ក្រុម​សហគ្រិន​ចិន​រិះគន់ ទិតៀន​របៀប​ធ្វើ​ការងារ​​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងជើង

ប្រទេសចិននឹងបន្តគំាទ្រ សម្ព័ន្ធមិត្តកូរ៉េខាងជើង នេះជាការអះអាងរបស់ថ្នាក់ ដឹកនំាចិនកាលពីថ្ងៃសុក្រ ទី១៧ សីហា តាមរយៈដំណើរទស្សនកិច្ចរបស់លោក Jang Song-Thaek នៅក្នុងទីក្រុងប៉េកំាង។ លោក Thaek គឺជាឥស្សរជនជាន់ ខ្ពស់កូរ៉េខាងជើងម្នាក់ និងក៏ជាឪពុកមារបស់អគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើងគីម យ៉ុង អុនដ៏មានឥទ្ធិពលម្នាក់ដែរ។ ទីក្រុងព្យុងយ៉ាងត្រូវការទីក្រុងប៉េកំាងឲ្យជួយអូសទាញក្រុម អ្នកវិនិយោគ បរទេសចូលប្រទេសខ្លួន ពិសេសក្រុមអ្នកវិនិយោគពីប្រទេសចិន។ អ្វីដែលថ្នាក់ ដឹកនំាកូរ៉េខាងជើងចង់បាន គឺយកគំរូអភិវឌ្ឍន៍តាមប្រទេសចិន។ ប៉ុន្តែសម្រាប់ក្រុម សហគ្រិនចិន ការធ្វើការងារជាមួយកូរ៉េខាងជើងមិនមែនងាយស្រួលប៉ុន្មានទេ។

« គឺជាគំនាបមួយដែលគេពិបាកទ្រំាទ្រនិងទទួលយក» នេះជាការអះអាងរបស់សាក្សី ជនជាតិចិនម្នាក់ដែលមិនចង់បញ្ចេញឈ្មោះ និងជាបុគ្គលិករបស់ក្រុមហ៊ុន Xiyang មានទីតំាងនៅក្នុងខេត្ត Liaoning ស្ថិតប៉ែកឦសានប្រទេសចិន។ ក្នុងឆ្នំា ២០០៤ ក្រុមហ៊ុន Xiyang ដែលសម្រេចបោះទន់ធ្វើអាជីវកម្មរ៉ែដែក នៅទឹកដីកូរ៉េខាងជើង។ ស្រាប់តែក្នុងឆ្នំា ២០០៧ ក្រុមហ៊ុន Xiyang ក៏បានបិទទ្វារ ដោយបន្សល់ទុកនូវវិស្វករចិនចំនួន ១៥០នាក់ និងកម្មករជនជាតិកូរ៉េខាងជើងចំនួន ៥០០នាក់។ ប៉ុន្តែ ៤ឆ្នំាក្រោយមក ពោលក្នុងខែមិថុនា ឆ្នំា ២០០១ អ្វីៗបានក្រឡាប់ចាក់ដោយរដ្ឋអំណាចកូរ៉េខាងជើងបានសម្រេចបណ្តេញជនជាតិ ចិនទំាងអស់ចេញពីទឹកដីរបស់ខ្លួន។ សាក្សីជនជាតិចិនម្នាក់បានបញ្ជាក់ថា ពួកគេត្រូវបានបណ្តេញចេញដោយក្រុមមនុស្សដែលមានអាវុធក្នុងដៃ។ ទន្ទឹម គ្នានោះ រដ្ឋអំណាចកូរ៉េខាងជើងក៏បានលុបចោលនូវគ្រប់កិច្ចសន្យាទំាង អស់។ « យើងបានបាត់បង់អស់រលីង » នេះជាការអះអាងរបស់សាក្សី ជនជាតិចិន ម្នាក់។

សូមជម្រាបជូនថា ក្រុមហ៊ុន Xiyang បានបោះទុនវិនិយោគចំនួន ៣០លានអឺរ៉ូ គឺជា ប្រាក់ទុនវិនិយោគដ៏ច្រើនសម្បើមមួយដែលមិនធ្លាប់មានទេ រវាងចិន និងកូរ៉េខាងជើង ។កន្លងមកក្រុមហ៊ុន Xiyang បានព្យាយាមស្វែងរកអន្តរាគមន៍ដើម្បីដោះ ស្រាយបញ្ហាតែមិនបានសម្រេច។ កាលពីខែមីនាថ្មីៗនេះទៀត បុគ្គលិកចំនួន ១០នាក់ របស់ក្រុមហ៊ុន Xiyang ដែលស្ថិតក្នុងទឹកដីកូរ៉េខាងជើងក៏ត្រូវបាន គេបណ្តេញចេញដែរ។ ថ្នាក់ដឹកនំាម្នាក់របស់ ក្រុមហ៊ុន Xiyang បានបញ្ជាក់ថា កូរ៉េខាងជើងជាប្រទេសយូកូម។ កិច្ចសន្យាទំាងអស់មានតែលើបបូរមាត់ ដោយមិន បានសរសេរជាលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់ទេ។ ចេញទៅធ្វើការ នៅកូរ៉េខាងជើង គឺមិនខុសគ្នានឹងចូលក្នុងគុកទេ ព្រោះថា យើងមិនមានសិទ្ធិ និយាយ ជាមួយជនជាតិកូរ៉េខាងជើង មិនមានសិទ្ធិប្រើទូរស័ព្ទ និងគ្មានសិទ្ធិមើល ទូរទស្សន៍។

គួរបញ្ជាក់ថា មានក្រុមហ៊ុនចិនប្រមាណជា ១០០ក្រុមហ៊ុនបានចូលទៅរកស៊ីនៅ ក្នុងទឹកដីកូរ៉េខាងជើង ដោយបានបោះទុនវិនិយោគសរុបជិត ២៤០លានអឺរ៉ូ។ តែក្រុមហ៊ុន Xiyang បានអះអាងថា ការផ្សងព្រេងរកស៊ីនៅក្នុងទឹកដីកូរ៉េខាង ជើងកន្លងមកបានធ្វើឲ្យគេ បាត់បង់ទឹកប្រាក់ប្រមាណជា ៤៥លានអឺរ៉ូ៕ ដោយ គួច គន្ធារ៉ា(RFI)

Related Articles

Back to top button
Close
Close