ព័តមាន​អន្តរជាតិ

  • អ្នក​ជំនាញ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​អនាគត​ស្បៀង​អាហារ​នៅ​អាស៊ី-ប៉ាស៊ីហ្វិក

    បាងកក៖ ភាពរាំងស្ងួតនៅសហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌាបាននាំឲ្យតម្លៃ ស្បៀង អាហារ កើនឡើង ហើយបានធ្វើឲ្យអ្នកជំនាញខ្លះព្រមានបណ្តាប្រទេស នៅតំបន់អាស៊ី ប៉ាស៊ីហ្វ៊ិក ឲ្យបង្កើនការវិនិយោគទៅលើវិស័យកសិកម្មបន្ថែមទៀត។ ការផ្លាស់ប្តូរខាង ការទទួលទានអាហារនៅទ្វីបអាស៊ីបានតម្រូវឲ្យមានការនាំចូលអាហារច្រើនជាងមុន ក៏ដូចជាធ្វើឲ្យមានការបារម្ភកើនឡើងអំពីបញ្ហាសន្តិសុខស្បៀងអាហារនាពេលអនាគត។ នៅទូទាំងពិភពលោកមានការផ្តោតកាន់តែខ្លាំងទៅលើបញ្ហានៃការផលិតស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ខណៈដែលចំនួនប្រជាជនពិភពលោកត្រូវបានទស្សន៍ទាយថា នឹងកើន ដល់ចំនួន៩.០០០លាននាក់នៅត្រឹមឆ្នាំ២០៥០។ អ្នកវិទ្យាសាស្ត្រនិយាយថា ដើម្បីឲ្យអាចបង្គ្រប់តម្រូវការបាន គេត្រូវបង្កើនបរិមាណនៃផលិត ផលស្បៀងអាហារ…

    Read More »
  • អង្គការ​​​ Amnesty International ​អំពាវនាវ​រកជំនួយ​ជួយ​ជនភៀសសឹក​ភូមា

    អង្គការ Amnesty International កំពុងតែអំពាវនាវរកជំនួយជួយជនភៀសសឹកភូមាប្រមាណជា ១សែន៥ម៉ឺននាក់ ដែលជាប់នៅទល់ដែនភូមានិងថៃ។   ជនភៀសខ្លួនភូមា (Credit: Reuters)  អង្គការនេះនិយាយថា ជំនួយអន្ដរជាតិដើម្បីកំណែទម្រង់ ដែលកំពុងតែប្រព្រឹត្តទៅនៅ ប្រទេសភូមា មិនត្រូវធ្វើឡើងដោយពុំមានការគិតគូរទុកថវិកាសម្រាប់ជួយដល់ជំរំជនភៀសខ្លួនទាំងឡាយនោះឡើយ។ លោកស្រី Claire Mallinson នាយិកាជាតិប្រចាំអង្គការ Amnesty…

    Read More »
  • មាន​មនុស្ស​ 16 ​នាក់​យ៉ាងតិច​ស្លាប់​នៅ​ហ៊្វីលីពីន​ដោយសារ​ការ​ធ្លាក់​ភ្លៀង

    នៅហ្វ៊ីលីពីន មានមនុស្សមនុស្សយ៉ាងតិច 16 នាក់បានស្លាប់ នៅក្រុងម៉ានីល និងនៅ តំបន់ជុំវិញក្រុង ក្រោយពីមានការធ្លាក់ភ្លៀងខ្លាំងជាប់រហូតអស់ពេលជាង២៤ម៉ោង។  តំបន់ភាគច្រើននៅក្នុងក្រុងម៉ានីលបានជោរជន់ដោយទឹកភ្លៀង។ ជំនន់ទឹកភ្លៀងបានមានសភាពកាន់តែយ៉ាប់យ៉ឺនដោយសារតែកម្ពស់ទឹកឡើងហូរធ្លាយ ចេញពីទំនប់ដែលនៅជុំវិញខេត្តនានា។ កម្រិតទឹកនៅក្នុងតំបន់ខ្លះនៅក្រុងម៉ានីលមានកម្ពស់ដល់ទៅ៣ម៉ែត្រ។ មានមនុស្សជាង២សែន៥ម៉ឺននាក់បានបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ខ្លួន។ ទាហាន ប៉ូលិស និងភ្នាក់ងារសង្រ្គោះគ្រាអាសន្នកំពុងតែប្រើទូកជ័រ និងរថយន្តបើកចុះ ទឹកបានដើម្បីដឹកយកប្រជាពលរដ្ឋដែលជាប់គឿងទៅណាមិនរួច ដោយសារជំនន់ ទឹកភ្លៀងនេះ។…

    Read More »
  • ការផ្តាច់ខ្លួន​​​​ដោយនាយក​​រដ្ឋមន្ត្រី​​គឺជា​​ជំហាន​​ឈាន​ទៅ​រក​ការ​ដួល​រលំ​នៃ​​របប​​គ្រប់គ្រង​អាល-​អាស្សាដ​​

    សម្រាប់សហរដ្ឋអាមេរិក ប្រមុខដឹកនាំផ្តាច់ការ បាស្ហារអាល-អាស្សាដបានបាត់បង់ការ ក្តោបក្តាប់របស់ខ្លួនទៅលើប្រទេសស៊ីរី។ ដោយហេតុថា នៅថ្ងៃចន្ទទី៦សីហាម្សិលមិញ មានមេដឹកនាំសំខាន់ៗជាច្រើននៃរបបគ្រប់គ្រងស៊ីរីបច្ចុប្បន្នបានរត់ចោលរដ្ឋាភិបាលហើយ ទៅចុះចូលជាមួយក្រុមបដិវត្តន៍ ដែលក្នុងនោះមានជាអាទិ៍ លោកនាយករដ្ឋមន្ត្រី Riad Hijab ដែលបានភៀសខ្លួនទៅ ប្រទេសហ្សកដានី។ លោកនាយករដ្ឋមន្ត្រីស៊ីរីបានបរិហារថា “របបគ្រប់គ្រងផ្តាច់ការ បាស្ហារអាល-អាស្សាដបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រល័យពូជសាសន៍”។ ថ្ងៃចន្ទទី៦សីហាឆ្នាំ២០១២គឺពិតជាថ្ងៃដ៏សែនចង្រៃសម្រាប់“របបគ្រប់ គ្រងផ្តាច់ការស៊ីរីបាស្ហារអាល-អាស្សាដ” ហើយក៏ជាការសម្ដែងឲ្យឃើញថា…

    Read More »
  • អ្នកភូមិថៃ​​ប្តឹង​ប្រឆាំង​​ការសាងសង់​​ទំនប់​​វារី​​អគ្គិសនី​​នៅប្រទេស​​ឡាវ​​

    អ្នកភូមិថៃដែលរស់នៅលើដងទន្លេមេគង្គបានប្តឹងប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេ ដែលឋិតនៅប៉ែកប្រទេសឡាវ។ ពួកគេបានដាក់ពាក្យនៅថ្ងៃអង្គារទី៧សីហានេះ ប្តឹងទៅ តុលាការនៅទីក្រុងបាងកក ដើម្បីខាឃាំងកុំឲ្យប្រទេសថៃទិញ ថាមពលអគ្គិសនី ផលិតដោយអនាគតទំនប់វារីអគ្គិសនីនេះ។ អ្នកភូមិថៃប្រមាណ៥០នាក់តំណាងសហគមន៍ថៃដែលរស់នៅលើត្រើយទន្លេមេគង្គ បានដាក់ពាក្យប្តឹងប្រឆាំងទល់នឹងសហគ្រាសសាធារណៈ Electricity Generating Authority of Thailand ឬ អាជ្ញាធរអគ្គិសនីថៃ ក្រសួងថាមពល ហើយនិងរដ្ឋាភិបាល។  …

    Read More »
  • មិទ្ទិញ “ក្រុងមួយទាំងមូល” ​ប្រឆាំង​នឹងការ​ជីករ៉ែ​លោហធាតុ ​Nickel​

    ព្រឹត្តិការណ៍នេះបានកើតឡើងពេញមួយរសៀលថ្ងៃទី៦សីហាម្សិលមិញ នៅក្នុងក្រុងមួយមិនជាធំ គឺក្រុង Novohoper នៃខេត្ត Voronezh ចម្ងាយតែ ៥១៧គ.ម. ខាងត្បូងរដ្ឋធានីម៉ូស្គូ។ តាមតួលេខប៉ូលីសបានចូលរួម គឺមនុស្សប្រមាណ២.៥០០នាក់ ប៉ុន្តែ តាមតួលេខអ្នកស្រុកផ្ទាល់ គឺយ៉ាងហោចណាស់២ដង ច្រើនជាងនេះ ឬបណ្តាជនសឹងទាំង៦.០០០នាក់របស់ក្រុងនេះ។ តើអ្វីដែលគេទាមទារចង់បាន?  ពាក្យស្លោកដែលគេបានជ្រោងលើកឡើងគឺថា៖ “គ្មានជាដាច់ខាតការជីកយករ៉ែលោហ ធាតុ…

    Read More »
  • រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី​របស់​ឥណ្ឌា​សន្យា​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​ប្រទេស

    រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់ឥណ្ឌាមានប្រសាសន៍ថា លោកនឹងជំរុញឲ្យអ្នកវិនិយោគបរទេសមាន ជំនឿទៅលើទីផ្សារឥណ្ឌាឡើងវិញ និងចាប់ផ្តើមម៉ាស៊ីននៃការអភិវឌ្ឍឡើងវិញ។  លោក Chidambaram មានប្រសាសន៍ថា សេដ្ឋកិច្ចឥណ្ឌាកំពុងជួបប្រទះនូវបញ្ហាមួយចំនួនគិតចាប់ ពី ភាពរឹងទទឹងនៃអតិផរណា រហូតដល់អត្រាការប្រាក់ខ្ពស់ និងអោនភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ។ លោក Chidambaram មានប្រសាសន៍ក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុអាណត្តិទីបីថា បញ្ហាទាំងអស់នេះ នឹងអាចដោះស្រាយក្រោមគោលនយោបាយត្រឹមត្រូវ, ក្រោមការគ្រប់គ្រងល្អ និងការអនុវត្តដ៏មាន ប្រសិទ្ធិភាព។…

    Read More »
  • ស្រី​លង្កាដោះ​លែង​អ្នក​នេសាទ​ចិន​ដើម្បី​បញ្ជាក់​ពី​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ

    ទាហានជើងទឹកស្រីលង្កា បានដោះលែងអ្នកនេសាទចិនជាប់ឃុំ ៣៧នាក់ ដើម្បីបញ្ចប់នូវអ្វីដែល អាច ជាការសាកល្បងនៃការកើនឡើងទំនាក់ទំនងស្អិតរមួតរវាងចិននិង ស្រីលង្កា។  មានការចាប់ខ្លួនអ្នកនេសាទទាំងទាំងឡាយដែលឋិតនៅលើទូកនេសាទចំនួន២គ្រឿង នៅក្បែរក្រុង Batticola ដែលឋិតនៅឆ្នេរភាគខាងកើតនៃប្រទេសស្រីលង្កា កាលពីយប់ថ្ងៃអាទិត្យពីបទនេសាទ លើដែនសមុទ្រស្រីលង្កា។ ឯកអគ្គរដ្ឋទូតចិន បានទទូចឲ្យអាជ្ញាធរស្រីលង្កាធ្វើការដោះលែងអ្នកនេសាទទាំង នោះឲ្យបានឆាប់ តាមតែអាចធ្វើបាន។ ចិន បានផ្តល់កម្ចីទៅស្រីលង្ការាប់រយលានដុល្លារ ដើម្បីសង់កំពង់ផែ,…

    Read More »
  • ហ្វ៊ីលីពីន​បរាជ័យ​ក្នុង​ការ​ចេញ​ច្បាប់​គ្រប់​គ្រង​កំណើត

    សមាជិកសភាប្រទេសហ្វ៊ីលីពីន បានបោះឆ្នោតដកការពិភាក្សាដ៏ចម្រូងចម្រាសស្តីពីច្បាប់ គ្រប់គ្រង កំណើត ដែលកន្លងមកទទួលការជំទាស់យ៉ាងខ្លាំងពីសំណាក់វិហារកាតូលិកក្នុងប្រទេស។ ប្រធានាធិបតីហ្វ៊ីលីពីនលោក Benigno Aquino បានអំពាវនាវឲ្យសមាជិកសភាពន្លឿនដំណើរ ការពង្រាងច្បាប់នេះ ដោយនិយាយថា វិធានការអប់រំឪពុកម្តាយឲ្យយល់ដឹងអំពីការទទួលខុសត្រូវ ត្រូវបានគេលើកយកមកពិភាក្សាច្រើនណាស់មកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ សាសនិកកាតូលិករាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍មុន ដើម្បីអំពាវនាវឲ្យ សមាជិក សភាបោះបង់ចោលការពិភាក្សាលើច្បាប់គ្រប់គ្រងកំណើតនេះ។ពង្រាងច្បាប់ថ្មីនេះតម្រូវឲ្យរដ្ឋាភិបាលជាអ្នកផ្តល់សេវាពន្យារកំណើតដោយឥតគិតប្រាក់ និងតម្រូវឲ្យ មានការអប់រំខាងផ្លូវភេទនៅតាមសាលាក្នុងប្រទេស។ ព្រឹទ្ធសភាចាំបាច់ត្រូវផ្តល់ការអនុញ្ញាតដោយឡែកទៅលើសេចក្តីព្រាងច្បាប់ជាមុនសិន…

    Read More »
  • រុស្ស៊ីបញ្ឈប់ការហោះហើរទៅកាន់ប្រទេសស៊ីរី

    សេចក្តីនេះប្រកាសដោយក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតនៅរុស្ស៊ី និងនៅអឺរ៉ុបខាងកើត គឺក្រុមហ៊ុន Aeroflot ។ មូលហេតុនៃការបញ្ឈប់ជើងហោះហើរ គឺមកពីចំនួនអ្នកធ្វើដំណើរតាមផ្លូវនេះ ចេះតែថយ ចុះទៅជាដរាប តាំងពីមានអធិករណ៍ប្រដាប់អាវុធផ្ទុះឡើង ក្នុងប្រទេសស៊ីរី លុះទាល់តែនាពេលចុង ក្រោយ សឹងគ្មានមនុស្សជិះសោះ។ មកទល់ឥឡូវ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Aeroflot តែងបានធ្វើការហោះហើរជារឿយៗ ពីក្រុង Moscou…

    Read More »
Back to top button
Close
Close