ព័តមានអន្តរជាតិ
-
ស្លាប់ ៧នាក់ ក្នុងការបាញ់ប្រហារលើសហគមន៍ឥណ្ឌានៅអាមេរិក
នៅយប់ថ្ងៃអាទិត្យ ម្សិលមិញ ខ្មាន់កាំភ្លើងម្នាក់បានធ្វើការបាញ់ប្រហារទៅលើវិហាររបស់សហគមន៍ អ្នកមានដើមកំណើតឥណ្ឌា កាន់សាសនា Sikh នៅក្នុងរដ្ឋ Wisconsin បណ្តាលឲ្យមនុស្ស ៦នាក់ត្រូវ បាត់បង់ជីវិត ហើយខ្មាន់កាំភ្លើងខ្លួនឯងក៏ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្នុងហេតុការណ៍នោះដែរ។ ការិយាល័យស៊ើបអង្កេតនៃប៉ូលិសសហព័ន្ធអាមេរិក ហៅកាត់ថា FBI បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃចន្ទនេះថា គេនៅមិនទាន់អាចធ្វើការសន្និដ្ឋានឲ្យបានច្បាស់លាស់ អំពីមូលហេតុ…
Read More » -
NASA បញ្ជូនមន្ទីរពិសោធន៍ចល័តចុះចតដោយជោគជ័យលើភពព្រះអង្គារ
មន្ទីរពិសោធន៍ចល័តរបស់ទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់ថា NASA បានចុះចតដោយជោគ ជ័យ លើភពព្រះអង្គារ នៅព្រឹកថ្ងៃចន្ទនេះ។ នេះគឺជាមន្ទីរពិសោធន៍ចល័តមានបច្ចេកវិទ្យាខ្ពស់បំផុត ដែលមនុស្សជាតិបញ្ជូនឲ្យទៅចុះចតនៅលើពិភពផ្សេង។ មន្ទីរពិសោធន៍ នេះមានបេសកកម្មសិក្សាលម្អិត ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស នៅលើភព ព្រះអង្គារ ជាពិសេស ស្វែងរកមើលក្រែងមានតម្រុយបង្ហាញពីជីវិតនៅទីនោះ។ មន្ទីរពិសោធន៍ចល័តរបស់ទីភ្នាក់ងារ NASA នេះ មានឈ្មោះថា…
Read More » -
លោក Kofi Annan លាលែងពីតំណែងពីបេសកកម្មរកសន្ដិភាពឲ្យប្រទេសស៊ីរី
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon បានទទួលយកការលាចេញពី តំណែង របស់លោក Kofi Annan ទាំងសោកស្តាយ យ៉ាងជ្រាលជ្រៅ។ លោក Kofi Annan នៅថ្ងៃទី២សីហានេះ បានលាលែងពីតំណែងជាបេសកជនពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកលើការរកសន្ដិភាពឲ្យប្រទេសស៊ីរី។ លោកបានទទួលមុខងារនេះ តាំងពីចុងខែកុម្ភៈឆ្នាំនេះ។ ការលាលែងពីតំណែងរបស់លោក…
Read More » -
អាជ្ញាធរអន្តោប្រវេសន៍អូស្រ្តាលីចាប់បញ្ជូនជនជាតិម៉ាឡេស៊ី១៣នាក់ធ្វើការខុសច្បាប់
ក្រសួងអន្តោប្រវេសន៍អូស្រ្តាលី បានឃុំខ្លួនមនុស្ស១៣នាក់ មកពីប្រទេសម៉ាឡេស៊ី ដែលគេសង្ស័យថា ជាកម្មករធ្វើការខុសច្បាប់នៅតាមកសិដ្ឋាន។ ស្រ្តីអ្នកនាំពាក្យម្នាក់របស់ក្រសួងនេះ និយាយថា ក្នុងចំណោមជនទាំងនោះមានមនុស្សប្រុស៩នាក់និង ស្រី៤នាក់ ដែលបានត្រូវគេចាប់ខ្លួនខណៈកំពុងតែធ្វើការក្រៀវដំណាំឈើហូមផ្លែនៅក្នុងភាគពាយព្យនៃរដ្ឋវិចតូរីយ៉ា។ ជនទាំងអស់សុទ្ធតែបានស្នាក់នៅក្នុងប្រទេសអូស្រ្តាលីហួសពេលទិដ្ឋាការកំណត់។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា អាជ្ញាធរកំពុងតែរៀបចំបែបបទដើម្បីបញ្ជូនពួកគេឲ្យទៅប្រទេសដើមវិញ៕ (Radio Australia)
Read More » -
មេដឹកនាំកូរ៉េខាងជើងទទួលភ្ញៀវមន្រ្តីជាន់ខ្ពស់ពីប្រទេសចិន
មេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោក Kim Jong-Un បានជួបជាមួយគណៈប្រតិភូមួយក្រុមពី ប្រទេសចិន នៅឯក្រុងព្យុងយ៉ាង។ នេះគឺជាការទទួលភ្ញៀវមន្រ្តីជាន់ខ្ពស់បរទេសដំបូងបង្អស់តាំងតែ ពីលោកបានឡើងកាន់តំណែងអស់រយៈពេល៨ខែមកហើយនោះ។ មេដឹកនាំកូរ៉េខាងជើងបានថ្លែងប្រាប់គណៈប្រតិភូចិនថា នេះគឺចេតនារបស់លោក ដើម្បីបន្តមិត្តភាព ជាមួយប្រទេសចិន ដែលបានបង្កើតឡើងដោយឪពុករបស់លោក។ ប្រធានគណៈប្រតិភូចិន លោក Wang Jiarui បានថ្លែងថា ក្រុងប៉េកាំងមានចេតនាខ្ពស់…
Read More » -
ទីផ្សារហិរញ្ញវត្ថុកំពុងទង្ទឹងរង់ចាំមើលលទ្ធផលប្រជុំរបស់ធនាគារកណ្តាលអឺរ៉ុប
ក្រុមប្រឹក្សាភិបាលនៃធនាគារកណ្តាលសហភាពអឺរ៉ុបត្រូវជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បី កំណត់ នយោបាយរូបិយវត្ថុរបស់តំបន់ចាយលុយអឺរ៉ូ ហើយមជ្ឈដ្ឋានទីផ្សារហិរញ្ញវត្ថុរំពឹងថា ធនាគារ កណ្តាលអឺរ៉ុបនឹងចាត់វិធានការ ជួយសម្រាលបន្ទុកប្រទេសជាសមាជិកមួយចំនួន ជាពិសេស អេស្ប៉ាញ ដែលកំពុងជួបវិបត្តិ ដោយសារតែអត្រាការប្រាក់នៃមូលបត្របំណុលរដ្ឋកំពុង កើនឡើង ខ្លាំង។ ជាទូទៅ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នេះ ធនាគារកណ្តាលអឺរ៉ុបតែងតែប្រកាសអំពីការកំណត់ អត្រាការប្រាក់របស់ធនាគារកណ្តាលថា តើត្រូវទុកឲ្យនៅដដែល…
Read More » -
លោកអូបាម៉ាអនុញ្ញាតឲ្យ CIA ជួយក្រុមឧទ្ទាមស៊ីរីដោយសម្ងាត
លោកបារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាលើក្រឹត្យសម្ងាត់មួយ អនុញ្ញាតឲ្យ CIA និងក្រសួងពាក់ព័ន្ធ ផ្សេងទៀត ជួយក្រុមឧទ្ទាមស៊ីរីដោយសម្ងាត់ ដើម្បីទម្លាក់លោកបាស្ហា អាល់អាសាដ ពីតំណែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ដែលបានដកស្រងប្រភពពីសេតវិមាន។ ក្នុងពេលជាមួយគ្នានេះ មន្រ្តីអ.ស.ប.បានលើកឡើងថា នៅពេលនេះ គេឃើញក្រុមឧទ្ទាមស៊ីរីមាន គ្រឿងសព្វាវុធធុនធ្ងន់ ក្នុងនោះ…
Read More » -
សហរដ្ឋអាម៉េរិកគាំទ្រក្រុមបះបោរនៅប្រទេសស៊ីរី
មានសេចក្តីរាយការណ៍ថា លោក Barack Obama ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើបញ្ជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យមានការគាំទ្រ របស់អាម៉េរិកដល់ក្រុមបះបោរនៅ ប្រទេសស៊ីរី។ បណ្តាញព័ត៌មាន អាម៉េរិក រាយការណ៍ថា លោកប្រធានាធិបតី Obama បានយល់ព្រមនូវអ្វី ដែលជារបកគំហើញការស៊ើបការណ៍សម្ងាត់ ដើម្បីអនុញ្ញាតឲ្យទី ភ្នាក់ងារស៊ើបការណ៍សម្ងាត់CIA ជួយដល់ការបះបោររបស់ក្រុមចលនាបក្សប្រឆាំង ។…
Read More » -
អូស្រ្តាលីអះអាងថាគ្មានមូលដ្ឋានកងទ័ពជើងទឹកអាម៉េរិកនៅអូស្រ្តាលីទេ
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Stephen Smith និយាយថា នឹងពុំមានមូលដ្ឋានកងទ័ពជើងទឹករបស់ សហរដ្ឋអាម៉េរិក នៅក្នុងរដ្ឋអូស្រ្តាលីខាងលិចទេ។ អង្គការវិភាគមួយដែលតែងតាំងដោយក្រសួងការពារជាតិសហរដ្ឋអាម៉េរិកនិយាយថា វាជាជម្រើសមួយក្នុងការមានក្រុមនាវាផ្ទុកយន្តហោះអាម៉េរិក័ង រួមទាំងយន្ត ហោះចម្បាំង នាវាមុជទឹក និងនាវាចម្បាំង នៅឯមូលដ្ឋានកងទ័ពជើងទឹក HMAS Stirling នៅក្រុង Perth ។…
Read More » -
ខ្យល់ព្យុះនិងទឹកជំនន់នៅប្រទេសហ្វ៊ីលីពីនសម្លាប់មនុស្ស២៣នាក់
ចំនួនមនុស្សស្លាប់ ដោយសារខ្យល់ព្យុះ និងទឹកជំនន់អស់ពេល៤ថ្ងៃកន្លងមកនេះនៅប្រទេស ហ្វ៊ីលីពីន បានឡើងដល់ចំនួន២៣នាក់ហើយមកទល់ពេលនេះ។ មានពលរដ្ឋជាង ១សែន៥ម៉ឺននាក់ នៅទូទាំងប្រទេស បានបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ តំបន់ដែលរងការប៉ះពាល់ខ្លាំងបំផុតដោយសារទឹកជំនន់នេះ គឺតំបន់នៅជុំវិញទីក្រុងម៉ានិល៕ (Radio Australia)
Read More »