ព័តមាន​អន្តរជាតិ

  • ទឹកជំនន់​នៅកូរ៉េខាង​ជើង​សម្លាប់​មនុស្ស ៤៧​នាក់

    បណ្តាញព័ត៌មាន កូរ៉េខាងជើង និយាយថា ទឹកជំនន់ និងការបាក់ស្រុតរលំដី នៅចុងសប្តាហ៍ កន្លង ទៅនេះ  បានបណ្តាលឲ្យមនុស្ស ៤៧នាក់ស្លាប់ឬបាត់ខ្លួននិង ២ម៉ឺន១ពាន់នាក់បាត់បង់ទីជម្រក។ នៅដើមខែកក្កដាកន្លងទៅនេះ មនុស្ស៨៨នាក់ផ្សេងទៀត បានស្លាប់ដោយសារទឹកជំនន់រយៈ ពេល១សប្តាហ៍ ហើយប្រមាណ៦ម៉ឺន៣ពាន់នាក់បាត់បង់ ទីជម្រក។ ក្រុមកាកបាទក្រហមមួយក្រុម ដែលបានទៅមើលតំបន់ដែលរងគ្រោះដោយសារទឹកជំនន់នាពេលថ្មីៗនេះនិយាយថា ពលរដ្ឋនៅទីនោះត្រូវការជំនួយឧបត្ថម្ភ…

    Read More »
  • លោកស្រីគ្លីនតុន​អញ្ជើញ​ទៅអាហ្វ្រិក​ដើម្បី​ជួយ​ជំរុញ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​ ពាណិជ្ជកម្ម​ និង​សន្តិសុខ​

    រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រីហ៊ីល្លារី គ្លីនតុន បានចាប់បំពេញទស្សនកិច្ចនៅល្ងាចថ្ងៃអង្គារនៅប្រទេសសេណេហ្កាល់។ ទស្សនកិច្ចចំនួន ១១ថ្ងៃ នៅទ្វីបអាហ្វ្រិករបស់លោកស្រីគ្លីនតុនក្នុង គោលបំណង ជួយជំរុញអភិវឌ្ឍ ប្រជាធិបតេយ្យ ពាណិជ្ជកម្ម និងសន្តិសុខ នៅក្នុងទ្វីបមួយដែលកំពុងតែ ទទួលរងការវាយលុកក្នុងវិស័យសេដ្ឋកិច្ច ដោយប្រទេសចិន។ ក្រោយពីទីក្រុងដាការនៃប្រទេសសេណេហ្កាល់ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកស្រីហ៊ីល្លារី គ្លីនតុន ត្រូវអញ្ជើញទៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអ៊ូហ្កង់ដា…

    Read More »
  • ខេត្តមួយ​ចំនួន​​នៃ​​ប្រទេស​​រុស្ស៊ី​​រងគ្រោះ​ធ្ងន់​នឹង​​ធាតុ​​អាកាស​​រាំងស្ងួត​​

    តាមដែលកាសែតលេខថ្ងៃទី១សីហានេះ ចុះផ្សាយឧទ្ទិសដល់ការធ្វើដំណើរ ថ្ងៃ៣១កក្កដាម្សិលមិញរបស់លោកនាយករដ្ឋមន្ត្រីមេដវេដេវ ទៅសួរសុខទុក្ខ ប្រជាកសិកររងគ្រោះនៅខេត្តVolgograd ប៉ែកខាងត្បូងប្រទេសរងគ្រោះធ្ងន់ជាងគេគឺខេត្ត៥នៃតំបន់ស៊ីបេរីប៉ែកខាងកើតប្រទេស។ ទោះយ៉ាងណាក្តីក៏រដ្ឋា ភិបាលរំពឹងថា កសិផលឆ្នាំនេះនឹងមានទំហំមិនអន់ជាងកសិផលមធ្យមប្រចាំឆ្នាំដែលរុស្ស៊ីតែងប្រមូលបានហើយរុស្ស៊ីនឹងនៅតែ ជាប់ចំណាត់ថ្នាក់ទី៣ដដែល ក្នុង លោកខាងនាំធញ្ញជាតិចេញទៅក្រៅ។ តាមកាសែត Niezavissimaya Gazeta នៅខេត្តVolgograd ដោយមកពីអាកាសធាតុ រាំងស្ងួតប៉ុន្មានសប្តាហ៍ចុងក្រោយ ដំណាំឡើងខ្លោចលើផ្ទៃដី អស់១៦.០០០…

    Read More »
  • អ្នកប្រឆាំង​ឈ្មោះ​ ​Haytham ​al-Maleh​​ មាន​បន្ទុក​​រៀបចំ​​បង្កើត​​រដ្ឋាភិបាល​​អន្តរកាល​​​មួយ​​នៅក្រៅ​​ប្រទេស​​

    លោក Haytham al-Maleh ដែលជាអ្នកប្រឆាំងនឹងរបបគ្រប់គ្រងបាស្ហារអាល-អាស្សាដមួយរូបដ៏ សំខាន់ បានត្រូវក្រុមប្រឹក្សាបដិវត្តន៍ ស៊ីរីតែងតាំងជាអ្នក រៀបចំបង្កើតឲ្យមានរដ្ឋាភិបាលអន្តរកាលស៊ីរីមួយនៅក្រៅប្រទេស។ ក្រុមប្រឹក្សាបដិវត្តន៍ស៊ីរីដែលក្នុងនោះមាន អ្នកបដិវត្តន៍មកពីគ្រប់និន្នាការនយោបាយបូក បន្ថែមនឹងកងកម្លាំងស៊ីរីសេរី។ លោក Haytham al-Maleh មានអាយុ៨១ឆ្នាំ លោកធ្លាប់បានជាប់ពន្ធនាគារជាច្រើនឆ្នាំនៅក្រោមរបបគ្រប់គ្រងរបស់ អាល-អាស្សាដ ឪពុកនិងកូន។ មេធាវីរូននេះក៏ជាអ្នកការពារសិទ្ធិមនុស្សម្នាក់ដ៏ល្បីល្បាញ។ បច្ចុប្បន្ននេះ…

    Read More »
  • អូស្ត្រាលី​អាច​ចូលទៅ​ដែន​ទឹក​​ឥណ្ឌូណេស៊ី​​​ដើម្បី​​ស​ង្រ្គោះ​​​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន

    បក្សប្រឆាំងអូស្ត្រាលីនិយាយថា កិច្ចព្រមព្រៀងណាមួយដែលអនុញ្ញាតឲ្យកងទ័ពជើងទឹកអូស្ត្រាលីចូលទៅ ក្នុងដែនទឹកឥណ្ឌូណេស៊ីដើម្បីសង្រ្គោះអ្នកស្វែងសុំ សិទ្ធិជ្រក កោន គួរតែធានាឲ្យបានថា គេត្រូវតែនាំជនទាំងឡាយណាដែលបានទទួលការសង្រ្គោះ ត្រឡប់ទៅប្រទេសឥណ្ឌូណេស៊ីវិញ។ ការបរិយាយនេះធ្វើឡើងនៅគ្រាដែលអូស្ត្រាលីនិងឥណ្ឌូណេស៊ី ព្រមព្រៀងលើវិធានថ្មី ដើម្បីអនុញ្ញាតឲ្យកងទ័ពជើងទឹកនិងទ័ពអាកាសអូស្ត្រាលី ធ្វើការល្បាត ដែនទឹកឥណ្ឌូណេស៊ី ហើយធ្វើការឆ្លើយតបទៅនឹងភាពអាសន្នទាំងឡាយ ដោយមិនចាំបាច់សុំការអនុញ្ញាតជាមុនពីឥណ្ឌូណេស៊ី។ លោក Scott Morrison អ្នកនាំពាក្យឲ្យបក្សប្រឆាំង និយាយថា…

    Read More »
  • កូរ៉េ​ខាងជើង​​អាច​​ប្រឈមមុខ​នឹង​​កង្វះ​​ស្បៀង​អាហារ

    ក្រុមវាយតម្លៃនៃអង្គការសហប្រជាជាតិ និយាយថា ស្បៀងអាហារនិងទីជម្រក គឺជាកង្វល់ដ៏ធ្ងន់ធ្ងរនៅប្រទេសកូរ៉េខាងជើង ដែលមានការធ្លាក់ភ្លៀងយ៉ាង ទន្ទ្រាំ អស់ពេលជាច្រើនថ្ងៃមកនេះ។ ក្រុមវាយតម្លៃនៃអង្គការសហប្រជាជាតិនិយាយថា ស្បៀងអាហារនិងទីជម្រក គឺជាកង្វល់ដ៏ធ្ងន់ធ្ងរនៅប្រទេសកូរ៉េខាងជើង ដែលមានការធ្លាក់ភ្លៀងយ៉ាងទន្ទ្រាំ អស់ពេលជាច្រើនថ្ងៃមកនេះ។ ក្រុមវាយតម្លៃនេះបានទៅពិនិត្យកន្លែងដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅកូរ៉េខាងជើង ដោយនៅទីនោះ អគារទាំងឡាយបានជោរជន់ទៅដោយទឹកភ្លៀង ហើយ ដីស្រែទៀតសោតក៏ត្រូវទឹកភ្លៀងជន់លិច ហើយចំណែកឯភ្លើងអគ្គិសនីក៏ដាច់ទៀត។ បណ្ដាមន្រ្តីនិយាយថា មានមនុស្ស៩០នាក់បានស្លាប់និងរាប់ពាន់នាក់ទៀតបានចាកចេញពីលំនៅឋាន។…

    Read More »
  • វិស័យ​រ៉ែ​នៅ​ប្រទេស​អូស្រ្តាលី ​អាច​ប្រឈម​មុខនឹង​​ឧបសគ្គ​​និង​ការ​ប្រកួត​ប្រជែង

    សភាពាណិជ្ជនិងឧស្សាហកម្មនៅរដ្ឋ អូស្ត្រាលីខាងលិចយល់ស្របថា ឧបសគ្គនានា ដែលប្រឈមមុខវិស័យរ៉ែអាចគំរាមដល់សន្ទុះរបស់ឧស្សាហកម្មរ៉ែ។ របាយការណ៍មួយដែលដាក់ចេញកាលពីថ្ងៃអង្គារម្សិលមិញ បានប៉ាន់ប្រមាណថា គម្រោងការងារធនធានរ៉ែដែលគេគ្រោងដាក់ចេញតម្លៃ២០០ពាន់លាន ដុល្លារ កំពុងតែឋិតនៅក្នុងភាពមិនច្បាស់លាស់ នៅគ្រាតម្លៃទំនិញប្រើប្រាស់ទូទៅកំពុងតែមានការធ្លាក់ចុះ ដែលធ្វើឲ្យវិនិយោគិនមានការស្ទាក់ស្ទើរ។ លោក John Nicolau ប្រធានអ្នកសេដ្ឋកិច្ច នៃសភាពាណិជ្ជនិងឧស្សាហកម្មមានប្រសាសន៍ថា រដ្ឋាភិបាលសហព័ន្ធអាចត្រូវប្រឹងប្រែងខ្លាំងជាងនេះដើម្បីដោះ ស្រាយនូវការប្រកួតប្រជែងក៏ដូចជាឧបសគ្គខ្លះៗ ដែលរារាំងឧស្សាហកម្មរ៉ែនៅប្រទេសអូស្រ្តាលី ។…

    Read More »
  • ទីក្រុងតូក្យូ​​បារម្ភ​ពី​ឥទ្ធិពល​​យោធាចិន​​ដែលមាន​​កាន់តែ​​ខ្លាំងឡើងៗ​​នៅក្នុង​​វិស័យ​​ការទូត​​ចិន​​

    នៅក្នុងសៀវភៅសប្រចាំឆ្នាំស្តីពី ការពារជាតិ ទីក្រុងតូក្យូបានសម្តែងឲ្យឃើញនូវក្តីបារម្ភរបស់គេពាក់ព័ន្ធនឹង “ឥទ្ធិពលនៃយោធាចិនដែលមានកាន់តែខ្លាំង ឡើងៗនៅក្នុងនយោបាយ ការបរទេសចិន”។ បើយោងតាមរបាយការណ៍របស់ជប៉ុន កងកម្លាំងយោធាចិនបានលូកដៃកាន់តែជ្រៅទៅៗ ចូលទៅក្នុងវិស័យនយោបាយរបស់ប្រទេសចិន។ “ទំនាក់ទំនង រវាងគណបក្សកុម្មុយនិស្តចិន និងកងកម្លាំងយោធាប្រជាមានិតចិនមានលក្ខណៈកាន់តែស្មុគស្មាញឡើងៗ”។ នេះជាការបញ្ជាក់បន្ថែមរបស់សៀវភៅ សប្រចាំឆ្នាំជប៉ុន។ លោក Toshinori Tanaka ប្រធាននាយកដ្ឋានខាងវិភាគនិងព័ត៌មានយុទ្ធសាស្ត្រនៃក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា “ទាំងនេះបានបណ្តាលឲ្យគេ…

    Read More »
  • ការប្រយុទ្ធគ្នា​នៅជិត​ទីស្នាក់ការ​យកការ​សម្ងាត់​​នៅទីក្រុង​អាឡេព​

    កងកម្លាំងបះបោរស៊ីរីបានបានធ្វើការ វាយប្រហារដោយគ្រាប់រ៉ុកកែតនៅយប់ថ្ងៃចន្ទឆ្លងមកថ្ងៃអង្គារ ទៅលើតុលាការសឹកនៃទីក្រុងអាឡេព ដែលជាទីក្រុង សំខាន់ទីពីររបស់ប្រទេសស៊ីរី។ ហើយការវាយប្រហារគ្នាដ៏ហិង្សាក៏បានកើតមានផងទៀតនៅជិតទីស្នាក់ការ យកការសម្ងាត់យោធាស៊ីរី។ កងកម្លាំងបះបោរស៊ីរីក៏បានធ្វើការវាយលុកផងដែរទៅលើប៉ុស្តឹ៍នគរបាល ហើយនិងសាខានៃគណបក្សបាអាស ដែលកំពុងកាន់កាប់អំណាចបច្ចុប្បន្ននេះនៅ ក្នុងប្រទេសស៊ីរី។ នេះបើយោងតាមរបាយការណ៍របស់អ្នកការពារសិទ្ធិមនុស្សនៅស៊ីរី។ នៅឯសង្កាត់ Salaheddine ដែលជាដែនអំណាចដ៏សំខាន់របស់ពួកអ្នកបះបោរស៊ីរីឯណោះវិញ បានទទួលរងការវាយប្រហារយ៉ាងសាហាវដោយកាំភ្លើងស្វ័យ ប្រវត្តពី ឧទ្ធម្ភាគចក្រនៅព្រឹកថ្ងៃអង្គារទី៣១កក្កដាឆ្នាំ២០១២នេះ។ នៅថ្ងៃចន្ទម្សិលមិញ កងកម្លាំងបះបោរស៊ីរីទទួលបានជោគជ័យគួរឲ្យកត់សម្គាល់…

    Read More »
  • រង្វាន់​នៅរុស្ស៊ី​ពាក់ព័ន្ធនឹង​មេដាយ​ដែល​កីឡាករ​ដណ្តើម​យកបាន​ក្នុងល្បែង​អូឡាំពិក​

    ថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយ នៅរុស្ស៊ីនាំគ្នាបង្ហើបឲ្យដឹងថា កីឡាកររុស្ស៊ី ឈ្មោះMansur Isaiev ដែលម្សិលមិញចេះដណ្តើមបានមេដាយមាសខាងចំបាប់ Judo នឹងទទួលបានរង្វាន់បន្ថែម ក្នុងទឹកប្រាក់៣០លានរូប្ល ឬជិត១លានដុល្លារ ដោយមិនទាន់គិតពីប្រាក់រង្វាន់រំលែក ចេញពីថវិការដ្ឋសម្រាប់ពួកគេ។ តើរង្វាន់លើក ទឹកចិត្តយ៉ាងណាខ្លះ  ចំពោះមេដាយអូឡាំពិកដែលនៅរង់ចាំ កីឡាករកីឡាការិនីរុស្ស៊ី។ មេដាយនោះទើបជាមេដាយមាសទី២ ដណ្តើមបានដោយរុស្ស៊ី ក្នុងល្បែងអូឡាំពិកដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងឡុងដ្រឹ៍។ បើគិតក្នុង៣០ឆ្នាំចុងក្រោយ…

    Read More »
Back to top button
Close
Close