សកម្មភាពយកបទសម្ភាសន៍ចម្រុះរវាងប្រព័ន្ធសារព័ត៌មានចិននិងអន្តរជាតិឈ្មោះ“ដើរកម្សាន្តនៅប្រទេសចិន៖ហៃណានដ៏រស់រវើក” ឆ្នាំ ២០២៦ បានចាប់ដំណើរការ
Cambodia News
នៅថ្ងៃទី ១៩ ខែតុលា សកម្មភាពយកបទសម្ភាសន៍ចម្រុះរវាងប្រព័ន្ធសារព័ត៌មានចិននិងអន្តរជាតិឈ្មោះ“ដើរកម្សាន្តនៅប្រទេសចិន៖ហៃណានដ៏រស់រវើក” ឆ្នាំ២០២៦ដែលសហការរៀបចំដោយមជ្ឈមណ្ឌលអាស៊ី-អាហ្វ្រិកនិងទីស្នាក់ការខេត្តហៃណាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការនៅទីក្រុងសានយ៉ាខេត្តហៃណាន ។
សកម្មភាពលើកនេះធ្វើក្រោមប្រធានបទ “ការស្តារនិងអភិវឌ្ឍជនបទនៅតំបន់កំពង់ផែពាណិជ្ជកម្មសេរី” ដោយបានអញ្ជើញអ្នកសារព័ត៌មានពីស្ថាប័នព័ត៌មានចំនួន ១១ នៃប្រទេសអាស៊ានចំនួន ៨ គឺ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ទីម័រខាងកើតនិងវៀតណាមដើម្បីទៅស្វែងយល់តាមទីក្រុងនិងភូមិស្រុកនានារបស់ហៃណានដូចជាក្រុង Sanya ក្រុង Wuzhishan និងស្រុក Lingshui ជាដើម ។ ការយកបទសម្ភាសន៍លើកនេះផ្តោតលើការអនុវត្តជាក់ស្តែងនៃការផ្តល់កម្លាំងចលករទៅវិញទៅមករវាងការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាននិងការស្តារជនបទ ដើម្បីបង្ហាញគ្រប់ជ្រុងជ្រោយពីសមិទ្ធផលអភិវឌ្ឍន៍ដែលបើកទូលាយកម្រិតខ្ពស់នៃខេត្តហៃណានចំពោះបរទេស និងពិពណ៌នាពីរឿងអំពីកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងចិននិងអាស៊ាន ។ កម្មវិធីចម្រុះដែលផលិតក្នុងសកម្មភាពនេះនឹងត្រូវចាក់ផ្សាយនៅលើវេទិកាប្រព័ន្ធសារព័ត៌មាននៃប្រទេសអាស៊ាននានា ៕


