លោក Bill Clinton ​មកជួយ​គាំទ្រ​លោកអូបាម៉ា​

អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ដែលមកជួយគាំទ្រលោកអូបាម៉ា បានទទួលការស្វាគមន៍យ៉ាងសែនកក់ក្តៅ នាឱកាសសមាជជាតិនៃបក្សប្រជា ធិបតេយ្យនៅទីក្រុងឆារឡុតនៅយប់ថ្ងៃពុធ ម្សិលមិញ។ សមាជជាតិនៃបក្សប្រ ជាធិបតេយ្យដែលត្រូវប្រកាសតែងតាំងលោកអូបាម៉ាជា បេក្ខជនប្រធានាធិបតី សម្រាប់ចូលប្រកួតប្រជែងនៅខែវិច្ឆិកាខាងមុខនេះ។

អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton មានអាយុ៦៦ឆ្នាំ លោកនៅតែ មានប្រជាប្រិយភាពយ៉ាងខ្ពស់ត្រដែតដដែលនៅសហរដ្ឋអាមេរិក ។ ជាថ្មីម្តង ទៀត លោក Bill Clinton បានបង្ហាញឲ្យឃើញថា លោកពិតជា “វាគ្មិនម្នាក់ ដ៏ឆ្នើមគ្មានពីរ”។នៅចំពោះមុខសកម្មជននៃបក្សប្រជាធិបតេយ្យ លោកបាន ថ្លែងសំណេះសំណាលសើចលេងផង លោកបានផងទៀតធ្វើការវាយប្រហារ យ៉ាងប៉ិនប្រសប់ទៅលើបេក្ខជនប្រធានា ធិប តី នៃបក្សសាធារណរដ្ឋ លោក Mitt Romney ហើយនិងទៅលើបេក្ខជនអនុប្រធានាធិបតី លោក Paul Ryan។

“ខ្ញុំសូមគោរពបុរសម្នាក់ដែលមានចរិតស្លូតបូតបែបត្រជាក់ បើគេមើលពីខាង ក្រៅ ប៉ុន្តែនៅខាងក្នុងវិញ គឺក្តៅពុះកញ្ជ្រោលសម្រាប់អាមេរិក បុរសនោះ គឺ បារ៉ាក់ អូបាម៉ា”។ នេះជាការថ្លែងប្រកាសរបស់អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ។

បន្ទាប់មក លោក Bill Clinton បានបំពេញកិច្ចការដែលលោកស្រីមីឆែល អូបា ម៉ាពុំបានធ្វើកាលពិម្សិលមិញ គឺការវាយប្រហារទៅលើ  បេក្ខជនប្រធានាធិបតីនៃ បក្សសាធារណរដ្ឋ លោក Mitt Romney ។ លោកគ្លីនតុនបានរៀបរាប់ពី ទង្វើខាឃាំងរបស់គណបក្សសាធារណរដ្ឋ ធ្វើឲ្យផែនការជំរុញឲ្យមានសន្ទុះ កំណើនសេដ្ឋកិច្ចនិងការបង្កើត ការងាររបស់លោកអូបាម៉ាជួបនឹងឧបសគ្គ។ លោកគ្លីនតុនបានរំលឹកប្រាប់ទៀតថា លោកបារ៉ាក់អូបាម៉ាបានបង្កើតឲ្យ មានការងារប្រមាន “៤លាន៥សែនកន្លែង”ជូនប្រជាជនអាមេរិក រីឯគណបក្ស សាធារណរដ្ឋវិញគឺ “សូន្យ”។ ទាំងនេះ បានបណ្តាលឲ្យសាធារណជននាំគ្នាទះ ដៃយ៉ាងគគ្រឹកគគ្រេង។  ងាកមកធ្វើការគោរពស្វាគមន៍កិច្ចការនិងជោគជ័យដ៏ធំធេងដែលបានបំពេញ ដោយ បច្ចុប្បន្នប្រធានាធបតីបារ៉ាក់អូបាម៉ាវិញម្តង លោកគ្លីនតុនបាន ថ្លែងថា “គ្មានប្រធានាធិបតីណាមួយឡើយដែលអាចជួសជុលការខូចខាតដែល បន្សល់ទុក ឲ្យដោយគណបក្សសាធារណរដ្ឋក្នុងរយៈពេលតែបួនឆ្នាំ បែប នេះ”៕ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close