ព័តមាន​អន្តរជាតិ

  • ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក​កាន់​តែ​ធ្លាក់​ដុនដាប

    ប្រទេសក្រិកកំពុងបន្តផុងខ្លួនទៅ ក្នុងស្ថានភាពសេដ្ឋកិច្ចដើរថយក្រោយនៅក្នុងត្រីឆមាសទី២ ឆ្នំា២០១២ ជាមួយនឹង ការធ្លាក់ចុះនូវផលិតផលសរុបក្នុងស្រុកប្រមាណជា ៦,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា ២០១១។ ឃើញថា សេចក្តីសង្ឃឹមថានឹងមានកំណើនសេដ្ឋកិច្ចឡើងវិញនាពេលឆាប់ៗខាងមុខ ហាក់ដូចជានៅឆ្ងាយនៅឡើយ។ ទន្ទឹមគ្នានេះ សហភាពអឺរ៉ុបដែលជាម្ចាស់ប្រាក់កម្ចីនៅតែបន្តដាក់គំនាបលើរដ្ឋាភិបាល ក្រិកឲ្យបន្តអនុវត្តនយោបាយ ត្បិតត្បៀតជាបន្តទៀត។ ជាថ្មីម្តងទៀត និងអស់រយៈពេល ២ត្រីមាសបន្តបន្ទាប់គ្នាដែលផលិតផលសរុបក្នុងស្រុកបានធ្លាក់ចុះ ក្នុងឆ្នំា ២០១២…

    Read More »
  • អង្គការ​សហប្រជាជាតិ​​​និយាយ​អំពី​ការ​ប្រកាន់​រើសអើង​ទៅ​លើ​ស្រ្តី​

    លោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ  មានប្រសាសន៍ថា ការប្រកាន់រើសអើងទៅលើស្រ្តីធ្វើឲ្យ សេដ្ឋកិច្ចនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកខាតបង់ប្រាក់ជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំ  និងរារាំងរំខានដល់ការធ្វើឲ្យប្រសើរ ឡើងនូវការបន្ថយភាពក្រីក្រនៅលើ ពិភពលោក។ មានប្រសាសន៍នៅឯការប្រជុំ អន្តរជាតិមួយនៅប្រទេសកូរ៉េខាងត្បូងស្តីអំពីថ្នាក់ដឹក នាំស្រ្តីវ័យក្មេង លោក បាន គីមូន ថ្លែងថា ការរើសអើងសមភេទ ឬ…

    Read More »
  • រដ្ឋាភិបាល​អូស្រ្តាលីបារម្ភ​អំពីជោគ​វាសនា​របស់អ្នកស្វែង​រកសិទ្ធិជ្រក​កោន​៦៧​នាក់

    រដ្ឋាភិបាលអូស្រ្តាលី និយាយថា ខ្លួនមានការ បារម្ភយ៉ាងខ្លាំងអំពីជោគវាសនារបស់មនុស្ស ៦៧នាក់ នៅលើកាណូតរបស់ អ្នកស្វែងរកសិទ្ធិជ្រកកោនមួយគ្រឿង ដែលបានបាត់ដំណឹងនៅពេល៦សប្តាហ៍ កន្លងទៅនេះ។ លោក Jason Clare  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្ត្រាលី និយាយថា មន្រ្តីគយ បានឆែកពិនិត្យរបាយការណ៍ ដែលថាកាណូត នោះ មិនបានទៅដល់ប្រទេសអូស្រ្តាលីទេ។ លោកថា…

    Read More »
  • ទាហាន​ស៊ីរី​និង​ទាហាន​ហ្សកដានី​ផ្ទុះ​អាវុធ​ដាក់គ្នា​នៅ​តំបន់​ព្រំដែន

    វិបត្តិស៊ីរីកំពុងតែឆ្លងរាលដាលទៅ ដល់ប្រទេសហ្សកដានីមួយទៀតហើយ! យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ទាហានស៊ីរី និងទាហានហ្សកដានីបានប៉ះប្រយុទ្ធគ្នាមួយប្រ៉ាវ កាលពីយប់ថ្ងៃសុក្រ ម្សិលមិញ នៅតំបន់ ព្រំដែនរវាងប្រទេសទាំងពីរ។ ប្រភពពីរដ្ឋាភិបាលហ្សកដានីបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា មិនមានទាហានហ្សកដានី ណាម្នាក់ត្រូវស្លាប់ ឬរបួស ក្នុងការប្រយុទ្ធគ្នានេះទេ។ ប្រភពពីរដ្ឋាភិបាលហ្សកដានី ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ទាហានស៊ីរី ដែល…

    Read More »
  • អ.ស.ប.​បារម្ភ​អំពី​គ្រោះ​អត់ឃ្លាន​នៅ​កូរ៉េ​ខាង​ជើង​ក្រោយពី​មាន​គ្រោះ​ទឹកជំនន់

    លោកបាន គីមូន អគ្គលេខាធិការអ.ស.ប. បានថ្លែងនៅថ្ងៃចន្ទនេះថា លោកកំពុងមានការបារម្ភខ្លាំងបំផុត ចំពោះវិបត្តិ មនុស្សធម៌នៅកូរ៉េខាងជើង។ វិបត្តិនេះកំពុងតែចោទជាបញ្ហាកាន់តែខ្លាំង នៅក្រោយពីមានគ្រោះទឹកជំនន់ និងការបាក់ ដី ដោយមកពីភ្លៀងធ្លាក់ខ្លាំង កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ។ លោកបាន គីមូន បានសន្យាថា អ.ស.ប.នឹងបង្កើន ជំនួយមនុស្សធម៌ បន្ថែមទៀតទៅកូរ៉េខាងជើង ហើយលោកក៏កំពុងតែព្យាយាមរកវិធីបន្ធូរបន្ថយភាពតាន…

    Read More »
  • លទ្ធផល​នៃ​ការ​ប្រឡង “បវរស្ត្រី​ពិភពលោក-២០១២” នៅ​រុស្ស៊ី

    ជាលទ្ធផលនៃការប្រឡងប្រជែងនេះ ក្រោមឈ្មោះថា Missis Universe-2012 ដែលបានប្រព្រឹត្តទៅ ក្នុងក្រុងមួយ នៃប្រទេសរុស្ស៊ី គឺជាតិ Colombie អ្នកស្រី Layla Martinez ដែលបានទទួលជ័យជំនះឈ្នះគេ ក្នុងចំណោមស្ត្រីតំណាង ឲ្យ៣០ប្រទេស។ ការប្រកួតនេះ ប្លែកខុសពី “ការប្រកួតរវាងបវរកញ្ញា” ដ្បិតស្ត្រីដែលចូលប្រកួតត្រូវមានគ្រួសារពេញ លក្ខណៈ …

    Read More »
  • ក្រុម​កសិករ​នៅ​កុងហ្គោ​​ថ្លែង​​ថាជី​កសិកម្ម​ជួយ​ដោះ​ស្រាយ​ជម្លោះ​និង​សង្គ្រោះ​ចំណង​អាពាហ៍​ពិពាហ៍

    រដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(Democratic Republic of Congo) បានសន្យាថានឹងមិនយកពន្ធ លើជីកសិកម្ម ដែលបច្ចុប្បន្ននេះពន្ធនេះមានកម្រិតខ្ពស់ជាងគេនៅក្នុងតំបន់។ ក្រុមកសិករបានស្វាគមន៍ការសន្យា នេះ។ ពូកគេបាននិយាយថាជីកសិកម្មអាចជួយឲ្យពួកគាត់កាត់បន្ថយភាពក្រីក្រនិងដោះស្រាយជម្លោះ ហើយធ្វើ ឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្តីនិងប្រពន្ធទៀតផង។ ស្ថិតនៅយ៉ាងខ្ពស់លើខ្ពង់រាបនៃខេត្តគីវូខាងជើង(North Kivu)ចម្រៀងរបស់កសិករនិងអ្នកដំាដើមឈើដែលស្លៀកពាក់ ខោអៀមពណ៌ខៀវនិងពាក់មួកសុវត្ថិភាពពណ៌លឿង ស្វាគមន៍អ្នកទស្សនកិច្ចនៅក្នុងគម្រោងជីកសិកម្មដែលគាំទ្រ ដោយ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជីកសិកម្មអន្តរជាតិ(International Fertility Development…

    Read More »
  • ជម្លោះ​ដែន​សមុទ្រ​រវាង​ជប៉ុន​និង​កូរ៉េខាង​ត្បូង

    ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-Bak បានដាក់ផែនការថានឹងទស្សនកិច្ចទៅតំបន់ព្រំដែនទឹកមានជម្លោះ នៅឯ កម្រងកោះ Dokdo ក្នុងសមុទ្រជប៉ុននៅថ្ងៃនេះ ដែលជាការមានៈនឹងការតវ៉ាដ៏ម៉ឺងម៉ាត់ពីរដ្ឋាភិបាលជប៉ុន។ លោក Lee Myung-Bak បានជម្រាបទៅរដ្ឋាភិបាលជប៉ុនថា លោកគ្រោងនឹងធ្វើដំណើរទៅកម្រងកោះ Dokdo ដែល ប្រទេសជប៉ុនឲ្យឈ្មោះមួយទៀតថាកម្រងកោះ Kakeshima ។ មានការរំពឹងថា…

    Read More »
  • អូស្រ្តាលី​ផ្ដល់​គំរូ​សម្រាប់​ដោះ​ស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

    រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោក Bob Carr មានប្រសាសន៍ថា វិធីសាស្រ្តរបស់ប្រទេសអូស្រ្តាលីចំពោះការរកដំណោះ ស្រាយលើវិវាទនៅ ទ្វីបអង់តាក់ទិច អាចជាឧទាហរណ៍គំរូដ៏ល្អសម្រាប់បណ្ដាប្រទេសដែលមានការពាក់ព័ន្ធ ក្នុងជម្លោះ ដែនទឹកក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសចិននិយាយថា ខ្លួនគ្រប់គ្រងភាគច្រើននៃដែនទឹកសមុទ្រចិនខាងត្បូង ប៉ុន្តែប្រទេសហ្វ៊ីលីពីន, វៀតណាម, ប្រ៊ុយណេ, ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ក៏ទាមទារកម្មសិទ្ធិផ្នែកខ្លះផងដែរ។ ប្រទេសចិនក្នុងពេលថ្មីៗនេះ បានកោះហៅមន្រ្តីការទូតជាន់ខ្ពស់មួយរូបរបស់អាម៉េរិកពាក់ព័ន្ធនឹងការរិះគន់របស់…

    Read More »
  • ក្រុម​អនាមិក​ប្រកាស​ថា​ខ្លួន​បាន​ចូល​ជ្រៀត​ជ្រែក​រំខាន​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា

    ក្រុមអន្តរជាតិមួយរបស់អ្នកលួចចូលជ្រៀត ជ្រែកវាយលុកតាមប្រព័ន្ធ ព័ត៌មានវិទ្យា ហៅថាក្រុម Anonymous ដែលប្រែថា អនាមិក បានប្រកាស់ការអះអាងនៅលើបណ្ដាញសង្គមតាមអ៊ីនធើរណិតហៅ Twitter ថាខ្លួនមានលទ្ធភាពដែលបានធ្វើ ឲ្យគាំងដល់ប្រព័ន្ធព័ត៌មាន វិទ្យារបស់អង្គភាពជាតិអូស្រ្តាលីទទួលបន្ទុកផ្នែកចារកិច្ច និងសន្ដិសុខជាតិដែលហៅកាត់ថា ASIO នោះ។ ASIO បានបញ្ជាក់ថា វ៉ិបសាយថ៍របស់ខ្លួនបានជួបនឹងបញ្ហាបច្ចេកទេស ប៉ុន្តែរហូតមកទល់ពេលនេះ នៅតែបដិសេធមិន…

    Read More »
Back to top button
Close
Close