ព្រះ​សង្ឃ​​នៅ​ភូមា​ចង់​បណ្តេញ​ពលរដ្ឋ​ឥស្លាម​ចេញ​ពី​ភូមា

ព្រះសង្ឃរាប់រយអង្គនៅភូមា បានរៀបចំក្បួនព្យុះហយាត្រាមួយ ដើម្បីគាំទ្រ ដល់ការលើកឡើងរបស់ ប្រធានាធិបតី Thein Sein ដែលថា ពលរដ្ឋឥស្លាម Rohingya គួរតែដាក់ឲ្យរស់នៅក្នុងជំរំ ឬក៏និរទេសទៅប្រទេសផ្សេង។

ហ្វូងអ្នកគាំទ្រជាច្រើន ក៏បានចូលរួមទស្សនាក្បួនព្យុះហយាត្រារបស់ព្រះសង្ឃ ដែលនិមន្តជា ជួរៗនៅតាមផ្លូវក្នុងក្រុង Madalay។

យោងតាមការប៉ាន់ស្មានជា ផ្លូវការមួយ បានឲ្យដឹងថា ការវាយប្រហារនៅភាគ ខាងលិចភូមារវាងសាសនិកឥស្លាម Rohingya និង ពុទ្ធសាសនិក បានបណ្តាល ឲ្យប្រជាជនទាំងសងខាង ៩០នាក់ស្លាប់ចាប់តាំងពីខែមិថុនាមក។

គេបានចោទ អាជ្ញាធរភូមាថា បានគាំទ្រភាគីពុទ្ធសាសនិកយ៉ាងបើកចំហ។

ព្រះសង្ឃព្រះជន្ម ៤៥វស្សាមួយអង្គ ដែលដឹកនាំការជួបជុំនេះ មានថេរដីកាថា ព្រះ អង្គចង់ឲ្យពិភពលោកដឹងថា ពលរដ្ឋ Rohingya មិនមែនជាជនជាតិភាគតិចរបស់ ភូមាទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close