លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក

Cambodia News

នាថ្ងៃទី ២៣ ខែមិថុនា គឺជាទិវាអូឡាំពិកអន្តរជាតិ។ ចលនាអូឡាំពិកតំណាងឱ្យការស្វែងរកសន្តិភាព សាមគ្គីភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។

«ប្រទេសចិនចូលរួមយ៉ាងសកម្មក្នុងកិច្ចការកីឡាអូឡាំពិក បន្តជំរុញ​ស្មារតីអូឡាំពិកដោយឥតងាករេ ធ្វើជាអ្នកស្វែងរកដ៏មុតមាំ និងជាអ្នកអនុវត្តជាក់ស្តែង​ នៃឧត្តមគតិអូឡាំពិក»។

ចាប់ពីការបម្រើការជាប្រធានក្រុមដឹកនាំសម្រាប់ការងារត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិក​ និងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០០៨ រហូតដល់ការដឹកនាំប្រទេសចិនឱ្យធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិកយុវជនណានជីងឆ្នាំ ២០១៤ ដោយជោគជ័យ ហើយបន្ទាប់មកបាន លោកបាន​ជំរុញ​ដោយផ្ទាល់នូវ​ការ​ស្នើរសុំនិងការត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ ​លោក XiJinping ​តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ​កីឡាអូឡាំពិក​ដោយដឹកនាំប្រទេសកីឡាបូព៌ាដ៏អស្ចារ្យនេះ ឆ្ពោះទៅរកការក្លាយជាប្រទេសមហាអំណាចកីឡា ជាមួយនឹងចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅរបស់លោកចំពោះកីឡា និងចក្ខុវិស័យដ៏ទូលំទូលាយរបស់លោកចំពោះកីឡា ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close