ព័តមាន​អន្តរជាតិ

  • ​សេដ្ឋវិទូ​អាហ្វ្រិក​ជំរុញ​ឱ្យ​កាត់​ផ្តាច់ទំនាក់​ទំនង​​រូបិយប័ណ្ណ​​សម័យ​អាណានិគម​ជាមួយ​អឺរ៉ុប

    ណៈពេលដែលសេដ្ឋកិច្ចអឺរ៉ុបមានភាពទន់ខ្សោយ បានបង្កឱ្យមានការព្រួយបារម្ភនៅជុំវិញពិភពលោក សេដ្ឋវិទូនៅទ្វីបអាហ្វ្រិកកំពុង តែជំរុញឱ្យកាត់ផ្តាច់ទំនាក់ទំនង ដែលចងភ្ជាប់ទ្វីបនេះជាមួយអតីតប្រទេសមហាអំណាចអាណានិគម។ មតិមួយគឺចង់បំបែករូបិយប័ណ្ណ ហ្វ្រង់ស៊ីអេហ្វអេ (CFA franc) ដែលរូបិយប័ណ្ណនេះត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួន១៤របស់ ទ្វីបអាហ្វ្រិក ចេញពីរូបិយប័ណ្ណអឺរ៉ូ។ វាគ្មិនម្នាក់នៅឯវេទិកាស្តីពីភាពលូតលាស់នៅទូទាំងទ្វីប អាហ្វ្រិក (Revival of Pan-Africanism Forum) គឺសេដ្ឋវិទូ សាឡូម៉ុន…

    Read More »
  • ជប៉ុន​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ក្លែង​កម្រិត​ជាតិ​វិទ្យុ​សកម្ម

    រដ្ឋាភិបាលជប៉ុន បានបញ្ជាឲ្យបើកការស៊ើបអង្កេតលើការអះអាងដែលថា បុគ្គលិក ការងារនៅរោងចក្រនុយក្លេអ៊ែរ Fukushima ដែលទទួលរងការខូចខាតក្នុង អំឡុងពេលរលកសមុទ្រយក្សស៊ូណាមិនោះ ត្រូវបានគេប្រាប់ឲ្យពួកគេនិយាយ កុហក់ពីកម្រិតនៃការស្រូបយក ជាតិវិទ្យុសកម្មចេញពីរោងចក្រ។ ប្រធានផ្នែកមួយរូបក្នុងរោងចក្រនុយក្លេអ៊ែររងការចោទប្រកាន់ថា លោកបាន ប្រាប់ទៅបុគ្គលិកមួយចំនួនឲ្យលាក់បាំងពីកម្រិតជាតិវិទ្យុសកម្ម នៅពេលដែល កំពុងធ្វើការក្នុងបរិវេណដែលមានជាតិពុល។ គោល បំណងដែលប្រាប់បុគ្គលិកធ្វើការក្នុងរោងចក្រនុយក្លេអ៊ែរនេះក្នុងកម្រិត មួយតិច គឺដើម្បីឲ្យបុគ្គលិកទាំងនោះអាចធ្វើការបន្តយូរទៀតបាន។ បុគ្គលិកមួយចំនួនបានបដិសេធចំពោះការបញ្ជានេះ…

    Read More »
  • អង់គ្លេស​ដាក់​បន្ថែម​សន្តិសុខ​ត្រៀម​សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក

    រដ្ឋាភិបាលអង់គ្លេសឲ្យដឹងថា ខ្លួននឹងរកគ្រប់មធ្យោបាយដើម្បីធានាសុវត្ថិ ភាពក្នុងពេលដំណើរការ ប្រកួតកីឡាអូឡាំពិក ហើយរដ្ឋាភិបាលនឹងដាក់កងទ័ពឲ្យ យាមល្បាតចំនួន ១ពាន់២រយនាក់បន្ថែមទៀត។ ការដាក់បន្ថែមនៃកងកម្លាំងយាមល្បាតនេះ ធ្វើឲ្យចំនួនកងទ័ពប្រើប្រាស់សរុបក្នុង ការប្រកួតកីឡាអូឡាំពិកដែល នឹងចាប់ផ្តើមនៅថ្ងៃសុក្រខានស្អែកនេះ ឡើងដល់១ម៉ឺន ៨ពាន់នាក់។ ការយកកម្លាំងទ័ពមកប្រើប្រាស់ក្នុងការការពារសុវត្ថិភាពក្នុងពេលប្រកួតកីឡាអូឡាំ ពិកនេះ ធ្វើឡើងបន្ទាប់ពីមានការចង្អុលបង្ហាញកាលពីដើមខែនេះថា ក្រុមហ៊ុនសន្តិ សុខ G-4-S ទទួលស្គាល់ថាខ្លួនមិនអាចផ្តល់ការយាមល្បាតបានគ្រប់គ្រាន់។…

    Read More »
  • ព្រឹទ្ធសភា​ហ្វ៊ីលីពីន​អនុម័ត​លើ​កិច្ច​ព្រម​ព្រៀង​យោធា​ជា​មួយ​អូស្ត្រាលី

    ព្រឹទ្ធសភាហ្វ៊ីលីពីន បានអនុម័តលើកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ក្នុងការ បង្កើនកិច្ចសហប្រតិបត្តិការកងទ័ពរវាងប្រទេសទាំងពីរ។ សមាជិកព្រឹទ្ធសភា ១៧រូបក្នុងចំណោម ២៣រូបបានបោះឆ្នោតគាំទ្រលើកិច្ច ព្រមព្រៀងជាមួយអូស្ត្រាលីស្តី ពី តួនាទីគាំទ្រនៃកងកម្លាំងសន្តិសុខ ដែលក្នុង នោះ មានតែសមាជិកព្រឹទ្ធសភាមួយរូបប៉ុណ្ណោះដែលប្រឆាំងនឹង កិច្ចព្រម ព្រៀងនេះ។ ចំពោះសមាជិកព្រឹទ្ធសភាដែលបោះឆ្នោតគាំទ្រឲ្យដឹងថា កិច្ចព្រមព្រៀង យោធាជាមួយនឹងអូស្ត្រាលី គឺប្រសើរជាងកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋ អាម៉េរិកដែលមានពីមុនមក…

    Read More »
  • គម្រោងការ​​ប៉េកាំង​​នៅ​​ Paracels ​​បាននាំឲ្យ​​កើតមាន​​ការប្រឆាំង​​យ៉ាង​ខ្លាំង​ក្លា​​នៅក្នុង​​តំបន់​​

    ភាពតានតឹងបានកើនឡើងមួយកម្រិតនៅ សមុទ្រចិនខាងត្បូងក្រោយពីមាន គម្រោងការរបស់ទីក្រុងប៉េកាំង ដាក់មូលដ្ឋានយោធានៅលើទីប្រជុំកោះ Paracels ដែលជាទីកន្លែងឈ្លោះដណ្តើមគ្នារវាងប្រទេសមួយចំនួនក្នុងតំបន់ អាស៊ីអាគ្នេយ៍។ គម្រោងការប៉េកាំងនៅទីប្រជុំកោះ Paracels នេះបានធ្វើឲ្យ ប្រទេសវៀតណាមនិងប្រទេសហ្វីលីពីនខឹងក្រេវក្រោធ យ៉ាងខ្លាំង។ សេចក្តីសម្រេចចិត្តរបស់ប្រទេសចិនដែលគ្រោងដាក់មូលដ្ឋានទ័ពនៅទីប្រជុំ កោះ Paracels នេះ បានទទួលរងការថ្កោលទោសយ៉ាងខ្លាំងក្លាពី សំណាក់ប្រទេសវៀតណាម។ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីលវិញ បានត្រូវ…

    Read More »
  • លោក ពូទីន ​តែងតាំង​អតីត​រដ្ឋមន្រ្តី​ជា​ជំនួយការ

    លោកប្រធានាធិបតី រុស្សី (Russia) វ្លាឌីមៀ ពូទីន (Vladimir Putin) បានតែង តាំងជំនួយការថ្មីៗជាច្រើនរូប។ ក្រុមអ្នកវិភាគជាច្រើនចាត់ទុកចំណាត់ការបែបនេះថា ជាការប៉ុនប៉ង ដើម្បីធ្វើឱ្យអំណាចរបស់លោកនាយករដ្ឋមន្រ្តី ឌីមីទ្រី មីដវីដេវ (Dmitry Medvedev) ចុះខ្សោយ។ សេចក្តីប្រកាសរបស់លោក ពូទីន ត្រូវបានរំពឹងថានឹងផ្លាស់ប្តូរមជ្ឈមណ្ឌល…

    Read More »
  • ព្យុងយ៉ាង​​ពង្រឹង​​វត្តមាន​​យោធា​​នៅជិត​​ព្រំដែន​​កូរ៉េ​​ខា​ងត្បូង

    ប្រទេស កូរ៉េខាងជើងនៅពេលថ្មីៗនេះបានយកឧទ្ធម្ភាគចក្រ៥០ប្លាយ គ្រឿង ទៅដាក់ជិត ព្រំដែនសមុទ្រជាប់នឹងកូរ៉េខាងត្បូង។ តំបន់នេះជាតំបន់ដែលប្រទេសកូរ៉េ ទាំងពីរជាបងប្អូនឈ្លោះដណ្តើមគ្នា ហើយបានពង្រឹងវត្តមានយោធា រៀងៗ ខ្លួនជាច្រើនខែមកហើយ។ ទីក្រុងព្យុងយ៉ាងបានយកឧទ្ធម្ភាគចក្រ៥០ប្លាយគ្រឿងទៅដាក់ នៅមូល ដ្ឋាននៃកងកម្លាំងអាកាសកូរ៉េខាងជើងនៅ Taetan និង Nuchon ឋិតនៅជិត សមុទ្រលឿង។ នេះជាការថ្លែងឲ្យដឹងដោយទីភ្នាក់ងារ Yonhap…

    Read More »
  • ទីក្រុងម៉ានីលងាក​ទៅ​រក​សន្ធិសញ្ញា​ជា​មួយ​​អាមេរិក​នៅ​ក្នុង​ជម្លោះ​ដែន​ដី​ជា​មួយ​ចិន

      ទង់ជាតិចិននៅសំណង់ថ្មីមួយនៅ Mischief Reef ពីក្រុមកោះ Spratlys ជម្លោះនៅសមុទ្រចិនខាងត្បូង។ កែប្រែទំហំអក្សរ Steve Herman 22 កក្កដា 2012 ភាពប្រទាញប្រទង់ដ៏តានតឹងរបស់កងទ័ពទឹក ដែលបណ្តាលមកពីការទាមទារយកដែនដីប្រកបដោយភាពប្រកួតប្រជែង រវាងប្រទេសចិន (China) និងហ្វីលីពីន (Philippines) កំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើសន្ធិសញ្ញាមិនច្បាស់លាស់មួយ…

    Read More »
  • របបរាជានិយម​នៅ​ប្រទេស​ប្រ៊យណេ

    ស៊ុលតង់អាស្សាណាល បូលក្ចា(Hassanal Bolkiah)Reuters ព្រុយណេជារាជាណាចក្រដ៏តូចមួយ នៅប៉ែកខាងជើងនៃកោះប័រនេអូ(Bornéo) បានទទួលឯករាជ្យពីប្រទេសអង់គ្លេសនៅឆ្នាំ១៩៨៤ និងឋិតនៅក្រោមការគ្រប់គ្រងជាង៤០ឆ្នាំកន្លងមកហើយ របស់ស៊ុលតង់អាស្សាណាល បូលក្ចា(Hassanal Bolkiah) ដែលជាក្សត្រផង ជានាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិផង។ ផលិតផលដុលក្នុងស្រុករបស់ប្រជាជនព្រុយណេម្នាក់ៗ កើនរហូតដល់ទៅដល់ជិត៤០ ០០០ដុល្លារក្នុងមួយឆ្នាំ ពោលគឺមានកម្រិតខ្ពស់ជាងគេបង្អស់នៅទូទាំងភូមិភាគអាស៊ីអាគ្នេយ៍។ នេះគឺដោយសារតែព្រុយណេមានប្រជាជនតិច គឺប្រមាណជា៤០…

    Read More »
  • អ្នក​វិទ្យាសាស្ត្រ​ជាង​ពីរ​ម៉ឺន​នាក់​មក​ជួប​ជុំ​គ្នា​នៅ​​វ៉ាស៊ីនតោន​ដើម្បី​ជជែក​គ្នា​ពីជំងឺ​អេដស៍

    អ្នកបច្ចេកទេសនៅរោងចក្រផលិតឱសថប្រឆាំងមេរោគអេដស៍នៅទីក្រុង Maputo នៅទ្វីបអាហ្វ្រិក AFP/Benoît Marquet សន្និសីទពិភពលោកលើកទី១៩ស្ដីពីជំងឺស៊ីដាឬអេដស៍នៅទីក្រុង វ៉ាស៊ីនតោនបានចាប់បើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃអាទិត្យទី២២ កក្កដានេះរហូតដល់ថ្ងៃទី២៧កក្កដាឆ្នាំ២០១២។ អ្នកវិទ្យាសាស្ត្របាននាំគ្នាតាមមើលការវិវឌ្ឍន៍នៃជំងឺស៊ីដាឬអេដស៍ នៅតាមប្រទេសនានាក្នុងលោក។ បច្ចុប្បន្ននេះ មានមនុស្សប្រមាណ៣៤លាននាក់ដែលមានផ្ទុកមេរោគស៊ីដាឬអេដស៍នៅក្នុង ខ្លួន។ ហើយនៅថ្ងៃសៅរ៍ទី២១កក្កដាឆ្នាំ២០១២ម្សិលមិញ រោងចក្រសាធារណៈផលិតឱសថប្រឆាំងមេរោគអេដស៍នៅទ្វីបអាហ្វ្រិក បានចាប់បើកសម្ពោធនៅទីក្រុង Maputo ។ នេះគឺពិតជានិមិត្តរូបមួយដ៏ខ្លាំងក្លា។ អ្នកវិទ្យាសាស្ត្រ២៥…

    Read More »
Back to top button
Close
Close