ព័តមាន​អន្តរជាតិ

  • ទស្សនកិច្ច​​លោក​ប្រធានាធិបតី​​វៀ​តណាម ​​Truong ​Tan Sang ​​នៅ​រុស្ស៊ី​​

    ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ដល់៣០កក្កដា លោកប្រមុខរដ្ឋវៀតណាមថ្ងៃនេះទទួលជួបចរចា ដោយសមភាគី រុស្ស៊ីលោកប្រធា នាធិបតីពូទីន នៅឯនិវេសនដ្ឋានគាត់ជាយក្រុង Sochi មាត់សមុទ្រខ្មៅ ចម្ងាយ១.៦៨០គ.ម. ខាងត្បូងពីម៉ូស្គូ។ ប៉ុន្តែតាំង ពីរសៀលថ្ងៃ២៦កក្កដាម្សិលមិញម៉្លេះ លោកTruong Tan Sang បានជួបប្រស្រ័យជាមួយលោកនាយករដ្ឋមន្ត្រីមេដវេដេវ ដែលឆ្នាំមុន ក្នុងឋានៈ ជាប្រមុខរដ្ឋរុស្ស៊ីពេលបំពេញទស្សនកិច្ចនៅក្រុង…

    Read More »
  • អង្គការ​សហ​ប្រ​ជា​ជាតិ​នឹង​អនុម័ត​សន្ធិ​សញ្ញា​ស្តី​ពី​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​អា​វុធ​

    បើតាមរដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា អង្គការសហប្រជាជាតិចាំបាច់ត្រូវតែគាំទ្រនូវសន្ធិសញ្ញាពាណិជ្ជកម្មអាវុធថ្មីមួយដែលមានលក្ខណៈ តឹងតែង។ សន្ធិសញ្ញាដែលឧបត្ថម្ភរៀបចំឡើងដោយរដ្ឋាភិបាលអូស្ត្រាលី នេះ នឹងត្រូវគេបោះឆ្នោតអនុម័តនៅក្នុងទីក្រុងញូវយ៉កក្នុងថ្ងៃនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bob Carrបានមានប្រសាសន៍ថា សន្ធិសញ្ញានេះនឹងធ្វើឲ្យក្រុមភេវរជនកាន់តែមានការលំបាកក្នុងការទទួល បាន កាំភ្លើង និងគ្រាប់បែក។ លោកបានបន្តទៀតថា យើងចង់បានសន្ធិសញ្ញាមួយដែលតម្រូវឲ្យប្រទេសទាំងឡាយតាមដាន និងធ្វើរបាយការណ៍ពីការផ្ទេរអាវុធយុទ្ធភ័ណ្ឌ ផ្សេងៗ ហើយសន្ធិសញ្ញានេះក៏ត្រូវរៀបចំឡើងដើម្បីដាក់កំហិតកុំឲ្យអាវុធ ធ្លាក់ទៅក្នុងដៃភេវរករ, ធ្លាក់ទៅដល់ប្រទេសដែលប្រើហិង្សាជិះជាន់…

    Read More »
  • ប្រទេស​ជប៉ុន​សំឡឹង​ឃើញ​ឱកាស​វិ​និ​យោគ​នៅ​ប្រទេស​ភូមា

    ប្រទេសជប៉ុនបានឲ្យដឹងថាខ្លួននឹងបង្កើតក្រុមការងារពិសេសមួយក្នុងគោលបំណងដើម្បីចាប់យកឱកាសធ្វើពាណិជ្ជកម្មនៅប្រទេសភូមា ដែលជាទីផ្សារថ្មីមួយមិនទាន់មានអ្នក វិនិយោគច្រើននៅឡើយ។ ក្រុមការងារពិសេសនេះមានរួមបញ្ចូលស្ថាប័នប្រមាណជា ២០ស្ថានប័ន ដោយរាប់បញ្ចូលតាំងពីលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីជប៉ុន រហូតដល់ សហព័ន្ធអាជីវកម្មជប៉ុន។ គេរំពឹងថាក្រុមការងារពិសេសនឹងត្រូវរដ្ឋាភិបាលយល់ព្រមជា ផ្លូវការនៅថ្ងៃសុក្រនេះ ហើយក្រុមការងារនេះនឹងរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួន នៅចុងខែ សីហា។ អាជ្ញាធរជប៉ុនក៏បានឲ្យដឹងផងដែរថាកង្វះខាតហេដ្ឋា រចនា សម្ពន្ធគ្រប់គ្រាន់នៅក្នុងប្រទេសភូមាមានន័យថាជាឱកាសក្នុងការ ធ្វើពាណិជ្ជកម្ម ដ៏មហិមា ហើយប្រទេសនេះសំបូរដោយធនធានធម្មជាតិ ហើយក៏ឋិតនៅចំណុចកណ្តាលនៃពាណិជ្ជកម្មរវាងប្រទេសចិន…

    Read More »
  • កូរ៉េខាង​ជើង​ខាង​និយាយ​ថា​នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​ដឹក​នាំ​ប្រទេស​ឡើយ

    ប្រទេសកូរ៉េខាងជើងបដិសេធដាច់ខាតចំពោះ របាយការណ៍ថាមេដឹកនាំវ័យក្មេងរបស់ខ្លួនកំពុងតែមានផែនការនឹងធ្វើការផ្លាស់ប្ដូររបបដឹក នាំឲ្យប្លែកពីអតីតកាល។ ប្រទេសកូរ៉េខាងត្បូងបានសម្ដែងនូវក្ដីសង្ឃឹមថាលោក Kim Jong Un នឹងអនុវត្តកំណែទម្រង់របបទៅជាប្រជាធិបតេយ្យ ហើយនឹងបើក ចំហទ្វារនៃសេដ្ឋកិច្ចរបស់ខ្លួនដែលគ្រប់គ្រងដោយរដ្ឋ នោះ។ ទស្សនៈនេះបានលេចឮឡើងខណៈដែលលោក Kim Jong Un បានបង្ហាញកិច្ចការផ្ទាល់ខ្លួនជាសាធារណៈ ដោយអនុញ្ញាតឲ្យគេថតរូបភាព របស់លោកនៅតាមទៅកន្លែងកម្សាន្តនិង ការទៅចូលរួមក្នុងពិធីប្រគំតន្រ្តីទំនើបជាមួយភរិយាវ័យក្មេងរបស់ លោក។…

    Read More »
  • ក្រុម​អ្នក​តស៊ូ​មតិ​ជន​ភៀស​ខ្លួន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញ​ជន​ជាតិ​តាមឹល

    ក្រុមអ្នកតស៊ូមតិសិទ្ធិជនភៀសខ្លួនបានឲ្យដឹងថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនស្វែងរកសិទ្ធិជ្រកកោនតាមីលមួយរូបដែលត្រូវ បានបញ្ជូនត្រឡប់ពីប្រទេសអូស្ត្រាលីកាលពីថ្ងៃពុធ។ បុរសជនជាតិតាមឹលនេះបានជាប់ឃុំខ្លួនក្នុងមណ្ឌលឃុំឃាំង ក្នុងទីក្រុងមែលប៊ិន ហើយបានទៅដល់ប្រទេសស្រីលង្កាកាលពីរសៀលម្សិល មិញទោះបីជាមានការអំពាវនាវចុងក្រោយពីអង្គការសហប្រជាជាតិមិនឲ្យ បញ្ជូនរូបលោកត្រឡប់ទៅវិញក៏ដោយ។ លោកស្រី Sue Bolton មកពីក្រុមតស៊ូមតិជនភៀសខ្លួនបានមានប្រសាសន៍ថាសាច់ញាតិរបស់ បុរសនេះបានរង់ចាំជាង ១៤ម៉ោងនៅខាងក្រៅ ព្រលានយន្តហោះ Colomboប៉ុន្តែនៅមិនទាន់បានជួបរូបលោកទៀត។ លោកស្រីបានមាន ប្រសាសន៍ថាពួកគេមានការភ័យខ្លាចថារូបលោក ត្រូវគេឃុំឃាំង និងអាចរងនូវការធ្វើទារុណកម្មដោយអាជ្ញាធរដែល…

    Read More »
  • តា​លី​បង់​គំរាម​វាយ​ប្រហារ​ភូមា

    អ្នកនាំពាក្យឲ្យក្រុមតាលីបង់នៅប្រទេសប៉ាគីស្ថានមួយ រូប បានទាមទារឲ្យប្រទេសប៉ាគីស្ថានបញ្ឈប់នូវរាល់ទំនាក់ទំនងទាំងអស់ ជាមួយប្រទេសភូមា និងបិទស្ថានទូតភូមានៅទីក្រុងអ៊ីស្លាមបាត។ ការ ប៉ះទង្គិចក្នុងពេលថ្មីៗនេះនៅភាគខាងលិចប្រទេសភូមារវាងជន ជាតិភាគតិច Rakhine ដែលកាន់សាសនាព្រះពុទ្ធ និងក្រុមជនជាតិភាគតិច Rohingya កាន់សាសនាអ៊ីស្លាមបានបណ្តាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត និងប្រជាជនរាប់ពាន់នាក់ទៀតគ្មានផ្ទះសម្បែង៕(Radio Australia)

    Read More »
  • ការហាម​ពុំឲ្យ​នាំទំនិញ​ចូល​សហរដ្ឋ​អាមេរិក​នឹងធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ភូមា

    បំរ៉ាមហាមពុំឲ្យនាំផលិតផលភូមាចូលសហរដ្ឋអាមេរិកគឺពិតជាកត្តាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចភូមា ជាពិសេសក្នុងវិស័យឧស្សាហកម្ម វាយនភ័ណ្ឌ ដែលជាវិស័យបង្កើតការងារដ៏ច្រើនជូនប្រជាជន។ បំរ៉ាមអាមេរិកាំងនេះនឹងពុំធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នក ជំនិតនៃអតីតមេដឹកនាំផ្តាច់ការភូមាឡើយ។ នេះជាការបរិហារនៅថ្ងៃសុក្រនេះដោយក្រុមវិភាគពិចារណាវិបត្តិ អន្តរជាតិ International Crises Group។ នៅដើមខែកក្កដាឆ្នាំ២០១២នេះ ទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកាំងទៅបោះទុនធ្វើវិនិយោគនៅក្នុងប្រទេសភូមាទាំង នៅ ក្នុង វិស័យដ៏ចម្រូងចម្រាសដូចជា វិស័យឧស្ម័ននិងប្រេងកាតជាដើម។ ក៏ប៉ុន្តែទណ្ឌកម្មអាមេរិកាំងពាក់ព័ន្ធនឹងការហាមពុំឲ្យនាំទំនិញភូមា ចូលសហរដ្ឋអាមេរិកនៅតែរក្សាទុក។ គណៈកម្មការហិរញ្ញវត្ថុនៅ…

    Read More »
  • ស្ត្រី​ដ៏​អាថិ​កំបាំង​ជា​ភរិយា​របស់​លោក​ គីម​ ជុងអ៊ុន

    ទូរទស្សន៍រដ្ឋកូរ៉េខាងជើង ទើបបានជូនដំណឹងនៅយប់ម្សិលមិញអំពី អត្តសញ្ញាណរបស់យុវនារីដ៏អាថិកំបាំងដែលមានវត្តមានជាប់នឹង ប្រមុខដឹកនាំថ្មីកូរ៉េខាងជើង។ យុវនារីនោះ គឺជាភរិយារបស់លោកគីម ជុនអ៊ុន។ ការជូនដំណឹងនេះ បានខណ្ឌបញ្ចប់ផងដែរពាក្យចចាមអារ៉ាមជាច្រើនសប្តាហ៍កន្លងមក ហើយពីនារីដ៏អាថិកំបាំងនេះ។ នាងបានបង្ហាញមុខជាសាធារណៈនៅពេលថ្មីៗកន្លងទៅនេះ នៅអមជាប់ជាមួយលោកគឹម ជុងអ៊ុន នៅឱកាសព្រឹត្តិការណ៍សាធារណៈនានា ជាអាទិ៍នៅថ្ងៃ៦កក្កដាក្នុងពិធីប្រគុំវង់តន្ត្រីជាតិមួយនិងនៅ ថ្ងៃ៨កក្កដាក្នុងដំណើរទស្សនកិច្ចមួយនៅមតិចេតីនៃជីតារបស់លោក គីម ជុងអ៊ុន គឺលោកគីម អ៊ីលស៊ុង។ដោយ នុយ ប៊ែរណាដែត…

    Read More »
  • ចិនខ្វល់ខ្វាយចំពោះ​ទំនាក់ទំនង​យោធា​អូស្រ្តាលីនិងសហរដ្ឋអាមេរិក

    ប្រទេសចិនបានរិះគន់ផែនការរបស់ប្រទេស អូស្រ្តាលី (Australia) ក្នុងការបង្កើនចំនួនបុគ្គលិកយោធាសហរដ្ឋអាមេរិក ដែលបោះ ទីតាំង នៅតំបន់ភាគខាងជើង(Northern Territory)។ អូស្រ្តាលី កំពុងធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពទាំងនោះ ដែលជាផ្នែកមួយនៃការផ្លាស់ ប្តូរយុទ្ធ សាស្រ្តរបស់រដ្ឋបាលលោក ប្រធានាធិបតី អូបាម៉ា (Obama) ចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific)។ រដ្ឋាភិបាលទីក្រុង ប៉េកាំង…

    Read More »
  • នីហ្សេរីយ៉ា​ព្យាយាម​ក្លាយ​ជា​​ប្រទេស​នាំចេញ​ស្បៀង​​អាហារ

    អាហ្រ្វិកខាងលិចបាននាំចូលស្បៀងអាហារយ៉ាងច្រើន តបតាមតម្រូវការរបស់ទ្វីបនេះ ដែលបណ្តាលឲ្យតំបន់នេះងាយទទួលរងគ្រោះដោយសារតម្លៃទីផ្សារអន្តរជាតិប្រកប ដោយអស្ថិរភាព ដែលអាចបង្កឲ្យមានកុប្បកម្ម សូម្បីតែនៅតាមប្រទេសសន្តិភាព ក៏ដោយ។ ជារៀងរាល់ឆ្នាំ ប្រទេសនីហ្សេរីយ៉ាចំណាយប្រាក់ជាង៨.២ពាន់លានដុល្លា ដើម្បីនំាចូល អាហារមូលដ្ឋានមានដូចជា ស្ករ ត្រី និងស្រូវសាលីជាដើម។ ប្រធានាធិបតីនីហ្សេរីយ៉ា ហ្គោដឡាក់ ចូណាថាន (Goodluck Jonathan) បានពណ៌នា…

    Read More »
Back to top button
Close
Close