ព័តមានអន្តរជាតិ
-
អាម៉េរិកកាន់ជំហរអព្យាក្រិតក្នុងជម្លោះប្រជុំកោះ Senkaku
អាម៉េរិកបានទទូចឲ្យជប៉ុន និងចិន ជៀសវាងពីការបង្ករឿងហេតុបណ្តាលឲ្យមានការឈ្លោះគ្នា ហើយមកចាប់យកការ ពិភាក្សា ដើម្បីដោះស្រាយជម្លោះប្រជុំកោះ Senkaku នៅសមុទ្រចិនខាងកើត។ អាជ្ញាធរជប៉ុន បាននិរទេសពលរដ្ឋចិន ១៤នាក់ បន្ទាប់ពីអ្នកទាំងនោះ ចូលកោះមួយក្នុងចំណោមកោះជាច្រើនដែល ជប៉ុនគ្រប់គ្រងកាលពីសប្តាហ៍ មុន ដោយគ្មានការអនុញ្ញាត។ ចិន និងតៃវ៉ាន់ អះអាងថា ប្រជុំកោះ…
Read More » -
លោកស្រី Gu Kailai បានរួចផុតពីការប្រហារជីវិត
នៅថ្ងៃច័ន្ទ ទី២០ សីហានេះ លោកស្រី Gu Kailai ដែលជាភរិយារបស់អ្នកនយោបាយចិនធ្លាក់ពីអំណាចដ៏ល្បីឈ្មោះម្នាក់ គឺលោក Bo Xilai ត្រូវតុលាការនៅទីក្រុងហេហ្វេកាត់ទោសប្រហារជីវិត ដោយព្យួរទោសពីបទបាន ធ្វើឃាតអ្នកជំនួញ ជនជាតិអង់គ្លេសម្នាក់ឈ្មោះ Neil Heywood។ ដូច្នេះនៅក្នុងប្រព័ន្ធតុលាការចិន ទោសប្រហារជីវិត ដោយព្យួរទោស នឹងអាចឲ្យលោកស្រី…
Read More » -
រដ្ឋាភិបាលភូមាបានសម្រេចលុបចោលការត្រួតពិនិត្យលើបណ្តាញសារព័ត៌មាន
នៅប្រទេសភូមា រដ្ឋាភិបាលភូមាបានសម្រេចលុបចោលការត្រួតពិនិត្យលើបណ្តាញសារព័ត៌មាន។ ចាប់ពីពេលនេះ តទៅ គ្រប់សារព័ត៌មាន និងទស្សនាវដ្តីទំាងអស់មិនចំាបាច់បញ្ជូនអត្ថបទទាក់ទងនឹងរឿងនយោបាយ និងសាសនា ទៅឲ្យគណៈកម្មាធិការត្រួតពិនិត្យដើម្បីសុំការអនុញ្ញាតបោះផ្សាយដូចមុនទៀតឡើយ។តែគេត្រូវរង់ចំាមើលថា តើវិធា នាការនេះនឹងត្រូវគេយកទៅអនុវត្តឲ្យបានត្រឹមត្រូវដែរឬទេ។ថ្មីៗនេះរដ្ឋាភិបាលបានសម្រេចព្យួរការផ្សាយរបស់ទស្សនា វដ្តីប្រចំាសប្តាហ៍ចំនួនពីរ។ ឃើញថា នេះគឺជាកាយវិការមួយដែលបានបង្ហាញថា រដ្ឋអំណាចនៅមិនទាន់បានត្រៀម ខ្លួនដើម្បីបញ្ឈប់ការត្រួតពិនិត្យ ទំាងស្រុងលើបណ្តាញសារព័ត៌មានក្នុងស្រុកទេ។ តាមទ្រឹស្តី គ្មានទៀតឡើយ ការត្រួតពិនិត្យលើបណ្តាញសារព័ត៌មាននៅក្នុងប្រទេសភូមា មានន័យថា…
Read More » -
វិធីថ្មី សម្លាប់ប៉ូលីសណាដែលស្ថិតនៅខាងរដ្ឋអំណាចរុស្ស៊ី
នេះជាសេចក្តីថ្លែងការណ៍ធ្វើដោយលោក ប្រធានាធិបតីសាធារណរដ្ឋ Ingouchie ចំណុះសហព័ន្ធរុស្ស៊ី ជាទីដែលថ្ងៃទី ១៩ សីហាម្សិលមិញ ភេរវជនអត្តឃាតបានបំផ្ទុះគ្រាប់បែកផ្តាច់ជីវិតប៉ូលីសអស់៧នាក់។ ឧទ្ទិសដល់សោកនាដកម្មនេះ ខេត្ត Ingouchie ប្រកាសកាន់ទុក្ខ ៣ថ្ងៃ គឺរហូតដល់ថ្ងៃទី២២ សីហា។ គួររំលឹកថា សាធារណរដ្ឋ Ingouchie ក្នុងឋានៈជាខេត្តមួយចំណុះសហព័ន្ធរុស្ស៊ី ស្ថិតនៅតំបន់ភ្នំកូកាស…
Read More » -
ការស្រាវជ្រាវវិទ្យាសាស្ត្រនៅអូស្ត្រាលីដើរក្រោយប្រទេសដទៃ
ប្រធាននៃស្ថាប័នកំពូលផ្នែកស្រាវជ្រាវ វិទ្យាសាស្រ្តនៅអូស្ត្រាលីដែលហៅកាត់ថា CSIRO នោះ បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងតែស្ថិតនៅក្នុងគ្រោះ ថ្នាក់ក្នុងការដើរ មិនទាន់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ប្រសិនបើប្រទេសនេះ មិនផ្លាស់ប្តូររបៀបធ្វើការនោះទេ។ លោកស្រីបណ្ឌិត Megan Clark ដែលទើបតែត្រឡប់ពីដំណើរទស្សនកិច្ច ពីប្រទេស ចិន ដែលលោកស្រីបានស្វែងរកពង្រឹងទំនាក់ទំនងស្រាវជ្រាវជាមួយស្ថាប័ន និង សកលវិទ្យាល័យស្រាវជ្រាវវិទ្យាសាស្រ្តនៅទីនោះ។ លោកស្រី…
Read More » -
នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសបង្កើនជំនួយដល់សាលាឯកជន
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី Julia Gillard បានប្រកាសថា រដ្ឋាភិបាលនឹង បង្កើនជំនួយដល់សាលាឯកជន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើក កម្ពស់បទដ្ឋាន អប់រំនៅទូទាំងប្រទេស។ គណបក្សប្រឆាំងបានចោទប្រកាន់រដ្ឋាភិបាលថាកំពុងតែមានផែនការ នឹងការប្រើ ប្រាស់គោលនយោបាយមួយនេះ ដើម្បីកាត់បន្ថយថវិកាពីសាលាឯកជន។ ប៉ុន្តែលោកស្រី Gillard បានមានប្រសាសន៍ថា សាលារៀនទាំងអស់នឹងទទួលបាន អត្ថប្រយោជន៍ពីគោលនយោបាយថ្មីនេះ។…
Read More » -
ប្រទេសអាម៉េរិកខាងត្បូងគាំទ្រប្រទេសអេក្វាឌ័រក្នុងការផ្តល់សិទ្ធិជ្រកកោនដល់ Julian Assange
ប្រជាជាតិទាំងឡាយនៅអាម៉េរិកខាងត្បូង បានសំដែងការគាំទ្រចំពោះការសម្រេច ចិត្តរបស់ប្រទេសអេក្វាឌ័រ ក្នុងការផ្តល់សិទ្ធិជ្រកកោនដល់លោក Julian Assange។ រដ្ឋមន្ត្រីការបរទេសទាំងឡាយរបស់បណ្តាប្រជាជាតិអាម៉េរិកខាងត្បូងបានចេញនូវ សេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញឲ្យមានការសន្ទនាគ្នាដើម្បីបញ្ចប់វិបត្តិ ការទូតជាមួយ រដ្ឋាភិបាលក្រុងឡុងដ៍។ ការជួបប្រជុំបណ្តារដ្ឋមន្ត្រីការ បរទេសនេះកើតមានឡើងខណៈពេល ដែលលោក Assange បានថ្លែងសុន្ទរកថានៅឯស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ ដោយទាម ទារឲ្យសហរដ្ឋអាម៉េរិកបញ្ចប់នូវអ្វីដែលលោកហៅថា ការរកចាប់ទោសកំហុស ដែលមានការពាក់ព័ន្ធនឹងគេហទំព័រ…
Read More » -
ជប៉ុនផ្គើនចិននៅប្រជុំកោះសេនកាគូ
នៅព្រហាមថ្ងៃអាទិត្យទី ១៩ សីហា ឆ្នាំ២០១២នេះ សកម្មជនជាតិនិយមជប៉ុន ជាង ដប់នាក់ បានចូលជាន់ដែនកោះ ទាវយូ (បើហៅតាមភាសាចិន) ឬសេនកាគូ ឈ្មោះ ជា ភាសាជប៉ុន។ ប្រជុំកោះនេះ ដែលស្ថិតនៅក្នុងសមុទ្ទចិនខាងកើតកំពុងតែក្លាយ ទៅជា ចំណីនៃជម្លោះដណ្តើមទឹកដីរវាង ប៉េកាំងនិងតូក្យូ ក្រោមក្រសែភ្នែកព្រួយ…
Read More » -
អ្នកសង្កេតការណ៍អង្គការសហប្រជាជាតិចាកចេញពីស៊ីរីដោយជូរចត់
ក្រុមអ្នកសង្កេតការណ៍អង្គការ សហប្រជាជាតិ បានចាប់ផ្តើមចាកចេញពីប្រទេស ស៊ីរីបណ្តើរៗហើយ ។ អាណត្តិនៃការបំពេញបេសកកម្មសង្កេតការណ៍ ត្រូវផុត ឱសានវាទនៅថ្ងៃអាទិត្យទី១៩សីហាឆ្នាំ២០១២វេលាម៉ោង១២អាធ្រាត្រ។ ប្រមុខដឹក នាំក្រុមមួកខៀវ បានចោទប្រកាន់ទាំងសងខាង ទាំងខាងរដ្ឋាភិបាលក្រុងដាម៉ាស និងទាំងខាងពួកបះបោរថា សុទ្ធតែបានសម្លាប់ជនស៊ីវិល។ ជាការចាកចេញដ៏ជូរចត់ណាស់ សម្រាប់ក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជា ជាតិនៅស៊ីរី!ក្នុងរយៈពេលបួនខែ វត្តមានរបស់ក្រុមមួកខៀវនេះ បានត្រឹមឈរមើល ឃើញ…
Read More » -
ក្រុមសហគ្រិនចិនរិះគន់ ទិតៀនរបៀបធ្វើការងារនៅក្នុងទឹកដីកូរ៉េខាងជើង
ប្រទេសចិននឹងបន្តគំាទ្រ សម្ព័ន្ធមិត្តកូរ៉េខាងជើង នេះជាការអះអាងរបស់ថ្នាក់ ដឹកនំាចិនកាលពីថ្ងៃសុក្រ ទី១៧ សីហា តាមរយៈដំណើរទស្សនកិច្ចរបស់លោក Jang Song-Thaek នៅក្នុងទីក្រុងប៉េកំាង។ លោក Thaek គឺជាឥស្សរជនជាន់ ខ្ពស់កូរ៉េខាងជើងម្នាក់ និងក៏ជាឪពុកមារបស់អគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើងគីម យ៉ុង អុនដ៏មានឥទ្ធិពលម្នាក់ដែរ។ ទីក្រុងព្យុងយ៉ាងត្រូវការទីក្រុងប៉េកំាងឲ្យជួយអូសទាញក្រុម អ្នកវិនិយោគ បរទេសចូលប្រទេសខ្លួន…
Read More »