មេដឹក​នាំ​កូរ៉េខាង​ជើង​ទទួល​ភ្ញៀវ​មន្រ្តី​ជាន់​ខ្ពស់​ពី​ប្រទេស​ចិន

មេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោក Kim Jong-Un បានជួបជាមួយគណៈប្រតិភូមួយក្រុមពី ប្រទេសចិន នៅឯក្រុងព្យុងយ៉ាង។ នេះគឺជាការទទួលភ្ញៀវមន្រ្តីជាន់ខ្ពស់បរទេសដំបូងបង្អស់តាំងតែ ពីលោកបានឡើងកាន់តំណែងអស់រយៈពេល៨ខែមកហើយនោះ។
 មេដឹកនាំកូរ៉េខាងជើងបានថ្លែងប្រាប់គណៈប្រតិភូចិនថា នេះគឺចេតនារបស់លោក ដើម្បីបន្តមិត្តភាព ជាមួយប្រទេសចិន ដែលបានបង្កើតឡើងដោយឪពុករបស់លោក។

ប្រធានគណៈប្រតិភូចិន លោក Wang Jiarui បានថ្លែងថា ក្រុងប៉េកាំងមានចេតនាខ្ពស់ ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការ។

បណ្ដាអ្នកសង្កេតការនិយាយថាប្រទេសចិនកំពុងតែស្វែងរកយ៉ាងសកម្មនូវកាលានុវត្តន៍សម្រាប់ការធ្វើ

វិនិយោគនៅក្នុងប្រទេសកូរ៉េខាងជើង៕(Radio Australia)

Related Articles

Back to top button
Close
Close