ការផ្តាច់ខ្លួន​​​​ដោយនាយក​​រដ្ឋមន្ត្រី​​គឺជា​​ជំហាន​​ឈាន​ទៅ​រក​ការ​ដួល​រលំ​នៃ​​របប​​គ្រប់គ្រង​អាល-​អាស្សាដ​​

សម្រាប់សហរដ្ឋអាមេរិក ប្រមុខដឹកនាំផ្តាច់ការ បាស្ហារអាល-អាស្សាដបានបាត់បង់ការ

ក្តោបក្តាប់របស់ខ្លួនទៅលើប្រទេសស៊ីរី។ ដោយហេតុថា នៅថ្ងៃចន្ទទី៦សីហាម្សិលមិញ មានមេដឹកនាំសំខាន់ៗជាច្រើននៃរបបគ្រប់គ្រងស៊ីរីបច្ចុប្បន្នបានរត់ចោលរដ្ឋាភិបាលហើយ

ទៅចុះចូលជាមួយក្រុមបដិវត្តន៍ ដែលក្នុងនោះមានជាអាទិ៍ លោកនាយករដ្ឋមន្ត្រី Riad Hijab ដែលបានភៀសខ្លួនទៅ

ប្រទេសហ្សកដានី។ លោកនាយករដ្ឋមន្ត្រីស៊ីរីបានបរិហារថា “របបគ្រប់គ្រងផ្តាច់ការ បាស្ហារអាល-អាស្សាដបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រល័យពូជសាសន៍”។

ថ្ងៃចន្ទទី៦សីហាឆ្នាំ២០១២គឺពិតជាថ្ងៃដ៏សែនចង្រៃសម្រាប់“របបគ្រប់ គ្រងផ្តាច់ការស៊ីរីបាស្ហារអាល-អាស្សាដ” ហើយក៏ជាការសម្ដែងឲ្យឃើញថា របបគ្រប់ គ្រង របស់បាស្ហារអាល-អាស្សាដកំពុងឈានទៅរកការដួលរលំរលាយ។ ដោយហេតុថា នៅថ្ងៃចន្ទម្សិលមិញ លោកនាយករដ្ឋមន្ត្រី Riad Hijab ដែលបានរត់ភៀសខ្លួនទៅ ប្រទេស ហ្សកដានី បានថ្លែងបរិហារថា “របបគ្រប់គ្រងផ្តាច់ការបាស្ហារអាល-អាស្សាដ បានប្រព្រឹត្ត ឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ មូលហេតុនេះហើយ ដែលនាំឲ្យលោករត់មកចុះចូលរួបរួមជាមួយក្រុមបដិវត្តន៍ដើម្បីការ

ពារសេរីភាព និងការពារសេចក្តីថ្លៃថ្នូរជូនប្រជាជនស៊ីរី”។ នៅថ្ងៃចន្ទម្សិលមិញនេះដដែល មជ្ឈមណ្ឌលទូរទស្សន៍និងវិទ្យុរដ្ឋស៊ីរី ដែលឋិតនៅកណ្តាលទីក្រុងដាម៉ាសបានទទួលរងការវាយប្រហារមួយយ៉ាងហិង្សា។
 
នៅឯសមរភូមិនៃទីក្រុងអាឡេពវិញ ទាហានរបស់បាស្ហារអាល-អាស្សាដនៅតែ បន្តធ្វើការវាយលុកយ៉ាងខ្លាំងក្លា ដែលបានបណ្តាលឲ្យអ្នកសង្កេតការណ៍របស់អ.ស.ប.បានដកខ្លួនចេញពីទីក្រុងអាឡេពនៅពេលថ្មីៗនេះ។ ប្រមុខបេសកកម្ម លោកឧត្តមសេនីយ៍ Babacar Gaye បានប្រកាសអំពាវនាវឲ្យ យុទ្ធជនទាំងអស់ចេះ គោរពការពារជនស៊ីវិល និងចេះគោរពច្បាប់មនុស្សធម៌។
 
គួរបញ្ជាក់ថា របបគ្រប់គ្រងផ្តាច់ការបាស្ហារអាល-អាស្សាដពឹងផ្អែកទៅលើ ប្រព័ន្ធ យោធានិងសន្តិសុខស៊ីរី គណបក្សបាអាស ហើយនិងទៅលើសហគមន៍ alouite។
 
ការរត់ចុះចូលជាមួយក្រុមបដិវត្តន៍ដោយ លោកនាយករដ្ឋមន្ត្រី Riad Hijab បាន បង្ហាញឲ្យឃើញថា ចាប់តាំងពីមានការងើបបះបោរនៅក្នុងប្រទេសស៊ីរីនៅខែមីនាឆ្នាំ២០១១មក គណបក្សបាអាសដែលមានសមាជិកប្រមាណ២លាន៥សែននាក់ បានស្គាល់ការធ្លាក់ស្រុតបាត់បង់យ៉ាងច្រើន។ ការបាត់បង់លោកនាយករដ្ឋមន្ត្រី Riad Hijab ដែលជាសមាជិកម្នាក់ដ៏ចំណាននៃគណបក្សបាអាសគឺពិតជាធ្វើឲ្យរបបគ្រប់ គ្រងរបស់បាស្ហារអាល-អាស្សាដបាត់បង់នូវធម្មានុរូបភាពនៅក្នុង គណបក្សបាអាស ហើយនិងសម្រាប់សហគមន៍អ្នកកាន់សាសសនាអ៊ីស្លាមនិកាយស៊ុន្នីតដែលជាសហគមន៍ដ៏

សំខាន់នៅក្នុងប្រទេសស៊ីរី។ ដោយហេតុថា លោកនាយករដ្ឋមន្ត្រី RiadHijab ជាអ្នក កាន់ សាសសនាអ៊ីស្លាមនិកាយស៊ុន្នីតម្នាក់ដ៏សំខាន់ថ្លៃថ្លា។
 
សសរទ្រូងមួយទៀតសម្រាប់របបគ្រប់គ្រងរបស់បាស្ហារអាល-អាស្សាដគឺយោធា។ កងកម្លាំងយោធាស៊ីរីដែលគេឃើញមានការរត់ចោលជួរកាន់តែច្រើនឡើងៗ។ មកទល់ពេលនេះ គេឃើញមានមេទាហានជាន់ខ្ពស់ជាច្រើនរយនាក់ និងទាហាន ជាច្រើនពាន់នាក់បាននាំគ្នារត់ចូលរួបរួមជាមួយក្រុមបដិវត្តន៍ប្រឆាំងនឹងរបបគ្រប់គ្រង របស់បាស្ហារអាល-អាស្សាដ។
 
ហើយនៅសល់សសរទ្រូងចុងក្រោយដែលគាំទ្របាស្ហារអាល-អាស្សាដគឺសហគមន៍ alouite ។ សមាជិកនៃសហគមន៍ alouite ដែលនៅរក្សាភក្តីភាពរួបរួមគ្នាជុំវិញប្រធានា ធិបតីបាស្ហារអាល-អាស្សាដ ដែលចេញពី សហគមន៍ alouite ដូចគ្នា។ក៏ប៉ុន្តែ បើ ប្រធានាធិបតីបាស្ហារអាល-អាស្សាដនៅតែពុំអាចស្រោចស្រង់របបគ្រប់គ្រងរបស់ខ្លួន ហើយនៅចំពោះមុខការដំឡើងបង្ហាញអានុភាពរបស់សហគមន៍ស៊ុន្នីត សហគមន៍ alouite ក៏អាចធ្វើការប្តូរប្រែឥរិយាបថរបស់ខ្លួនផងដែរ៕ដោយ សៀក សារិន (FRI)

 

Related Articles

Back to top button
Close
Close