ព័តមានអន្តរជាតិ
-
ការខូចខាតដោយគ្រោះទឹកជំនន់នៅប្រទេសហ្វ៊ីលីពីន
បើតាមមន្ត្រីទាំងឡាយនៅប្រទេសហ្វ៊ីលី ពីនបានឲ្យដឹងថាចំនួនអ្នកបាត់បង់ជីវិតបណ្តាលមកពីព្យុះទីហ្វុង និងព្យុះត្រូពិច ដែលធ្វើឲ្យភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើន សប្តាហ៍មកនេះបានកើនដល់ ១០៩នាក់ហើយ ហើយប្រជាជនប្រមាណ ៣សែននាក់ត្រូវបានជម្លៀសខ្លួនចេញ។ ក្រុមផ្តល់ជំនួយមនុស្សធម៌បានឲ្យដឹងថាមនុស្សជាច្រើននាក់ទៀតនឹងគ្មានទីជម្រក បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស ពីផែនការក្នុងការមិនឲ្យប្រជាជនរស់នៅក្នុងទីក្រុងដែលមានសំណង់អាណាធិបតេយ្យមិនរៀបរយបានតាំងនៅ ដីទំនាប នៅផ្នែក ជាច្រើននៃទីក្រុងម៉ានីល ពីព្រោះទឹកជំនន់បានធ្វើឲ្យសំណង់ទាំងនោះគ្មានលំនឹង និងគ្មានសុវត្ថិភាព។ ប្រធានគណបក្ស P-L-M លោក Sonny…
Read More » -
ក្រុមហ៊ុនថៃបន្តសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស់នៅឡាវ
ក្រុមហ៊ុនថៃដែលសាងសង់គម្រោងទំនប់វា រីអគ្គិសនីដ៏ចម្រូងចម្រាស់នៅប្រទេសឡាវបានឲ្យដឹងថា ការសាងសង់បាន ចាប់ផ្តើមឡើងវិញ ទោះបីជាមានការធានាពីប្រទេសឡាវថាគម្រោងនេះបានផ្អាកក៏ដោយ។ ការសាងសង់គម្រោងទំនប់វារីអគ្គិសនីដែលមានទឹកប្រាក់ ៣ពាន់៥រយលានដុល្លារនៅភាគខាងជើងប្រទេសឡាវ ត្រូវបាន គេបញ្ឈប់កាលពីខែធ្នូ បន្ទាប់ពីបណ្តាប្រទេសទាំងឡាយនៅក្នុងគណៈកម្មការទន្លេមេគង្គយល់ព្រមឲ្យមានការសិក្សា បន្ថែមទៀតពីផលប៉ះពាល់នោះ។ ប៉ុន្តែប្រធានក្រុមហ៊ុនថៃដែលទទួលបន្ទុកការសាងសង់នេះបានមាន ប្រសាសន៍ថា ពួកគេមិនបានទទួលការណែនាំ ជាផ្លូវការពីរដ្ឋាភិបាលឡាវឲ្យ បញ្ឈប់ការសាងសង់គម្រោងនោះទេ ហើយការងារសាងសង់កំពុងតែដំណើរការនៅឡើយ។ អ្នកបរិស្ថានបាន បង្ហាញពីក្តីបារម្ភថាទំនប់វារីអគ្គិសនីនេះ នឹងរាំងខ្ទប់នូវដីល្បាប់ដែលសំបូរដោយជីជាតិកុំឲ្យហូរដល់…
Read More » -
អគ្គិភ័យនៅក្លឹបកំសាន្តរាត្រីនៅប្រទេសថៃ
អ្នកទេសចរណ៍បរទេស៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងអគ្គិភ័យនៅក្នុងក្លឹបកំសាន្តរាត្រីមួយនៅប្រទេសថៃ។ អគ្គិភ័យ នេះបានឆាបឆេះក្លឹប Tiger នៅតំបន់ Patong នៃកោះភូកេតនៅម៉ោងប្រមាណ ៤ព្រឹកមិញនេះ (ម៉ោងក្នុងប្រទេសថៃ)។ បើតាមប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថាមានមនុស្សជាង ៣០នាក់បានរងរបួស។ បើតាមបុគ្គលិកមន្ទីរពេទ្យបានឲ្យដឹងថាសាកសពទាំងបួននាក់នោះបានឆេះខ្លោចអស់ដែលគេមិនអាចសំគាល់អត្ដ សញ្ញាណបាន លើសពីនេះពួកគេមិនអាចបញ្ជាក់បានថាជាប្រុស ឬស្រីនោះទេ។ លោក Alan Morison អ្នកកាសែតអូស្ត្រាលីនៅកោះភូកេតបានប្រាប់ Radio…
Read More » -
អ៊ុយក្រែន សម្រេចថា ប្រគល់មកឲ្យរុស្ស៊ី នូវជនដែលគ្រោងធ្វើឃាត លោកពូទីន
ការសម្រេចចិត្តនេះត្រូវបានចេញរសៀល ម្សិលមិញដោយសាលាឧទ្ធរណ៍ក្រុងOdessa ប្រទេសអ៊ុយក្រែនជាទី ដែល ជននោះនៅជាប់ឃុំឃាំង។ជននោះដែលត្រូវសមត្ថកិច្ច អ៊ុយក្រែនឃាត់ខ្លួនកាលពីដើមឆ្នាំនេះឈ្មោះAdam Osmaiev ជាជាតិឆេឆេនីបានសារភាពថាក្រុមរបស់គាត់មានគ្នាប្រមាណ១០ នាក់បានរៀបចំមែនឃាតកម្មរូបលោកពូទីន គឺ ក្រោយពី ការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ីកាលពីខែមិនាចប់ទៅភ្លាម។ចំណែក លោកពូទីនផ្ទាល់តែងថ្លែងថា គាត់ មិនដែលខ្លាចនរណាប៉ុនប៉ងលួច សម្លាប់រូបគាត់ឡើយ។ ការសម្រេចចិត្តធ្វើបត្យាប័ននោះដែលម្សិលមិញអនុម័តដោយភាគីអ៊ុយក្រែនគឺទៅតាមសំណូមពរពីខាងស្ថាប័នរដ្ឋអាជ្ញា រុស្ស៊ីតាំងពីខែ មិនាម៉្លេះ។ ដើមហេតុនៃសាច់រឿងគឺថាកាលពីថ្ងៃទី៤មករាឆ្នាំនេះក្នុងលំនៅមួយ…
Read More » -
ប្រទេសលីបង់ចលាចល ដោយហេតុតែសង្គ្រាមស៊ីវិលនៅស៊ីរី
ជនជាតិស៊ីរីជាច្រើនសិបនាក់បានបាត់ខ្លួននៅក្នុងប្រទេសលីបង់។ ពួកគេត្រូវបានក្រុមអ្នកកាន់សាសនាអ៊ីស្លាម និកាយChiiteនៅលីបង់ដែល ជាអ្នកគាំទ្ររបបស៊ីរីរបស់លោកបាស្ហា អាល់អាសាដចាប់ធ្វើជាថ្នូរ។ សង្គ្រាមស៊ីវិលនៅស៊ីរី បាននិងកំពុងបន្តដរចូលមកដល់លីបង់ដែលជាប្រទេសជិតខាង។ នៅក្នុងប្រទេសនេះដែល បានឋិតនៅក្រោមអនុត្តរភាពរបស់ប្រទេសស៊ីរី ចំនួន៣០ឆ្នាំ ពួកអ្នកកាន់សាសនាអ៊ីស្លាមនិកាយChiite គាំទ្ររបបរបស់ បាស្ហា អាល់អាសាដ រីឯពួកអ្នកកាន់សាសនាអ៊ីស្លាមនិកាយSunnite កាន់ជើងពួកបះបោរស៊ីរី។ គឺនៅក្នុងបរិបទនេះហើយ ដែលកាលពីថ្ងៃពុធទី១៥សីហាម្សិលមិញ ពួកអ្នកកាន់សាសនាអ៊ីស្លាមនិកាយ Chiite…
Read More » -
ចិនមិនសុខចិត្ត ដ្បិតរដ្ឋមន្ត្រីជប៉ុនពីរនាក់ទៅវិហារយ៉ាស៊ុយគុយនី
នៅថ្ងៃពុធទី១៥សីហានេះ ប្រទេសចិនបានប្រកាសថ្កោលទោសរដ្ឋាភិបាលជប៉ុន ពីព្រោះរដ្ឋមន្ត្រីជប៉ុនពីរនាក់បាន ទៅគោរពវិញ្ញាណក្ខន្ធទាហានជប៉ុន នៅវិហារយ៉ាស៊ុយគុយនី (Yasukuni)។ សម្រាប់ថ្នាក់ដឹកនាំចិន យ៉ាស៊ុយគុយនី គឺជានិមិត្តរូបនៃការឈ្លានពានរបស់ជប៉ុនមកលើប្រទេសខ្លួន ក្នុងទសវត្សរ៍ទី៣០និងក្នុងសម័យសង្គ្រាមលោកលើក ទី២។ «ប្រទេសជប៉ុន គួរណាស់តែចេះគោរពជនរងគ្រោះក្នុងបណ្តាប្រទេសអាស៊ីជិតខាងដែល ខ្លួនបានឈ្លានពាននិងកាន់ កាប់នៅក្នុងអតីតកាល»។ នេះគឺជាការប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃពុធទី១៥សីហានេះ ប៉ុន្មានម៉ោង ប៉ុណ្ណោះក្រោយពីរដ្ឋមន្ត្រីជប៉ុនពីររូបបានទៅវិហារ យ៉ាស៊ុយគុយនី។ វិហារយ៉ាស៊ុយគុយនីដែលឋិតនៅក្នុងទីក្រុងតូក្យូ(Tokyo)គឺជាទីកន្លែង…
Read More » -
ច្បាប់គ្រប់គ្រងអ៊ីនធើរណិតនៅម៉ាឡេស៊ីរងការរិះគន់
លោក Najib Razak នាយករដ្ឋមន្រ្ដីម៉ាឡេស៊ីមានប្រសាសន៍ថា លោកនឹងសើរើច្បាប់ចម្រូងចម្រាសក្រោយពីអ្នករិះគន់ បានធ្វើបាតុកម្មមួយថ្ងៃបំបិទមិនឲ្យមានការប្រើប្រាស់អ៊ីនធើរណិតកាលពី ម្សិលមិញដោយពួកគេអះអាងថា ច្បាប់នោះ គំរាមដល់សិទ្ធិ បញ្ចេញមតិដោយសេរី។ នៅក្នុងសារមួយតាមប្រព័ន្ធ Twitter លោកនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីមានប្រសាសន៍ថា លោកបានស្នើឲ្យ គណៈរដ្ឋ មន្រ្ដី របស់លោកធ្វើការពិភាក្សាទៅលើជំពូក ថ្មីមួយដ៏ចម្រូងចម្រាសនៃច្បាប់ផ្ដល់ភស្ដុតាង។ ច្បាប់នេះ ចែងថា…
Read More » -
អាម៉េរិកថាកូរ៉េខាងជើងជិតបានសម្រេចគោលបំណងនុយក្លេអ៊ែរ
ស្ថាប័នស្រាវជ្រាវនិងត្រិះរិះពិចារណារបស់អាម៉េរិកនិយាយថា ប្រទេសកូរ៉េខាងជើងប្រហែលជាអាចសម្រេចបាននូវកិច្ច ការធ្វើម៉ាស៊ីន រ៉េអាក់ទ័រប្រភេទតូច (light-water reactor) នៅចុងឆ្នាំ២០១៣ ដែលកូរ៉េខាងជើងអាចប្រើដើម្បីជួយដល់ កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន។ ស្ថាប័នស្រាវជ្រាវសម្រាប់វិទ្យាសាស្រ្ដ និងសន្ដិសុខអន្ដរជាតិរបស់អាម៉េរិកបានប្រើប្រាស់រូបថតពីប្រព័ន្ធ ផ្កាយរណបកាល ពីខែឧសភា និងមិថុនា ដែលបានថតមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ដើម្បីធ្វើការវាយតម្លៃអំពីរឿងនេះ។ រូបភាពទាំងឡាយ បានបង្ហាញឲ្យឃើញនូវម៉ាស៊ីនស្ទូច…
Read More » -
រដ្ឋមន្រ្ដីម្នាក់របស់ជប៉ុនអាចធ្វើឲ្យចិន និងកូរ៉េខាងត្បូងក្រេវក្រោធ
នៅថ្ងៃខួបកំណើតដែលប្រទេសជប៉ុនសុំចុះ ចាញ់នៅក្នុងសង្រ្គាមលោក លើកទី២ រដ្ឋមន្រ្ដីម្នាក់ពីគណៈរដ្ឋមន្រ្ដីជប៉ុនបាន ធ្វើទស្សនកិច្ចទៅស្ដូបទីសក្ការៈដ៏ចម្រូងចម្រាសមួយដែលផ្ដល់កិត្ដិយសឲ្យយុទ្ធជន ពលីក្នុងសង្រ្គាម ដែលក្នុងនោះមាន ឧក្រិដ្ឋ ជន សង្រ្គាមនាំមុខ១៤រូបផង។ ការធ្វើទស្សនកិច្ចថ្នាក់រដ្ឋមន្រ្ដីលើកទី១ទៅទីសក្ការៈ រំលឹកវិញ្ញាណក្ខន្ធនេះក្នុងអំឡុងពេល៣ឆ្នាំ មកនេះ ទំនងជានឹងធ្វើ ឲ្យប្រទេសចិន និងកូរ៉េខាងត្បូងខឹងក្រេវក្រោធ៕(Radio Australia)
Read More » -
ព្រឹកមិញ មានការរញ្ជួយដី ប៉ុន្តែឥតបណ្តាលឲ្យមានការខូចខាតទេ
ការរញ្ជួយនេះត្រូវបានកត់ត្រាឃើញ ដោយស្ថាប័នភូគព្ភសាស្ត្រ ទាំងរុស្ស៊ី ទាំងអាមេរិកាំង ថាមានប្រភពវានៅក្នុងសមុទ្រ Okhotsk ចុងបូព៌ាប្រទេសរុស្ស៊ី ជិតកោះ Sakhaline។ វាថែមទាំងញ៉ាំងឲ្យគេប្រកាស អំពីគ្រោះថ្នាក់នៃរលកយក្ស ស៊ូណាមីទៅផង ប៉ុន្តែ ១៥នាទី ក្រោយមក ភាពអាសន្ននេះត្រូវលុបទៅវិញ។ មូលហេតុមកពី១៧ឆ្នាំមុន ការរញ្ជួយដី នៅទី នោះ…
Read More »