វេទិកាស្តីពីអភិបាលកិច្ចសកលឆ្នាំ ២០២៦ (Xiong’an) ចេញផ្សាយ«ឯកសារទស្សនាទាននៃវេទិកា»

​Cambodia News

វេទិកាស្តីពីអភិបាលកិច្ចសកលឆ្នាំ ២០២៦ (Xiong’an) បានប្រារព្ធឡើងនៅសង្កាត់ថ្មីXiong’an ខេត្ត Hebei ដោយមានការចូលរួមពីតំណាងគ្រប់មជ្ឈដ្ឋានដែលមកពីប្រទេសនិងអង្គការចំនួន៩៧។ វេទិកាលើកនេះបានចេញផ្សាយ«ឯកសារទស្សនាទាននៃវេទិកា»។

ឯកសារនេះចែងថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលបានផ្តល់នូវគំនិតអភិបាលកិច្ចសម្រាប់ពិភពលោកដែលប្រកបដោយភាពរង្គោះរង្គើនិងបម្រែបម្រួល។ លិខិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ផ្ញើទៅកាន់វេទិកាបានពង្រឹងទំនុកចិត្តរបស់សហគមន៍អន្តរជាតិឱ្យរួមសាមគ្គីគ្នា និងធ្វើកិច្ចសម្របសម្រួលនិងសហការគ្នាដើម្បីធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព។ ភាគីនានាបានសម្តែងការស្វាគមន៍ចំពោះការដែលភាគីចិនបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចសកល។

កិច្ចប្រជុំបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយជុំវិញប្រធានបទ ​​”​ស្តារទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ៖ បម្រែបម្រួលនិម្មាបនកម្មក្នុងមួយសតវត្សរ៍កន្លងមក និងការកែទម្រង់និងការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល”។

ពួកគេបានផ្តួចផ្តើមឱ្យប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារឋានៈស្នូលរបស់អង្គការសហប្រជាជាតិ និងលើកកម្ពស់សិទ្ធិបញ្ចេញមតិរបស់ប្រទេសសកលខាងត្បូង, ផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ចឡើងវិញ សកម្មភាពអាកាសធាតុ​ ពាណិជ្ជកម្មទ្វេភាគី និងកំណែទម្រង់ខាងហិរញ្ញវត្ថុអន្តរជាតិ, គ្រោងផែនការធ្វើអភិបាលកិច្ចក្នុងវិស័យបញ្ញាសិប្បនិម្មិត លំហអវកាស និងបណ្តាញអ៊ីនធឺណិត និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរខាងអរិយធម៌និងប្រជាជន។

ឯកសារនេះបានបញ្ជាក់ពីតម្លៃរៀនសូត្រតាមនៃគោលគំនិតកសាងសង្កាត់ថ្មី Xiong’an ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីពួតដៃគ្នាអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល និងជំរុញឱ្យការកសាងប្រព័ន្ធអភិបាលសកលមានភាពកាន់តែយុត្តិធម៌និងសមហេតុផលដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close