ព័តមានអន្តរជាតិ
-
ការចាប់ជំនុំជម្រះកាត់ទោសលោកស្រី Gu Kailai ជាប់ចោទពីបទបានធ្វើឃាតទៅលើ Neil Heywood
ការកាត់ទោស លោកស្រី Gu Kailai ភរិយាអតីតមេដឹកនាំកំពូលចិនឈ្មោះ Bo Xilai ជាប់ចោទពីបទបានធ្វើឃាតទៅ លើជនជាតិ អង់គ្លេសឈ្មោះ Neil Heywood ត្រូវប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី៩សីហាឆ្នាំ២០១២នេះ។ សំណុំរឿងដ៏ ចម្រូងចម្រាសនេះ មានជាប់ទាក់ទិននឹងបញ្ហាប្រាក់កាស បញ្ហាឧក្រិដ្ឋកម្ម និងបញ្ហានយោបាយ ដែលបានធ្វើឲ្យគណ បក្សកុម្មុយនិស្តចិនស្គាល់ការរង្គោះរង្គើពុំតិចឡើយ។…
Read More » -
រុស្ស៊ីបានត្រៀមមែនកងសេនាជន Ossetie ខាងត្បូងសម្រាប់ទប់ទល់នឹងហ្ស៊កហ្ស៊ី
ចម្លើយនេះរបស់លោកប្រធានាធិបតីរុស្ស៊ីពូទីន តបនឹងសំនួរអ្នកកាសែតចោទឡើងទាក់ទងនឹងកាលបរិច្ឆេត ទី៨សីហា ដែលកាលពី៤ឆ្នាំមុនបានញ៉ាំងឲ្យមានអន្តរាគមន៍យោធាពីខាងរុស្ស៊ី ចូលដែនដីហ្ស៊កហ្ស៊ី គឺត្រូវលោកប្រមុខរដ្ឋហ្ស៊កហ្ស៊ី Saakashvili ចាត់ទុកភ្លាមភ្លែតជាសំដីសារភាពរបស់លោកពូទីន ពិតជាអ្នកបានរៀបចំសង្គ្រាមទល់នឹងហ្ស៊កហ្ស៊ី។ សំនួរដែលចោទទៅលោកពូទីន មានពីរ៖ ទី១- “តើ៤ឆ្នាំមុន ពេលគាត់ស្ថិតនៅក្រុងប៉េកាំងក្នុងពិធី សម្ពោធកីឡាអូឡាំពិក គាត់បានទូរស័ព្ទពីទីនោះមកម៉ូស្គូឬទេ ? ទី២- តើរុស្ស៊ីមានគ្រោងទុកឬទេ ផែនការនៃសកម្មភាពក្នុងករណីបើមានអំពើឈ្លានពានយោធាហ្ស៊កហ្ស៊ី…
Read More » -
របាយការណ៍ទីមួយរបស់ Unicef ស្ដីពីការធ្វើបាបកុមារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
អង្គការUnicef បានប្រកាសនៅថ្ងៃពុធទី៨សីហាឆ្នាំ២០១២ម្សិលមិញ នៅទីក្រុងបាងកករាជធានីនៃប្រទេសថៃនូវរបាយ ការណ៍ទីមួយរបស់ខ្លួនឲ្យដឹងពីការវិភាគនៃការសិក្សាទៅលើ ការធ្វើបាបកុមារ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅចន្លោះឆ្នាំ ២០០០និងឆ្នាំ២០១០។ របាយការណ៍ទីមួយរបស់ Unicef ស្ដីពីការធ្វើបាបកុមារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺពិតជា ជំហានទីមួយជួយជំរុញឲ្យប្រជាជនគ្រប់ស្រទាប់សង្គម ហើយនិងរដ្ឋាភិបាលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចាប់ភ្ញាក់ រលឹក យល់ដឹងពីផលវិបាកដ៏សែនធ្ងន់ធ្ងរនេះ។ របាយការណ៍ទីមួយរបស់ Unicef ស្ដីពីការធ្វើបាបកុមារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅចន្លោះឆ្នាំ២០០០និងឆ្នាំ២០១០នេះ គឺពិតជាតំណាងការងារសំយោគមួយដ៏ធំមហិមា…
Read More » -
ទិវាបុណ្យជាតិសូម៉ាលីត្រូវបានប្រារព្ធឡើងនៅទីក្រុងម៉ូហ្គាឌីស្យូដែលគ្មានក្រុមអាលស្សាបាប
អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ប្រជាពលរដ្ឋក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ (Mogadishu) បានប្រារព្ធទិវាឯករាជ្យជាតិសូម៉ាលី (Somalia) ក្រោមការគំរាម កំហែងនៃភាពចលាចលនិងអំពើហិង្សា។ប៉ុន្តែឆ្នាំនេះមានភាពខុសប្លែកពីមុន។ដោយសារតែការសម្រេចបាននូវសន្តិសុខនិងការវិលត្រឡប់មកវិញ នូវស្ថិរភាព សម្រាប់រដ្ឋធានីសូម៉ាលី នៅទីបំផុត ប្រជាពលរដ្ឋ មានកិច្ចការខ្លះដែលត្រូវប្រារព្ធ។ អស់រយៈពេល២១ឆ្នាំមកហើយ ភាពអាណាធិបតេយ្យនិងគ្រោះមហន្តរាយមនុស្សធម៌បានគ្របដណ្តប់មកលើទិវាឯករាជ្យជាតិសូម៉ាលី។ ថ្ងៃឈប់សម្រាក ១ កក្កដា ប្រារព្ធទិវារដែលប្រទេសសូម៉ាលីបានប្រកាសឯករាជ្យពីអតីតអាណានិគមអ៊ីតាលីកាលពី៥២ឆ្នាំមុន។ នៅឆ្នាំនេះ ពលរដ្ឋក្នុងរដ្ឋធានីម៉ូហ្គាឌីស្យា…
Read More » -
អាស៊ានចង់ផ្ដល់ជំនួយដល់ជនភៀសសឹករ៉ូហ៊ីងយ៉ានៅភូមា
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន និយាយថា សមាគមននេះកំពុងតែពិចារណាផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនជន ជាតិភាគតិច រ៉ូហ៊ីងយ៉ា (Rohingya) ដែលប្រឈមមុខនឹងការកាត់ទោសនៅក្នុងប្រទេសភូមា។ មានមនុស្សយ៉ាងតិច៨០នាក់ ទាំងពុទ្ធសាសនិកនិងជនជាតិ រ៉ូហ៊ីងយ៉ា ដែលកាន់សាសនាឥស្លាមបានស្លាប់នៅក្នុងជម្លោះ ហិង្សាក្នុងរដ្ឋរ៉ាក់ខាញកាលពី ខែមិថុនាកន្លងទៅនេះ។ ចាប់តាំងតែពីពេលនោះ មកមានមនុស្សប្រមាណ៦ម៉ឺននាក់ភាគច្រើនជាសាសនិកឥស្លាម រ៉ូហ៊ីងយ៉ា បានបោះបង់លំនៅដ្ឋាន។ អគ្គលេខាធិការរបស់អាស៊ាន លោក Surin…
Read More » -
ស្រ្តីដែលជាភរិយារបស់អ្នកនយោបាយជាន់ខ្ពស់ចិនមួយរូប ត្រូវឡើងជម្រះក្ដីក្នុងតុលាការ
លោកស្រី Gu Kailai ជាភរិយារបស់លោក Bo Xilai ដែលជាប្រធានរបស់គណបក្សនៅចុងគីង បានរងការចោទប្រកាន់ពីការដាក់ពុលសម្លាប់ជនជាតិអង់គ្លេស លោក Neil Haywood ម្នាក់ជាអ្នកជំនួញរួមគ្នា។ មិនសូវមានព័ត៌មានក្បោះក្បាយទេអំពីការចោទប្រកាន់នៃចេតនាធ្វើឃាតកម្ម។ បណ្ដាអ្នកវិភាគ ភាគច្រើនរំពឹងថាលោកស្រី Gu Kailai នឹងត្រូវគេរកឃើញថាមានទោស ប៉ុន្តែលោកស្រីអាចរួចខ្លួនពីទោសប្រហារជីវិត។ ប្រសិនបើមានការចរចាគ្នាត្រូវជាមួយក្រុមរបស់លោក…
Read More » -
បាស្ហារអាល-អាស្សាដបានទទួលការគាំទ្រពីទីក្រុងតេហេរ៉ង់
ដោយទទួលបានការគាំទ្រយ៉ាងមុតមាំពីសំណាក់ប្រទេសអ៊ីរ៉ង់ ប្រធានាធិបតីស៊ីរីបាស្ហារអាល-អាស្សាដបានចេញបង្ហាញខ្លួនតាមរយៈកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារទី៧សីហាឆ្នាំ២០១២ម្សិលមិញ។ ទូរទស្សន៍រដ្ឋស៊ីរីបានបង្ហាញឲ្យឃើញ ប្រមុខដឹកនាំស៊ីរីទទួលរាក់ទាក់បេសកជនពិសេសរបស់អ៊ីរ៉ង់ លោក Saïd Jalili ព្រមទាំងបានថ្លែងសុន្ទរកថាមួយសម្តែងបង្ហាញឲ្យឃើញនូវការប្រឆាំងយ៉ាងខ្លាំងក្លារបស់ខ្លួន ទល់នឹងក្រុមប្រឆាំងបះបោរ។ នៅឯសមរភូមិឯណោះ កងកម្លាំងយោធានៃរដ្ឋាភិបាលស៊ីរីកំពុងធ្វើការវាយលុកយ៉ាងខ្លាំងក្លាទៅលើទីក្រុងអាឡេព ដោយប្រើកាំភ្លើងធំនិងធ្វើការទម្លាក់គ្រាប់បែកយ៉ាងដំណំ។ ចំណែកឯពួកបដិវត្តន៍ប្រឆាំងបាស្ហារអាល-អាស្សាដវិញ បានធ្វើការវាយប្រហារជាច្រើនកន្លែងនៅក្នុងប្រទេសស៊ីរី មានដូចជានៅតំបន់អណ្តូងប្រេងកាតឋិតនៅជិត Deir Ezzor ជាដើម។ ការវាយប្រហារគ្នានោះ បានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ១២២នាក់…
Read More » -
ប៉ែកខាងកើតនៃប្រទេសចិនត្រៀមខ្លួនជាស្រេចរង់ចាំការមកដល់នៃខ្យល់ព្យុះសង្ឃរា Haikui
ទីក្រុងសៀងហៃនិងប៉ែកខាងកើតនៃ ប្រទេសចិនបានទទួលរងការបោកបក់នៃខ្យល់ព្យុះសង្ឃរាតាំងពីថ្ងៃអង្គារ ទី៧សីហា ដោយមានកម្លាំងខ្យល់បោកបក់ ដល់ទៅ ១០០គ.ម.ក្នុង១ម៉ោង។ ដោយក្តីប្រុងប្រយ័ត្ន អាជ្ញាធរចិនបានជម្លៀសប្រជាជនប្រមាណ៦សែននាក់ ក្នុងគោលបំណងចៀសវាងកុំឲ្យគ្រោះមហន្តរាយ កើតមានដូចនៅទីក្រុងប៉េកាំង កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅទៀត។គ្រោះមហន្តរាយនៅទីក្រុងប៉េកាំងដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ កាលណោះ៧៩នាក់។ ទឹកភ្លៀងធ្លាក់ជោគជាំ ខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងអស់រយៈពេលមួយយប់ ហើយអាចបន្តសកម្មភាពរបស់ខ្លួនរហូតដល់ចុងសប្តាហ៍នេះផងទៀត។ ខ្យល់ព្យុះ សង្ឃរា Haikui នេះ ជាខ្យល់ព្យុះសង្ឃរាទីបីដែលបានបោកបក់មកលើប្រទេសចិនប៉ែកខាងកើតក្នុង…
Read More » -
តារាអាមេរិកាំង Madonna បន់ស្រន់ដើម្បីសេរីភាពអ្នកចម្រៀងរុស្ស៊ី៣នាក់
ពេលសំដែងយប់មិញក្នុងសាលតន្ត្រីមួយ នៅក្រុងម៉ូស្គូដែលចំណុះទស្សនិកជនបាន២១.៥០០នាក់ អ្នកចម្រៀងអាមេរិកាំងដ៏សែនល្បីល្បាញនៅក្នុងលោក គឺអ្នកស្រី Madonna បានអំពាវនាវអាជ្ញាធររុស្ស៊ី ឲ្យដោះលែងទៅ នារីរុស្ស៊ី៣នាក់នៃក្រុមចម្រៀង ឈ្មោះ Pussy Riot ដែលជាប់ក្នុងមន្ទីរឃុំឃាំងអស់ ជាង៥ខែហើយ ដោយគ្រាន់តែមកពីគេបានថ្លោះការទៅច្រៀងក្នុងវិហារគ្រិស្តសាសនាមួយ នៃរដ្ឋធានីរុស្ស៊ី។ ជាបឋមគួររំលឹកថា គឺកាលពីថ្ងៃ២១កុម្ភៈឆ្នាំ២០១២នេះ ដែលនារីរុស្ស៊ី៣នាក់នោះនៃក្រុមចម្រៀងឈ្មោះ Pussy Riot…
Read More »