ព័តមានអន្តរជាតិ
-
ដោយសារជំងឺ ប្រធានាធិបតីអំពាវនាវឲ្យឈប់ថើប
លោក Yoweri Museveni ប្រធានាធិបតីនៃប្រទេស អ៊ូហ្គាន់ដា (Uganda) ស្ថិតនៅ ភាគខាងកើតនៃទ្វីបអាហ្វ្រិកបានអំពាវនាវតាមទូរទស្សន៍នាថ្ងៃនេះ ឲ្យប្រជាជនចៀសវាងការប៉ះពាល់គ្នា ដោយរួមទាំងការចាប់ដៃ និងថើបផងដែរ ដើម្បីបង្ការការឆ្លងមេរោគឈ្មោះ Ebola ដែលជាមេរោគឆ្លងខ្លាំងបំផុត ហើយដែលត្រូវបានគេបានជឿថា បានសម្លាប់មនុស្សអស់ ១៤ នាក់មកហើយនៅពីរបីសប្ដាហ៍កន្លងមកនេះ។ បណ្ដាញសារព័ត៌មាន ABC…
Read More » -
អាជ្ញាធរអូស្រ្ដាលីចាប់បានគ្រឿងញៀនជាងកន្លះតោន
ប៉ូលិសសហព័ន្ធអូស្រ្ដាលីនិយាយថា ពួកគេបានកម្ទេចក្រុមជួញដូរគ្រឿងញៀនមួយក្រុមដោយបានរឹបអូសយកគ្រឿងញៀនច្រើនជាងគេបំផុតដែលអាជ្ញា ធរធ្លាប់ចាប់បាន។ មនុស្ស៤នាក់ពីហុងកុង និង៣នាក់ទៀតជាជនជាតិអូស្រ្ដាលីត្រូវអាជ្ញាធរចាប់ខ្លួននៅក្នុង កណ្ដាលទីក្រុង និងនៅប៉ែកខាងលិចក្រុងស៊ីដនីយកាលពីម្សិលមិញ។ ជនទាំងនេះកំពុងស្ថិតនៅក្នុងការឃុំខ្លួនរបស់អាជ្ញាធរដើម្បីរង់ចាំឡើងតុលាការនៅថ្ងៃនេះ។ មន្រ្ដី គយ និងប៉ូលិសសហព័ន្ធបានរឹបអូសយកគ្រឿងញៀនទឹកកក និងហេរ៉ូអ៊ីនជាងកន្លះតោននៅក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរ។ ប៉ូលិសនិយាយថា គ្រឿងញៀនទាំងនោះភាគច្រើនត្រូវអាជ្ញាធររកឃើញនៅក្នុងការដឹកជញ្ជូនផើងរុក្ខជាតិកាលពីដើមខែនេះ៕ (Radio Australia)
Read More » -
ម្ដាយរបស់លោក Julian Assange ផ្ដល់ភស្ដុតាងដល់រដ្ឋាភិបាលអេក្វាឌ័រ
ម្ដាយរបស់លោក Julian Assange ដែលជាស្ថាបនិកនៃវ៉ិបសាយថ៍ Wikileaksដែលលាតត្រដាងរឿងសម្ងាត់របស់រដ្ឋាភិបាលជុំវិញពិភពលោក មានប្រសាសន៍ ថា អ្នកស្រីនឹងផ្ដល់ភស្ដុតាងទៅឲ្យរដ្ឋាភិបាលអេក្វាឌ័រដើម្បីបញ្ជាក់ ថា សហរដ្ឋអាម៉េរិកមានការប្ដេជ្ញាចិត្ដនៅក្នុងការនាំកូនអ្នកស្រីទៅ កាត់ទោសពីបទចារកម្ម។ អ្នកស្រី Christine Assange កំពុងស្ថិតនៅក្នុងប្រទេសអេក្វាឌ័រដើម្បីជួយករណីកូនរបស់អ្នកស្រី នៅក្នុងខណៈពេលដែលប្រទេសអេក្វាឌ័រកំពុងតែពិចារណា លើការប្រឹង ប្រែងរបស់លោក Julian Assange…
Read More » -
ហ្វ៊ីលីពីនអនុញ្ញាតឲ្យក្រុមហ៊ុនរុករករ៉ែបរទេសទៅរុករកនៅសមុទ្ទចិនខាងត្បូង
ប្រទេសហ្វ៊ីលីពីនកំពុងតែដាក់តំបន់បីនៅ ក្នុងសមុទ្ទចិនខាងត្បូង សម្រាប់ឲ្យមានការរុករករ៉ែ និងប្រេងពីសំណាក់ក្រុមហ៊ុនឯកជន ដោយក្នុងនោះមានតំបន់ខ្លះក៏ ត្រូវបានប្រទេសចិនទាមទារថាជាកម្ម សិទ្ធិរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនចំនួន១៥ ដែលក្នុងនោះមានក្រុមហ៊ុនមួយពីអូស្រ្ដាលីបានទទួលការអនុញ្ញាត ទុកជាមុនក្នុងការចូលដេញថ្លៃរកប្រេង ប៉ុន្ដែគេមិនទាន់ដឹងនៅឡើយទេថា តើក្រុមហ៊ុននេះនឹងចូលរួមដេញ ថ្លៃពិតប្រាកដ ឬយ៉ាងណា។ អ្នកនាំពាក្យនៃក្រសួងថាមពល ហ្វ៊ីលីពីននិយាយថា តំបន់ទាំងនោះដែលដាក់ឲ្យមានការរុករកធនធានធម្មជាតិគឺស្ថិតនៅ ក្នុងរង្វង់ចម្ងាយ៣៧០គីឡូម៉ែត្រពី ប្រទេស ហ្វ៊ីលីពីនដែលជាតំបន់…
Read More » -
ប្រទេស អ៊ីវ៉ូរី ខូសត៍ តស៊ូជាមួយនឹងការផ្សះផ្សា ដែលកំពុងតែធ្លាក់ចុះដុនដាប
ក្រុមអ្នកស្រាវជ្រាវអំពីសិទ្ធិមនុស្ស និងក្រុមសកម្មជនគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេស និយាយថា រដ្ឋាភិបាលក្រោយសង្រ្គាមស៊ីវិល នៅក្នុងប្រទេស អ៊ីវ៉ូរី ខូសត៍ (Ivory Coast) បានធ្វើកិច្ចការតិចតួចណាស់សម្រាប់ការផ្សះផ្សា។ ពួកគេក៏បាននិយាយផងដែរថា ប្រភេទនៃយុត្តិធម៌មួយរបស់ អ្នកឈ្នះ និងកងកម្លាំងសន្តិសុខដែលមិនអាចគ្រប់គ្រងបាន កំពុងតែធ្វើឱ្យការបែកបាក់នយោបាយដែលមានស្រាប់ មានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើង។ ជនជាតិ អ៊ីវ៉ូរី ជាងមួយរយនាក់…
Read More » -
បេសកជនសហរដ្ឋអាមេរិក ទទូចសុំឲ្យបន្តទំនាក់ទំនងជាមួយ ភូមា
ការភ្ជាប់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសភូមា (Burma) មានលទ្ធផលជាផ្លែផ្កា ហើយគួរតែធ្វើបន្តទៀត។ នេះជាការថ្លែងរបស់អ្នកដែល ទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅប្រទេស ភូមា របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។ បន្ទាប់ពីការផ្តាច់ទំនាក់ទំនងអស់រយៈពេលជាច្រើនទសវត្សរ៍ សហរដ្ឋអាមេរិក និងប្រទេស ភូមា កំពុងបង្កើតទំនាក់ទំនងការទូតពេញលេញឡើងវិញ។ ប្រសិនបើត្រូវបានគាំទ្រពីព្រឹទ្ធសភា លោក…
Read More » -
កងទ័ពរបស់លោកអាសាដចាប់ផ្តើមវាយលុកចូលសម្បុកពួកឧទ្ទាមនៅក្រុង Alep
កងទ័ពស៊ីរីបានបើកការវាយប្រហារទៅលើ សម្បុករបស់ក្រុមឧទ្ទាម នៅទីក្រុង Alep កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ ហើយការវាយប្រយុទ្ធគ្នារវាងភាគី ទាំងពីរនៅតែបន្តរហូតមកទល់ថ្ងៃ អាទិត្យនេះ។ ក្នុងពេលជាមួយគ្នានេះ ប្រមុខដឹកនាំក្រុមប្រឆាំងស៊ីរីបានអំពាវនាវសុំជំនួយជាគ្រឿងសព្វាវុធ ពីបរទេស ចំណែកឯរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលលោកអាសាដវិញ កំពុងតែជួបចរចាជាមួយមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្ត។ ទីក្រុង Alep ដែលជាក្រុងដ៏ធំទីពីររបស់ស៊ីរី បន្ទាប់ពីរដ្ឋធានីដាម៉ាស់ ត្រូវបានកម្លាំងឧទ្ទាមដណ្តើមកាន់កាប់បានមួយផ្នែកធំ ចាប់តាំងពីថ្ងៃទី២០…
Read More » -
ប្រជាមតិម្សិលមិញមិនអាចទម្លាក់ប្រធានាធិបតីពីអំណាចទេ
មូលហេតុ មកពីអត្រាអ្នកទៅបោះឆ្នោត តាមតួលេខគ.ជ.ប. គឺតែ៤៥,៩២% បានន័យថា ទាបជាង កម្រិត៥០% ទាមទារដោយច្បាប់។ ម៉្លោះហើយបានជា លទ្ធផលប្រជាមតិនោះមិនអាចយកជាការបានឡើយ ទោះបីក្នុងចំណោមអ្នកទៅបោះឆ្នោត មានដល់ទៅជាង ៨៦% ដែលគាំទ្រដល់ការ ទម្លាក់រូបលោកប្រធា នាធិបតី Traian Basescu ពីអំណាចក្តី។ ដូច្នេះ…
Read More » -
កូរ៉េខាងជើងបដិសេធព័ត៌មានស្តីពីគម្រោងធ្វើកំណែទម្រង់នយោបាយ
កាលពីថ្ងៃអាទិត្យម្សិលមិញ កូរ៉េខាងជើងបានបដិសេធព័ត៌មានផ្សព្វផ្សាយដោយបណ្តាញព័ត៌មានកូរ៉េ ខាងត្បូង ដែលថា កូរ៉េខាងជើងគ្រោងធ្វើ កំណែទម្រង់ សំខាន់ៗ មួយចំនួន។ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងបានប្រាប់ទៅរដ្ឋាភិបាលកូរ៉េខាង ត្បូងថា កុំស្រមើស្រមៃឲ្យសោះថា ក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន កូរ៉េខាងជើងនឹងមានការផ្លាស់ប្តូរនយោបាយអ្វីណាមួយនោះ។ ការរំពឹងថានឹងមានកំណែទម្រង់ធំៗនៅកូរ៉េខាងជើងបានកើតមានឡើងនៅក្នុងមួយរយៈកាលចុងក្រោយនេះ ជាពិសេសនៅក្រោយពេលដែលគេឃើញមាន ការ ផ្លាស់ប្តូរមេទ័ពកំពូលៗ និងការបើកបង្ហាញពីជីវិតផ្ទាល់ខ្លួនរបស់លោកគីម ជុងអ៊ុន។…
Read More » -
អាមេរិកនិងអង់គ្លេសទិតៀនច្បាប់រុស្ស៊ីស្តីអំពីអង្គការក្រៅរដ្ឋាភិបាល
ស្របនឹងច្បាប់នេះដែលត្រូវបានអនុម័តដោយសភាទាំង២ជាន់នៃរដ្ឋសភារុស្ស៊ីហើយបន្ទាប់មក កាលពីថ្ងៃ២១កក្កដាកន្លងទៅចុះហត្ថលេខា ដោយលោកប្រធានាធិបតីពូទីន ឲ្យវាចូលជាធរមានចាប់ពីខែវិច្ឆិកាខាងមុខទៅអង្គការក្រៅរដ្ឋាភិបាលណាដែលទទួលលុយពីបរទេស ហើយធ្វើសកម្មភាពនយោបាយនៅរុស្ស៊ីត្រូវចាត់ទុកជា ”ភ្នាក់ងារបរទេស”។ ច្បាប់រុស្ស៊ីនេះញ៉ាំងឲ្យមានការទិតៀនជាបន្តបន្ទាប់ទៅហើយពី ខាងបស្ចិមលោក។យ៉ាងណាមិញថ្លែងថ្ងៃ២៥កក្កដានៅក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យផ្លូវការនៃក្រសួងការបរទេសអាមេរិក លោកស្រី Victoria Nuland ចង្អុលឲ្យឃើញថា ៖ ច្បាប់នេះរុញ ច្រានមកនូវការ ទាមទារជាបន្ទុកយ៉ាងធ្ងន់សង្កត់លើ ពួកអ្នកការពារសិទ្ធិមនុស្ស លើអ្នកដែលហ៊ានចេញមុខប្រឆាំងនឹងអំពើពុករលួយនៅតាមរចនាសម្ព័ន្ធ អំណាចនិងដែលខំការពារប្រជាធិបតេយ្យនៅរុស្ស៊ី។ វាបកស្រាយក្នុងន័យ ក្លែងតែម្តងថាជា…
Read More »