ព័តមានអន្តរជាតិ
-
បាតុករក្រិកចុះដងផ្លូវធ្វើកូដកម្មប្រឆាំងនយោបាយត្បិតត្បៀតរបស់រដ្ឋាភិបាល
ប្រទេសក្រិក បានទទួលរងជាថ្មីទៀតនូវកូដកម្មទូទៅមួយនៅថ្ងៃពុធទី២០កុម្ភៈ នេះ តាមការអំពាវនាវរបស់អង្គការសហជីពនានានៅក្នុងប្រទេស ដើម្បីប្រឆាំងទល់នឹងផែនការត្បិតត្បៀតថវិការដ្ឋដែលទាមទារដោយសហភាព អឺរ៉ុបនិងមូលនិធិរូបិយវត្ថុអន្តរជាតិដែលម្ចាស់បំណុលរបស់ប្រទេស ក្រិក។
Read More » -
សកម្មភាពការទូតសម្រាប់ដោះស្រាយវិបត្តិនៅស៊ីរី
សំណុំរឿងប្រទេសស៊ីរី បានក្លាយជាប្រធានបទពិភាក្សាការទូត យ៉ាងពុះកញ្ជ្រោលជាថ្មី នៅថ្ងៃនេះ។ ព្រះមហាក្សត្រហ្ស័កដានី Abdallah ២ នឹងត្រូវទទួលជួបដោយប្រធាធិបតីរុស្ស៊ី ពូទីន នៅទីក្រុងម៉ូស្គូ ល្ងាចនេះ។ ឯចំណែកប្រមុខការទូតរុស្ស៊ីវិញ ក៏នឹងត្រូវអញ្ជើញមកកាន់ទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នៅថ្ងៃអង្គារនេះដែរ ដើម្បីជួបជាមួយនឹងតំណាងការទូតសហភាពអឺរ៉ុប។ ក្នុងពេលជាមួយគ្នានេះ នៅទីក្រុងហ្សឺណែវ មានបើកវេទិកាជំនួយមនុស្សធម៌ដល់ស៊ីរី ក្រោមការផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ។…
Read More » -
កូរ៉េខាងត្បូងធ្វើសមយុទ្ធជើងទឹក ៧ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរក្រោមដី
នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងត្បូងបានបើកធ្វើសមយុទ្ធទាហានជើងទឹករបស់ ខ្លួន សំរាប់រយៈពេល ៦ថ្ងៃ នៅសមុទ្រជប៉ុន។ នៅក្រោមការឃ្លាំមើលពីយន្តហោះអាមេរិក ក្រុងសេអ៊ូលចង់បង្វឹកបង្ហាត់ទាហានជើងទឹកខ្លួន អោយមានលទ្ធភាពស្ទាក់ និងតាមដាន មីស៊ីល ព្រមទាំងនាវាមុជទឹករបស់កូរ៉េខាងជើង។ គួររំលឹកថា សមយុទ្ធជើងទឹករបស់ក្រុងសេអ៊ូល ធ្វើឡើងតែក្នុងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរក្រោម ដីរបស់ខ្លួន ប្រកបដោយជោគជ័យ។
Read More » -
សកម្មជន នីហ្សីរីយ៉ា ថ្លែងអំពីការប្រើហ្វេសប៊ុកដើម្បីបោសសម្អាតជាតិសំណរពុល
អស់រយៈពេលពេញមួយឆ្នាំ ក្រុមសកម្មជនកំពុងបំពងសម្លេងអំពីភូមិ បេហ្គេហ្គា (Bagega) ដែលជាភូមិមួយនៅក្នុងប្រទេស នីហ្សីរីយ៉ា (Nigeria) ដែលស្ថិតនៅចំណុចកណ្តាលនៃការផ្ទុះឡើងនូវជាតិសំណរពុល ដែលត្រូវបានដឹងថាមានសភាពអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក។
Read More » -
ការផ្លាស់ប្តូរអាកាសធាតុផ្តល់ការសន្យាសម្រាប់ ចិន និង រុស្ស៊ី
ជនជាតិអាមេរិកាំងបានឃើញពី គុណវិបត្តិពិតប្រាកដនៃការប្រែប្រួល អាកាសធាតុ នៅពេលដែលខ្យល់ព្យុះ សេនឌី (Sandy) បានវាយប្រហារទៅលើទីក្រុង ញ៉ូវយ៉ក (New York) កាលពីខែតុលា។ អ្នកវិទ្យាសាស្ត្រមួយចំនួន បាននិយាយថា ការរលាយទឹកកកនៅតំបន់ អាក់ទិក (Arctic) បានរួមចំណែកដល់ការបង្កើតខ្យល់ព្យុះយ៉ាងធំបំផុតដែលមិន ធ្លាប់មាន នៅក្នុងមហាសមុទ្រ អាត្លង់ទិក…
Read More » -
ស្ត្រី ស៊ីរ៉ាឡេអូន តស៊ូដើម្បីតួនាទីក្នុងនយោបាយ បោះពុម្ព ចែករំលែក
ប្រទេស ស៊ីរ៉េឡេអូន (Sierra Leone) បានរៀបចំការបោះឆ្នោតលើកទីបីរបស់ខ្លួន នៅថ្ងៃទី១៧ ខែវិច្ឆិកា ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលពេញមួយទសវត្សរ៍។ ប្រទេសនេះបានធ្វើដំណើរឆ្ពោះទៅមុខតាមរបៀបមួយចំនួន។ ផ្លូវថ្នល់មានភាពប្រសើរជាងមុន ហើយការថែរក្សាសុខភាពកំពុងតែត្រូវបានកែលម្អរ ប៉ុន្តែឋានៈរបស់ស្ត្រី ជាពិសេសផ្នែកនយោបាយ មានភាពប្រសើរឡើងយ៉ាងយឺតៗ នៅចំពោះមុខឧបសគ្គខាងវប្បធម៌និងសេដ្ឋកិច្ច។ Nina deVries រាយការណ៍សម្រាប់ព័ត៌មានវីអូអេ ពីទីក្រុង ហ្វ្រីថោន…
Read More » -
ការចរចាពាណិជ្ជកម្មសេរីត្រីភាគីមួយរវាងជប៉ុន ចិន និងកូរ៉េខាងត្បូង
បើតាម រដ្ឋាភិបាលជប៉ុនបានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទនេះថា រដ្ឋាភិបាលជប៉ុន, ចិន និងកូរ៉េខាងត្បូងនឹងជួបប្រជុំដំណាក់កាលដំបូងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃពុធនេះ នៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុនដើម្បីចាប់ផ្តើមការចរចា សម្រាប់ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីមួយ។
Read More » -
អូស្រ្តាលីព្រួយបារម្ភពីការធ្វើទារុណកម្មខ្លួនឯងរបស់កុមារដែលជាជនស្វែងរកសិទ្ធិជ្រកកោនក្រៅប្រទេស
ប្រធាន ក្រុមឯករាជ្យមួយដែលផ្តល់យោបល់ដល់ក្រសួងអន្តោប្រវេសន៍អូស្ត្រាលី អំពីសុខភាពផ្លូវចិត្តរបស់ជនស្វែងរកសិទ្ធិជ្រកកោនក្រៅប្រទេសមាន ប្រសាន៍ថា ឯកសារដែលរៀបរាប់យ៉ាងលម្អិតពីការធ្វើទារុណកម្មខ្លួនឯងបង្ហាញ អំពីមូលហេតុដែលគេមិនគួរឃុំឃាំងកុមារ។
Read More » -
អាជ្ញាធរថៃកំពុងស្វែងរកចាប់ខ្លួនជនដែលបានចាប់ជំរិត និងធ្វើទារុណកម្មក្មេងស្រីជនជាតិ Karen ម្នាក់
អាជ្ញាធរ ថៃកំពុងតែផ្សព្វផ្សាយផ្តល់ប្រាក់រង្វាន់ច្រើនជាងបីពាន់ដុល្លា រសហ រដ្ឋអាម៉េរិកជារង្វាន់សម្រាប់ជាតម្រុយដែលនាំទៅដល់ការចាប់ខ្លួនជនបី្ដ ប្រពន្ធ មួយគូដែលត្រូវបានគេប្តឹងពីបទចាប់ជំរិត និងធ្វើទារុណកម្មលើក្មេងស្រីជនជាតិ Karen ម្នាក់។
Read More » -
បាតុកម្មទាមទារអោយបញ្ចប់ការកាប់សំលាប់ជននិកាយChiites នៅប៉ាគីស្ថាន
នៅ ថ្ងៃចន្ទនេះ នៅប្រទេសប៉ាគីស្ថាន គេឃើញប្រជាជនធ្វើបាតុកម្ម កាន់តែច្រើនឡើងៗ ទាមទារអាជ្ញាធររកវិធានការ បិទបញ្ចប់នូវការកាប់សំលាប់ជននិកាយChiites ក្នុងប្រទេស។
Read More »