ព័តមានអន្តរជាតិ
-
សារសន្តិភាពនិងកិច្ចសហប្រតិបត្តិការសកល ៖ លោកប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិក
Cambodia News ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់សហរដ្ឋអាមេរិកពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ឆ្នាំ២០២៦ គឺជាឱកាសមាសសម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ចិននិងអាមេរិក បន្តការសន្ទនាដោយផ្ទាល់ ពង្រឹងការយោគយល់គ្នា រក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីនិងពិភពលោក។ ដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលដែលចិននិងអាមេរិកកំពុងព្យាយាមរក្សាសន្ទុះវិជ្ជមាននៃទំនាក់ទំនងសេដ្ឋកិច្ចជាក់ស្តែង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបានប្រព្រឹត្តទៅយ៉ាងរលូននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ផ្តោតលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលជាចលករនាំភាគីទាំងពីរទៅកាន់ការអនុវត្តគំនិតឯកភាពរួម និងការជំរុញពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីជាដើម ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នា…
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាពិសាតែពិភាក្សាការងារជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក និងលោកស្រី Melania Trump ជាភរិយា
Cambodia News នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាបានពិសាតែពិភាក្សាការងារជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក និងលោកស្រី Melania Trump ជាភរិយានៅសេតវិមាន ។ ប្រមុខរដ្ឋប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការធ្វើឲ្យខ្លឹមសារ នៃទំនាក់ទំនង រវាងចិន…
Read More » -
លោក Xi Jinping និងលោកស្រី Peng Liyuan ជាភរិយាអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋដែលរៀបចំដោយលោកDonald Trump ប្រធានាធិបតីអាមេរិកនិងលោកស្រី Melania Trump ជាភរិយា
Cambodia News កាលពីរាត្រីថ្ងៃទី ២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Donald Trump ប្រធានាធិបតីអាមេរិកនិងលោកស្រី Melania Trump ជាភរិយាបានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូនលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយានៅសេតវិមាន ។…
Read More » -
លោក Xi Jinping និងលោកស្រី Peng Liyuan ជាភរិយាអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋដែលរៀបចំដោយលោក Donald Trump ប្រធានាធិបតីអាមេរិកនិងលោកស្រី Melania Trump ជាភរិយា
Cambodia News កាលពីរាត្រីថ្ងៃទី ២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋដែលរៀបចំដោយលោក Donald Trump ប្រធានាធិបតីអាមេរិកនិងលោកស្រី Melania Trump ជាភរិយា ។ នៅពេលដែលលោក Xi Jinping និងលោកស្រី Peng Liyuan ជាភរិយា បានអញ្ជើញទៅដល់សេតវិមាន លោកប្រធានាធិបតី Donald Trump និងលោកស្រី Melania Trump ជាភរិយាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយបានថតរូបជុំគ្នានិងជួបជាមួយភ្ញៀវដែលចូលរួមក្នុងពិធីនេះ ។ ក្នុងពិធីលៀងសាយភោជន៍ លោក Xi Jinping និងលោក Trump បានថ្លែងសុន្ទរកថារៀងៗខ្លួន។…
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញមានវត្តមានក្នុងពិធីទទួលបដិសណ្ឋារកិច្ចដែលរៀបចំដោយលោក Donald Trump ប្រធានាធិបតីអាមេរិក
Cambodia News នាព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៦ តាមម៉ោងអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ញើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចដែលរៀបចំឡើងដោយលោក Donald Trump ប្រធានាធិបតីអាមេរិក នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន។ សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក…
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក
Cambodia News នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Donald Trumpប្រធានាធិបតីអាមេរិកនៅសេតវិមាន។ លោក Xi Jinping បានលើកឡើងថា ប្រមុខរដ្ឋរបស់ប្រទេសចិន និងអាមេរិកបានសម្រេចដំណើរទស្សនកិច្ចទៅវិញទៅមកក្នុងរយៈពេលកន្លះឆ្នាំ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នៅខែឧសភា ឆ្នាំ២០២៦ ខ្ញុំនិងលោក Donald Trump បាន…
Read More » -
លោកស្រី Peng Liyuan និងលោកស្រី Melania Trump ភរិយារបស់លោក Donald Trump ប្រធានាធិបតីអាមេរិកអញ្ជើញទស្សនាសារមន្ទីរជាតិសិល្បៈអាស៊ី
Cambodia News នាថ្ងៃទី២៤ ខែកញ្ញា វេលាថ្ងៃត្រង់ តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន និងលោកស្រី Melania Trump ភរិយារបស់លោក Donald Trump ប្រធានាធិបតីអាមេរិកបានអញ្ជើញទស្សនាសារមន្ទីរជាតិសិល្បៈអាស៊ីនៅក្រុងវ៉ាស៊ីនតោន។ ភរិយារបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញទស្សនាសាលតាំងពិព័រណ៍នានា រួមទាំងសាល Peacock Hall ផងដែរ។ លោកស្រី Peng Liyuan បានកោតសរសើរចំពោះភាគីអាមេរិកដែលបានប្រគល់វត្ថុបុរាណវប្បធម៌ចិនត្រឡប់មកប្រទេសចិនវិញជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសង្ឃឹមថា ប្រទេសចិននិងសហរដ្ឋអាមេរិកនឹងបន្តបង្កើនការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌ ដើម្បីបង្កើនចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ។ បន្ទាប់ពីការទស្សនា លោកស្រី…
Read More » -
លោក Xi Jinping បានផ្លាស់ប្តូរមតិយោបល់ក្នុងជំនួបចង្អៀតជាមួយលោក Donald Trump
Cambodia News នាព្រឹកថ្ងៃទី២៤ ខែកញ្ញាតាមម៉ោងអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Donald Trump ប្រធានាធិបតីអាមេរិកបានផ្លាស់ប្តូរមតិយោបល់ក្នុងជំនួបចង្អៀត នៅOval Office នៃសេតវិមាន ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោក Xi Jinping បានលើកឡើងថា ការកំណត់ទំនាក់ទំនងថ្មីរវាងចិននិងអាមេរិកពោលគឺ ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនា បានបង្ហាញពីទិដ្ឋភាពជាក់ស្តែងនាពេលបច្ចុប្បន្ន នៃទំនាក់ទំនងប្រទេសយើងទាំងពីរ និងជាការរំពឹងទុកចំពោះអនាគត។ ភាគីទាំងពីរគួរធ្វើឱ្យចក្ខុវស័យនេះក្លាយជាសកម្មភាពជាក់ស្តែង ដើម្បីបង្កើតអនាគតដ៏កាន់តែមានស្ថិរភាព បរិសុទ្ធ និងជានិរន្តរភាព។ លោក Xi Jinping បានសង្កត់ធ្ងន់ថា គោលជំហរគាំពារការបង្រួមបង្រួបជាតិ និងបូរណភាពទឹកដីរបស់ភាគីចិនគឺច្បាស់លាស់ណាស់។ សង្ឃឹមថាភាគីអាមេរិកប្រកាន់ខ្ជាប់គោលជំហរដ៏ត្រឹមត្រូវដែលប្រឆាំងនឹង«ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ» ដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រុងប្រយ័ត្ន ដើម្បីពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រចិននិងអាមេរិក និងការវិវឌ្ឍនៃទំនាក់ទំនងប្រទេសទាំងពីរចិននិងអាមេរិក៕
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចដែលរៀបចំធ្វើឡើងនៅសេតវិមានដោយលោក Donald Trump ប្រធានាធិបតីអាមេរិក
Cambodia News នាព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៦ តាមម៉ោងអាមេរិក លោក Donald Trump ប្រធានាធិបតីអាមេរិកបានប្រារព្ធពិធីទទួលបដិសណ្ឋារកិច្ចដ៏មហោឡារឹកនៅសេតវិមាន ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក។ អំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាធ្វើដំណើរ ទៅដល់សេតវិមាន លោក Donald Trump និងលោកស្រី Melania Trump ជាភរិយាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅកន្លែងចុះពីលើរថយន្ត។ ប្រមុខរដ្ឋ និងភរិយានៃប្រទេសទាំងពីរបានថតរូបអនុស្សាវរីយ៍ រួមគ្នា។ ជាកិច្ចបន្ទាប់ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកបានថ្លែងសុន្ទរកថាដោយឡែកពីគ្នា។ លោក…
Read More » -
លោក Xi Jinping៖ ជំរុញបុព្វហេតុមិត្តរវាងប្រជាជនចិននិងអាមេរិកតាមរយៈការអប់រំ
Cambodia News «យុវជនមានភាពរស់រវើកបំផុត និងមានក្តីសុបិនបំផុត ពួកគេគឺជាអនាគតនិងក្តីសង្ឃឹមនៃទំនាក់ទំនងចិន-អាមេរិក ហើយក៏ជាអនាគតនិងក្តីសង្ឃឹមនៃពិភពលោកផងដែរ»។ «ការអប់រំអាចកសាងស្ពានមួយ ដើម្បីតភ្ជាប់ប្រជាជននៃប្រទេសចិននិងអាមេរិកជាមួយគ្នា»។ លោកប្រធានរដ្ឋចិន Xi Jinping បានផ្តាំផ្ញើដល់យុវជននៃប្រទេសទាំងពីរ ឲ្យយល់ដឹងគ្នារាប់អានគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក និងប្រើកម្លាំងយុវភាពដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជនសម្រាប់មិត្តភាពចិន-អាមេរិក។ នៅឆ្នាំ១៩៩៣ កាលនោះ លោក Xi Jinping…
Read More »