លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវរៀបចំផែនការនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការការពារកម្រិតខ្ពស់
ខណៈពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Ulanqab ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវរៀបចំផែនការនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការការពារកម្រិតខ្ពស់ ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើរតាមមាគ៌ានៃការអភិវឌ្ឍបៃតង ដែលផ្តល់អាទិភាពចម្បងដល់បរិស្ថានអូឡូស៊ីដោយមិនងាករេ
នាថ្ងៃទី ១៦ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសង្កត់ធ្ងន់អំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Ulanqab ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងថា ការអភិវឌ្ឍបៃតងគឺជា ខ្លឹមសារស្នូលនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ត្រូវរៀបចំផែនការនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការការពារកម្រិតខ្ពស់ ប្រកាន់ខ្ជាប់នូវការការពាររួមបញ្ចូលគ្នា និងការគ្រប់គ្រងជាប្រព័ន្ធនៃភ្នំ ទន្លេ ព្រៃឈើ វាលស្រែ បឹង វាលស្មៅ និងវាលខ្សាច់ ព្រមទាំងរួមសហការជំរុញការកាត់បន្ថយការបញ្ចេញកាបូន ការកាត់បន្ថយការបំពុល ការពង្រីកផ្ទៃដីបៃតង និងកំណើន ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើរតាមមាគ៌ានៃការអភិវឌ្ឍបៃតង ដែលផ្តល់អាទិភាពចម្បងដល់បរិស្ថានអូឡូស៊ីដោយមិនងាករេ ។
លោក Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យការងារនៅតំបន់អភិរក្សធម្មជាតិ Huangqihai ។ លោកបានស្តាប់របាយការណ៍ការងារស្តីពីការបង្កើនការការពារបរិស្ថានអេកូឡូស៊ីរបស់ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ព្រមទាំងបានធ្វើការត្រួតពិនិត្យនៅនឹងកន្លែង។ លោកបានគូសបញ្ជាក់ថា ត្រូវគោរពធម្មជាតិ សម្របខ្លួននឹងធម្មជាតិ និងការពារធម្មជាតិ និងការពារជីវៈចម្រុះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុង Ulanqab បានទាញយកផលប្រយោជន៍ពីឧត្តមភាពរបស់ខ្លួននៅក្នុងវិស័យអគ្គិសនីបៃតង អាកាសធាតុ និងទីតាំងភូមិសាស្ត្រ ដោយសម្រេចបាននូវសមិទ្ធផលវិជ្ជមានក្នុងការអភិវឌ្ឍឧស្សាហកម្មកុំព្យូធីងបៃតង។ ក្នុងអំឡុង
ពេលចុះត្រួតពិនិត្យការងារនៅតំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ Chahar លោក Xi Jinping បានលើកឡើងថា ត្រូវពង្រីកខ្សែសង្វាក់ឧស្សាហកម្មយ៉ាងសកម្ម ជំរុញការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៃសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចពិត ដើម្បីប្រែក្លាយឧត្តមភាពថាមពលកុំព្យូធីងទៅជាឧត្តមភាពនៃអភិវឌ្ឍន៍ជាបន្តបន្ទាប់៕

