៍រួម​របស់​ក្រុមអ្នក​​សារ​ព័ត៌មាន​ចិន​និង​បរទេស​ ដែលមានការ​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី-អាហ្វ្រិក និង​ស្ថានីយ ​Hainan  ​​​នៃ​អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន​ (​CMG) ​បានចាប់ផ្តើមដំណើរការ​នៅ​មូលដ្ឋាន​សានយ៉ា​ នៃ​​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​។​​ឆ្នាំនេះ​ផ្តោតលើ​ប្រធានបទ«ការ​អភិវឌ្ឍ​ជនបទ​ក្នុងតំបន់​​កំពង់​ផែ​ពាណិជ្ជកម្មសេរី​ហៃណាន​»។

លោក   លី សៀនលាំង ​( Li Xuanliang  )  ​សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មការ​បក្ស​កុម្មុនីស្តចិនខេត្តហៃណាន  ​និងជាអនុប្រធាន​ផ្នែកឃោសនាការ​បក្ស​ប្រចាំ​ខេត្ត​ហៃណាន​បាន​ថ្លែងថា ៖   ​កាលពី​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានចាប់ផ្តើមដំណើរ​ការ​ប្រតិបត្តិការគយពិសេសនៅទូទាំងកោះនេះជាផ្លូវការ  ​ដែល​ជាវិធានការ​និមិត្តរូប​មួយរបស់ប្រទេសចិនក្នុងការ​បន្ត​ជំរុញ​ការបើកទូលាយ​កម្រិត​ខ្ពស់​ និង​​​ការកសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើកទូលាយ​។​​ ក្រោយពីការ​ចាប់ផ្តើមដំណើរ​ការ​ប្រតិបត្តិការគយពិសេស ភាគលាភនៃគោលនយោបាយកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មត្រូវបានពន្លឿនចេញជារូបរាង ហើយកម្រិតនៃការបើកចំហត្រូវបានលើកកម្ពស់ដោយ​គ្រប់ជ្រុងជ្រោយ ដោយបានឈានចូលដល់ “ដំណាក់កាលមាស” នៃការអភិវឌ្ឍ។  គិតត្រឹមចុងខែកក្កដាឆ្នាំនេះ ទំហំនៃ​ការនាំចូលទំនិញក្រោមគោលនយោបាយពន្ធសូន្យ (zero-tariff) មានចំនួនសរុប ៣៦២៤ លានយាន់ ដែលជួយកាត់បន្ថយពន្ធ​ចំនួន ៥៩៨ លានយាន់។ ទំហំ​នៃ​ការលក់ទំនិញនៅក្នុងស្រុកក្រោមលក្ខខណ្ឌលើកលែងពន្ធគយ​តាមរយៈគោលនយោបាយលើកលែង​ពន្ធគយរបស់​ហៃណាន​​មានចំនួន ៧៥៩ លានយាន់ ដែលបានជួយកាត់បន្ថយពន្ធគយ​បានជាង ៤៤.៦ លានយាន់។ គោលនយោបាយលើកលែងទិដ្ឋាការ (visa-free entry) ត្រូវបានពង្រីកដល់ប្រទេសចំនួន ៨៨​   ចំនួនអ្នកធ្វើដំណើរចេញចូលតាមច្រកទ្វារព្រំដែន មានសរុបចំនួន ១៨១ ម៉ឺននាក់  ​បាន​កើនឡើង២៧.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះមាន​ចំនួន​ ៤៧ម៉ឺន​៣ពាន់នាក់​ជាអ្នកដំណើរ​អន្តរជាតិ​ដែលចូលមកដោយ​ការលើកលែង​ទិដ្ឋាការបាន​កើនឡើងចំនួន ៤០% ​។    តួលេខទាំងនេះ​ឆ្លុះបញ្ចាំងពី​ការអភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​នៃ​​កំពង់ផែពាណិជ្ជកម្ម​សេរីហៃណាន​ដោយឈរលើ​ការ​បើកទូលាយ​កម្រិត​ខ្ពស់។​​​

លោកស្រី ចាង ហួយ (Zhang Hui)​ នាយករងនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (​CMG) ​បាន​ថ្លែងថា  ​៖      ​ឆ្នាំនេះមានជាឆ្នាំដ៏វិសេសវិសាល ដែល​ជាខួប លើកទី៣៥នៃ ទំនាក់ទំនងសន្ទនាចិន-អាស៊ានផង  ​និងជា​ខួប​ លើកទី៥ ​នៃ​ការបង្កើត​ទំនាក់ទនង​ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ភាគីទាំងពីរផងដែរ  ​។ អស់រយៈពេលជាងបីទសវត្សរ៍បានកន្លងផុតទៅ ​​ចិន និង​​អាស៊ាន​បានពង្រឹង និងពង្រីកការយោគយល់គ្នាទៅវិញទៅមក​  ​ជាមិត្តជិតខាងល្អ ​ដៃគូល្អ ​ប្រកបដោយភាពស្និទ្ធស្នាលជាមួយ​គ្នា ។​ខេត្ត​ហៃណានជា​បង្អួច​ និង​ច្រកទ្វារ​ដ៏សំខាន់សម្រាប់​កិច្ចសហប្រតិបត្តិការបើកទូលាយ​របស់ចិន​ជាមួយ​អាស៊ាន។ ​ហៃណានសព្វថ្ងៃនេះ គឺជាដែនដីដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបើកទូលាយ ​ ដែលកំពុងខិតខំបោះជំហាន​ឆ្ពោះទៅ មុខ​ ​ ក៏ជាទី​កន្លែង​ដែលមានទេសភាព​​ស្រស់ស្អាត​ ភូមិស្រុកដ៏​សុខដុមរមនា​ អ្នកភូមិ​រស់នៅក្នុងសន្តិភាព និងវិបុលភាព។​​​​ ដូចនេះ ​ សកម្មភាព​បទសម្ភាសន៍​លើកនេះ ​យើងនឹង​ផ្តោត​លើប្រធានបទ​​ «​ ​  ​ការ​អភិវឌ្ឍ​ជនបទ​ក្នុង​​កំពង់​ផែ​ពាណិជ្ជកម្មសេរី​ហៃណាន  »​  ​​​សង្ឃឹមថា យើងប្រើប្រាស់ក្រសែចក្ខុច្រើនជ្រុង ដើម្បីមើលផ្ទាំងគំនូរដ៏រស់រវើក នៃភាព​បន្ស៊ីគ្នា​នៃ​ការ​កសាង​កំពង់ផែ​ពាណិជ្ជកម្មសេរី​ហៃណាន​ និងការអភិវឌ្ឍ​ជនបទ។

អគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ (​CMG)  ​​ប្តេជ្ញាចិត្តក្នុងការជំរុញ​កិច្ចផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​​ ​គិតត្រឹមពេលនេះបាន​បង្កើត​​ទំនាក់ទំនង​​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​ប្រព័ន្ធ​សារព័ត៌មាន​តាមបណ្តាប្រទេស​អាស៊ាន​ចំនួនលើសពី​១០០​ស្ថាប័ន​ហើយ។ ​«  ទស្សនាប្រទេសចិន​»  ​ជា​ព្រឹត្តិការណ៍ផ្លាស់ប្តូរ​រវាង​អ្នកកាសែត​ជាតិ និងអន្តរជាតិ​ដែល​បង្កើត​ឡើងដោយ​បណ្តាញ​ទូរទស្សន៍​​ ​​​CGTN  ​នៃ ​​CMG  ​​ក្នុងគោលបំណង​​អញ្ជើញ​អ្នកកាសែត​នៃ​ប្រព័ន្ធសារព័ត៌មាន​សំខាន់ៗនៃ​បណ្តាប្រទេស​លើ​ពិភពលោក​​មក​ស្វែងយល់​ពីប្រទេសចិនដ៏ស្រស់ស្អាត ​​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​​​ប្រជាជន​និង​ប្រជាជន​រវាង​​ចិន​​និង​​​បណ្តាប្រទេស​នានា​​  និងការផ្សារភ្ជាប់ដួងចិត្ត​របស់​ប្រជាជន ​​​។ ​​​ព្រឹត្តិការណ៍សម្រាប់​ឆ្នាំនេះ​​បានអញ្ជើញ​អ្នកកាសែត​ចំនួន ​១៩រូប​មកពី​ប្រព័ន្ធសារព័ត៌មាន​សំខាន់ៗ​ចំនួន១១ ស្ថាប័ន​នៃ​ប្រទេស​ចំនួន​៨ ​ក្នុងតំបន់​អាស៊ាន​ រួមមាន កម្ពុជា ​ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី ​ថៃ ​ឡាវ ​វៀតណាម ​ទីម័រខាង​កើត​ ​មីយ៉ានម៉ា​ជាដើម ​បូក​រួមជាមួយ​អ្នកកាសែត​មជ្ឈឹម​ចិន​ និងអ្នកកាសែតក្នុងខេត្ត​​ បាន​បង្កើត​ប្រតិភូ​អ្នកកាសែតជាតិនិងអន្តរជាតិ​ដែលមាន​អ្នក​កាសែត​ចំនួន​ប្រហែល​៥០​រូប​។

គួររំលឹកថា៖   ​ហៃណាន​ (​Hainan )   ជា​មជ្ឈមណ្ឌលស្នូល​លើ​សមុទ្រ​ដែល​តភ្ជាប់​ចិន​ជាមួយ​ពិភពលោក​​​ ​ ខេត្ត​ហៃណាន​​មាន​បរិស្ថាន​អេកូឡូស៊ី​​ដ៏​ល្អ​បំផុត​ក្នុង​​ប្រទេសចិន​។​ ​ក្នុងសប្តាហ៍ខាងមុខនេះ ​​អ្នកកាសែតមកពីបណ្តាប្រទេស​អាស៊ាន​នឹង​អញ្ជើញ​ទស្សនានិងធ្វើបទសម្ភាសន៍​នៅតាមកន្លែងជាច្រើន​ ដូចជា​​មូលដ្ឋានកិច្ច​សហប្រតិបត្តិការ​កសិកម្ម​ចិននិងអាស៊ាន ​ទីក្រុង​បច្ចេកវិទ្យា ​តំបន់ការពារ​ផ្កាថ្ម ​ ​​តំបន់ទេសចរ​វប្បធម៌​នៃ​ជនជាតិ លី ដែលជា​ជនជាតិដើម​ខេត្តហៃណាន ​​​ឧទ្យាន​ជាតិ​​តំបន់ត្រូពិក​ហៃណាន​​  ​​ភូមិអ្នកនេសាទ  ​​មន្ទីរពេទ្យ​វេជ្ជសាស្ត្របុរាណចិន ​ដើម្បី​ឈ្វេងយល់ពី​​ប្រធានបទ​ខុសគ្នា​ៗជា​ច្រើនពាក់ព័ន្ធ​​នឹង​​​វិស័យ​​​កសិកម្ម វប្បធម៌ និងទេសចរណ៍ ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ឱសថបុរាណចិន ការអប់រំអន្តរជាតិ និងការទិញទំនិញរួចពន្ធ      ស្វែងយល់​ឱ្យ​កាន់តែស៊ីជម្រៅ​នូវ​ភាពរស់រវើក​នៃ​ខេត្ត​​ហៃណាន​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ ​ការអភិរក្ស​អេកូឡូស៊ី ​ ​ការអភិវឌ្ឍទេសចរណ៍​វប្បធម៌ ​និងការស្តារ និងអភិវឌ្ឍ​ជនបទ​៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close