ព័តមានអន្តរជាតិ
-
អង់គ្លេសចង់កាត់មុខបារាំងទៅចែចង់ឥណ្ឌា
ឥណ្ឌា កំពុងមានស្នេហ៍ខ្លាំង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោកFrançois Hollande កាលពីសប្តាហ៍មុន នៅថ្ងៃចន្ទនេះដល់វេនលោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា ដើម្បីរឹតបន្តឹងចំណងមិត្តភាពជាដៃគូជាយុទ្ធ សាស្រ្ត អង់គ្លេស-ឥណ្ឌា តាំងពីឆ្នាំ២០០៤មក។ ទីក្រុងឡុងដ៏្ររំពឹងថា ដំណើរ ទស្សនកិច្ចនេះ នឹងអាចទាក់ទាញឲ្យទីក្រុង ញូវដែលី ឱ្យផ្លាស់ចិត្តនិងងាកមកទិញយន្តហោះ…
Read More » -
ព្រុចសែលលើកពិភាក្សាគ្នាជាថ្មីទៀតអំពីបញ្ហាការហាមឃាត់អាវុធនៅស៊ីរី
ក្រុមរដ្ឋមន្ត្រីក្រសួងការបរទេស អឺរ៉ុប ត្រូវរួមប្រជុំគ្នានៅព្រុចសែលនៅថ្ងៃចន្ទ១៨កុម្ភៈនេះ ដើម្បីធ្វើការពិភាក្សាគ្នាជាអាទិ៍អំពីបញ្ហាការដាក់ទណ្ឌកម្ម ប្រឆាំងទល់នឹងរបបស៊ីរីនិង ការហាមឃាត់អាវុធនៅក្នុងប្រទេសនេះ។ បញ្ហាចុងក្រោយនេះ ស្ថិតនៅជាប្រធានបទដ៏រំសើបបំផុត ដែលក្រុមប្រទេសអឺរ៉ុបខ្លះ នៅតែមានគំនិតខ្វែងគ្នានៅឡើយ។
Read More » -
ប្រជាពលរដ្ឋសឹង្ហបុរីទាមទារការធ្វើប្រជាមតិលើការនាំចូលកម្លាំងពលករដែលទទួលប្រាក់ឈ្នួលទាប
អ្នកទិតៀន លើវិធានការនាំចូលកម្លាំងពលករដែលទទួលប្រាក់ឈ្នួលទាបរបស់ រដ្ឋាភិបាលសឹង្ហបុរីដើម្បីជំរុញកំណើនសេដ្ឋកិច្ច កំពុងទាមទារការធ្វើប្រជាមតិលើបញ្ហានេះ។
Read More » -
សហភាពអឺរ៉ុបសន្យាផ្តល់ជំនួយបន្ថែម ២០លានអឺរ៉ូឲ្យប្រទេសម៉ាលី
នៅ ថ្ងៃសុក្រ ទី១៥ កុម្ភៈម្សិលមិញ សហភាអឺរ៉ុបបានប្រកាសសម្រេចផ្តល់ជំនួយបន្ថែមចំនួន ២០លានអឺរ៉ូឲ្យទៅប្រទេសម៉ាលី។ កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ សហភាពអឺរ៉ុបបានសម្រេចផ្តល់ជំនួយជាថ្មីទៅឲ្យប្រទេសម៉ាលី តាមរយៈកញ្ចប់ថវិកាដំបូងចំនួន ២៥០លានអឺរ៉ូ។
Read More » -
ក្រុមនិកាយChiite នៅប៉ាគីស្ថានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារភេរវកម្ម
តុល្យការ នៃភេរវកម្មបំផ្ទុះគ្រាប់បែក នៅល្ងាចថ្ងៃសៅរ៍ទី១៦កុម្ភៈ ឆ្នាំ២០១៣ នៅក្រុងQuetta ខេត្តBaloushistan ភាគខាងនិរតីប្រទេសប៉ាគីស្ថាន កាន់តែធ្ងន់ធ្ងរឡើងៗជាលំដាប់។ មានស្លាប់យ៉ាងហោចណាស់ ៨១នាក់ និងជាង២០០នាក់រងរបួស ក្នុងនោះ២០ធ្ងន់ធ្ងរខ្លាំង។ គ្រាប់បែកបញ្ជាពីចម្ងាយបានផ្ទុះឡើងនៅក្បែរផ្សារ ឯការស្វែងរកជនរងគ្រោះក្នុងគំនរថ្មបាក់បែក នៅតែបន្តនៅព្រឹកថ្ងៃអាទិត្យនេះ។
Read More » -
អ.ស.ប. បរិហារការធ្វើទារុណកម្មលើពួកកាឈីន
លោក Tomas Ojea Quintana អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានផ្សព្វផ្សាយរបាយការណ៍ មួយ ដោយគូសបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាមកាឈីននារយៈពេលចុងក្រោយនេះ បានបង្កឲ្យមានផលវិបាកខ្លំាង ទៅលើប្រជាជន ជនជាតិភាគតិចកាឈីន ពិសេសគឺបានបង្ខំឲ្យពួកគេរត់ភៀសខ្លួន ទៅកាន់កន្លែងផ្សេង។ ម្យ៉ាងទៀត របាយការណ៍ដដែល បានបរិហារលើទង្វើរបស់ទាហានរដ្ឋាភិបាល ដែលបានចាប់ខ្លួន និងធ្វើទារុណកម្មយ៉ាងសាហាវលើពួកឧទ្ទាមកាឈីន។
Read More » -
ប្រទេសអាហ្វ្រិកខាងត្បូងកំពុងនាំមុខគេនៅក្នុងពិភពលោកចំពោះអំពើរំលោភសេពសន្ថវៈ
ជារឿយៗ ប្រទេសអាហ្វ្រិកខាងត្បូង (South Africa) ត្រូវបានគេហៅថាជា «ទីក្រុងនៃអំពើរំលោភសេពសន្ថវៈរបស់ពិភពលោក» ហើយមានការប៉ាន់ស្មានថា ស្ត្រីជាង៧០ភាគរយធ្លាប់ជួបប្រទះនឹងការរំលោភបំពានផ្លូវភេទ។
Read More » -
ការសាកល្បងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងបង្កឲ្យមានការព្រួយបារម្ភ
បន្ទាប់ពីការព្រមានប្រកបដោយភាពប្រទូស្តរ៉ាយអស់រយៈពេលបីសប្តាហ៍ រួចមក ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងលើកទីបីនូវកម្មវិធីអាវុធ នុយក្លេអ៊ែរបស់ខ្លួន ដែលបានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម៉្លេះ។ Mark Snowiss នៃវីអូអេ ពិនិត្យមើលពីអ្វីដែលការបំផ្ទុះនេះបានលាតត្រដាងអំពីការរីកចំរើន ខាងបច្ចេកទេសរបស់ទីក្រុង ព្យុងយ៉ាង (Pyongyang) និងថាតើមហាអំណាចធំៗទំនងជានឹងឆ្លើយតបយ៉ាងដូចម្តេច។
Read More » -
អ្នកកាសែតស្លាប់ពេលបំពេញការងារមានការកើនឡើង
បើតាមរបាយការណ៍មួយបានបង្ហាញឲ្យដឹងថា ចំនួនអ្នកកាសែតដែលត្រូវគេសម្លាប់ និងដាក់ពន្ធនាគារនៅទូទាំងពិភពលោកមានការកើនឡើងដែលមិនធ្លាប់ មាន។
Read More » -
ឥណ្ឌានឹងពិនិត្យមើលច្បាប់ប្រឆាំងការនិយាយប្រកបដោយភាពស្អប់ខ្ពើមនៅលើបណ្តាញអ៊ីនធឺណិតដ៏ចម្រូងចម្រាស
នៅប្រទេសឥណ្ឌា ច្បាប់ដ៏ចម្រូងចម្រាសមួយដែលគ្រប់គ្រងឯកសារវាយប្រហារដែលបង្ហោះនៅលើបណ្តាញអ៊ីនធឺណិតនឹងត្រូវបានពិនិត្យមើលឡើងវិញ បន្ទាប់ ពីមានការតវ៉ាអំពីការប្រើប្រាស់ក្នុងផ្លូវខុសបែបនេះ។ ដូចដែល Anjana Pasricha រាយការណ៍ពីរដ្ឋធានីញ៉ូវដេលី (New Delhi) ចំណាត់ការបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការចាប់ខ្លួនស្ត្រីពីរនាក់កាលពីពេលថ្មីៗនេះ ដែលជាប់ពាក់ព័ន្ធទៅនឹងអ្វីដែលមនុស្សជាច្រើន ពណ៌នាថាជាការសរសេរផ្សាយលើទំព័រហ្វេសប៊ុក (Facebook)ប្រកបដោយភាពស្មោះត្រង់។
Read More »