ព័តមានអន្តរជាតិ
-
ការបណ្តេញចេញក្នុងទ្រង់ទ្រាយធំ បង្កឱ្យមានការខឹងសម្បារនិងការអាក់អន់ចិត្ត នៅតាមតំបន់ឆ្នេរសមុទ្ររបស់កេនយ៉ា
ប្រជាពលរដ្ឋរាប់សែននាក់នៅតាមតំបន់ ឆ្នេរសមុទ្រនៃប្រទេស កេនយ៉ា (Kenya) កំពុងត្រូវបានបណ្តេញចេញពីដីធ្លីដូនតារបស់ពួកគេ ខណៈពេលដែលតម្លៃទ្រព្យសម្បត្តិមានការកើនឡើង ហើយប័ណ្ណកម្មសិទ្ធិដីធ្លីបានធ្លាក់ទៅក្នុងដៃរបស់ពួកអ្នកមាន។ ដោយមានការអាក់អន់ចិត្ត ប្រជាពលរដ្ឋមួយ ចំនួនបានងាកទៅរកអំពើហិង្សា។
Read More » -
កូរ៉េខាងត្បូងបង្អួតមីស៊ីលប្រភេទថ្មីក្រោយពីកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរ
នៅថ្ងៃ ព្រហស្បតិ៍នេះ កូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថាខ្លួនទើបនឹងបានដាក់ពង្រាយមីស៊ីល ប្រភេទថ្មីទំនើប ដែលអាចបាញ់ទៅលើគោលដៅ នៅគ្រប់កន្លែងទាំងអស់ នៅក្នុងទឹកដីកូរ៉េខាងជើង។ ការប្រកាសបង្អួតមីស៊ីលប្រភេទថ្មី នេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីកូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទី៣ កាលពីថ្ងៃអង្គារ។
Read More » -
ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីជំរុញការលក់យន្តហោះចម្បាំង
លោកហ្វ្រង់ស័រ ហូឡង់ (François Hollande) ប្រធានាធិបតីបារាំងបានមកដល់ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈ ពេលពីរថ្ងៃ ផ្តោតជាពិសេសលើទំនាក់ទំនងពាណិជ្ជកម្ម។ នៅក្នុងការចរចាផ្នែកពាណិជ្ជកម្មនេះ កិច្ចសន្យាដ៏ចម្បងបំផុត គឺការលក់យន្តហោះចម្បាំងបារាំង ធុន Rafle ទៅឲ្យឥណ្ឌា។ កិច្ចសន្យាដែលមានតម្លៃរហូតទៅដល់ប្រមាណជា ១២ពាន់លានដុល្លារអាមេរិក។
Read More » -
លោកពូទីនទុកពេល៣ខែឲ្យមន្ត្រីរដ្ឋការរុស្ស៊ីបិទគណនីខ្លួននៅបរទេស
ការនេះមានចែងក្នុងពង្រាងច្បាប់ ដែលលោកប្រធានាធិបតី ពូទីន បានដាក់ជូនសភា ឌូម៉ា ពិភាក្សា និងអនុម័ត ហើយដែលខ្លឹមសារវា គឺ ហាមមិនឲ្យមន្ត្រីរដ្ឋការមានគណនី ក្នុងធនាគារបរទេស នៅក្រៅព្រំដែនសហព័ន្ធរុស្ស៊ីឡើយ។ ការទាម ទារនៃច្បាប់ ក៏សាយភាយ ទាំងទៅលើភរិយា និងកូនៗ ដែលមិនទាន់ពេញវ័យ របស់មន្ត្រីរដ្ឋការ។
Read More » -
អ្នកទេសចរអូស្ត្រាលីមួយរូបស្លាប់ដោយសារពុលសារធាតុមេតានុលនៅក្នុងស្រានៅឥណ្ឌូណេស៊ី
ការស្លាប់ របស់អ្នកទេសចរអូស្ត្រាលីមួយរូបដោយសារពុលសារធាតុមេតានុល (methanol) នៅក្នុងស្រាបានបណ្ដាលឲ្យអាជ្ញាធរឥណ្ឌូណេស៊ីបង្ក្រាបការលក់ស្រា ខុសច្បាប់។
Read More » -
សហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុបគ្រោងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
សហរដ្ឋ អាម៉េរិក និងសហគមន៍អឺរ៉ុបកំពុងព្យាយាមបង្កើតនៅសម្ព័ន្ធភាពពាណិជ្ជកម្មសេរី ដ៏ធំជាងគេនៅក្នុងពិភពលោក ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនៃវិបត្តិសេដ្ឋកិច្ច។
Read More » -
ជនទាមទារផ្តាច់ទឹកដីអ៊ីស្លាមនិយម១៩នាក់ស្លាប់ក្នុងការវាយប្រហារទីតាំងទាហានជើងទឹកថៃ
នៅ ប្រទេសថៃ ថ្ងៃពុធនេះ ជនទាមទារផ្តាច់ទឹកដីអ៊ីស្លាមនិយម ១៩នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារទីតាំងទ័ពជើងទឹកថៃមួយកន្លែង នៅខេត្ត Narathiwat ថៃ ចុងភាគខាងត្បូងប្រទេស។ នៅយប់អាធ្រាតថ្ងៃអង្គារម្សិលមិញ ជនទាមទារផ្តាច់ទឹកដីនិយមរាប់សិបនាក់ បានបើកការវាយប្រហារទៅលើទាហានថៃ ប៉ុន្តែត្រូវបានទាហានថៃវាយតបតមកវិញ។
Read More » -
ការដុតសម្លាប់ខ្លួនដើម្បីបរិហារក្រុងប៉េកាំងចូលដល់ចំនួនរយនាក់
ការិយាល័យសម្តេចសង្ឃដាឡៃឡាម៉ា បានបញ្ជាក់អំពីព័ត៌មាននៃការប៉ុនប៉ងដុតសម្លាប់ខ្លួនរបស់ជនទីបេ នៅថ្ងៃពុធទី ១៣កុម្ភៈឆ្នាំ២០១៣ នៅទីក្រុងកាត់មង់ឌូ ប្រទេសនេប៉ាល់។ នេះជាករណី ទី១០០នាក់គត់ គិតចាប់តាំងពីឆ្នាំ២០០៩មក ដែលបណ្តាជនទីបេ ទាំងសង្ឃ ទាំងប្រថុជ្ជន បានជ្រើសរើសការដុតសម្លាប់ខ្លួន ដើម្បីបរិហារការរបបក្រុងប៉េកាំងដែលគ្រប់គ្រងផ្តាច់ការ និងបំបិទសេរីភាពវប្បធម៌ និងសាសនានៅតំបន់ស្វយ័តទីបេ។
Read More » -
កីឡាកាស់អាចនឹងត្រូវបានគេលុបចោលពីកីឡាអូឡាំពិកនៅឆ្នាំ ២០២០
អ្នកកីឡាកាស់អូស្រ្តាលីមានការ ខឹងសម្បា បន្ទាប់ពីមានព័ត៌មានដែលថាកីឡាកាស់ អាចនឹងត្រូវបានគេលុបចោល ក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិកនៅឆ្នាំ ២០២០។
Read More » -
ជនបះបោរ១៧នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងយោធាថៃ
ការសងសឹកពីសំណាក់ខ្មាន់កាំភ្លើងបាន បង្កឲ្យមានព្យុះភ្លៀងនៅក្នុងមូលដ្ឋានយោធានៅក្នុងភាគខាងត្បូង ប្រទេសថៃ។អ្នកនាំពាក្យយោធាម្នាក់មានប្រសាសន៍ថាក្រុមជនបះបោរយ៉ាងហោចណាស់១៧នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នានោះ។
Read More »