ព័តមានអន្តរជាតិ
-
បាតុករជប៉ុនប្រឆំាងនុយក្លែអ៊ែរធ្វើបាតុកម្ម មុនខួប២ឆ្នំានៃគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ Fukushima
នៅ ប្រទេសជប៉ុនក្នុងថ្ងៃអាទិត្យ ទី១០ មីនានេះ មានការរៀបចំក្បួនបាតុកម្មនៅទូទំាងប្រទេសដែលបានចូលរួមដោយមនុស្ស រាប់សិបពាន់នាក់។ គោល ដៅ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលបោះបង់ចោលការប្រើប្រាស់ថាមពលនុយ ក្លេអ៊ែរ។ ក្បួនបាតុកម្មថ្ងៃនេះបានធ្វើឡើង មួយថ្ងៃ មុនខួបគម្រប់ ២ឆ្នំានៃគ្រោះរញ្ជួយដី បង្កចេញជារលកយក្ខស៊ូណាមីបណ្តាលឲ្យមានមនុស្សស្លាប់ជិត១៩០០០នាក់កាលពីថ្ងៃទី ១១ មីនា ឆ្នំា ២០១១។ គឺរលកយក្ខស៊ូណា…
Read More » -
លោកស្រីអ៊ុង សានស៊ូជីអំពាវនាវឲ្យគណបក្សរបស់លោកស្រីរៀបចំខ្លួនដើម្បីកាន់អំណាច
នៅ ប្រទេសភូមា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោក ស្រីអ៊ុង សានស៊ូជីបានបិទបញ្ចប់សមាជបក្សរយៈពេល ៣ថ្ងៃរបស់ខ្លួនក្នុងថ្ងៃអាទិត្យ ទី១០ មីនានេះ។ លោកស្រីអ៊ុង សានស៊ូជីត្រូវបានសមាជបោះឆ្នោតឲ្យបន្តកាន់តំណែងប្រធានគណបក្សជា បន្តទៀត។ ថ្លែងនៅពេលបិទបញ្ចប់សមាជបក្សជាប្រវត្តិសាស្រ្តលោកស្រីអ៊ុង សានស៊ូជីបានអំពាវនាវឲ្យគណ បក្សរបស់លោកស្រីរៀបចំខ្លួន ដើម្បីចូលរួម បោះឆ្នោតសភានៅក្នុងឆ្នំា ២០១៥ ខាងមុខ។ ក៏ប៉ុន្តែ សមាជមិនបានឆ្លើយតបទៅនឹងការទាមទារឲ្យដាក់បញ្ចូលក្មេងៗ…
Read More » -
ជនជាប់ចោទម្នាក់ពីបទចាប់រំលោភនៅឥណ្ឌាបានធ្វើអត្តឃាត
បណ្តាញព័ត៌មានឥណ្ឌាធ្វើ សេចក្តីរាយការណ៍ថា បុរសម្នាក់ក្នុងចំណោមបុរស៥នាក់ដែលជាប់ចោទពីបទចាប់រំលោភហើយ សម្លាប់នារីវ័យក្មេងមួយរូបនៅក្នុងក្រុង New Delhi កាលពីឆ្នាំមុនបានសម្លាប់ខ្លួនឯងនៅក្នុងពន្ធនាគារ។
Read More » -
ខ្មោចជ្រូកជាង៩០០ក្បាលអណ្ដែតក្នុងទន្លេនៅសៀងហៃនៃប្រទេសចិន
អាជ្ញាធរចិននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលក្រោយពីបានឃើញ ខ្មោចជ្រូកជាង៩០០ក្បាលអណ្ដែតនៅក្នុងទន្លេមួយនៅក្រៅក្រុងសៀងហៃ។
Read More » -
កូរ៉េខាងជើងផ្ដាច់ឈប់ប្រើបណ្ដាញទាក់ទងគ្រាអាសន្នដើម្បីដោះស្រាយទំនាស់នៅជ្រោយកូរ៉េ
នៅគ្រាដែលទំនាស់កាន់តែមានភាព តានតឹងឡើង នៅជ្រោយកូរ៉េ ក្រុងព្យុងយ៉ាងបានផ្ដាច់ឈប់ប្រើបណ្ដាញទាក់ទងគ្រាអាសន្ន ជាមួយនឹងកូរ៉េខាងត្បូង។
Read More » -
គ្រោះរាំងស្ងួតប្រវត្តិសាស្ត្រកំពុងគំរាមប្រជាជនឥណ្ឌារាប់លាននាក់
ប្រទេសឥណ្ឌាកំពុងធ្លាក់ក្នុង ការគំរាមកំហែងនៃគ្រោះរាំងស្ងួត ជាប្រវត្តិសាស្ត្រ។ ប្រជាជនរាប់លាននាក់ រស់នៅភាគខាងលិចប្រទេស កំពុងតែស្ថិតនៅក្រោមការគំរាមកំហែងនៃគ្រោះរាំងស្ងួត បន្ទាប់ពីពុំបានទទួលទឹកភ្លៀងគ្រប់គ្រាន់ សំរាប់កិច្ចការស្រែចំការ ក្នុងរដូវភ្លៀងពីររដូវកន្លងមក។ គួររំលឹកថា ប្រជាជនឥណ្ឌាភាគច្រើនរស់នៅដោយពឹងផ្អែក លើរបរកសិកម្ម។
Read More » -
នុយក្លេអ៊ែរកូរ៉េខាងជើង៖វ៉ាស៊ីនតោននិងប៉េកាំងស្នើទណ្ឌកម្មថ្មី
សហរដ្ឋអាមេរិកបានសើ្នក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. សូមឲ្យដាក់ទណ្ឌ កម្ម ថ្មីៗប្រឆាំងកូរ៉េខាងជើងជាពិសេស ទណ្ឌកម្មហិរញ្ញវត្ថុ ក្រោយពីកូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរកាលពីថ្ងៃទី១២ កុម្ភៈមុន។ សំណើររបស់ទីក្រុងវ៉ា ស៊ីនតោននេះ បានធ្វើឡើងដោយមានការយល់ព្រមពីទីក្រុងប៉េកាំង។ ទីក្រុងប៉េកាំង ដែលពីមុនមក តែងតែមានជំហររារាំងមិនឲ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាង ជើងឡើយ។
Read More » -
ប្រធានាធិបតីវេណេស៊ុយអេឡា Hugo Chavez ទទួលមរណភាព
លោក Hugo Chavez ដែលជាមេដឹកនាំដ៏ល្បីឈ្មោះនៅប្រទេសវ៉េណេស៊ុយ អេឡា បានទទួលមរណភាព នៅថ្ងៃអង្គារ ម្សិលមិញ ក្នុងអាយុ ៥៨ ឆ្នាំ ដោយរោគមហារីកប្រូស្តាត។
Read More » -
អាកាសធាតុមិនល្អបានរារាំងមិនឲ្យជប៉ុនបន្តការចាប់ត្រីបាឡែននៅសមុទ្រខាងត្បូង
ក្រុម បរិស្ថានប្រឆាំងនឹងការចាប់ត្រីបាឡែន ហៅថា Sea Shepherd និយាយថា អាកាស ធាតុមិនល្អបានរារាំងមិនឲ្យជប៉ុនបន្តការចាប់ត្រីបាឡែន នៅសមុទ្រខាងត្បូង។
Read More » -
ម៉ាឡេស៊ីតាមរកចាប់ខ្លួនជនសកម្មប្រយុទ្ធជិត៣០០នាក់នៅលើកោះ Borneo
ម៉ាឡេស៊ី និយាយថា ខ្លួនកំពុងតែពង្រីកកម្លាំងតាមចាប់ខ្លួនជនសកម្ម ប្រយុទ្ធមួយក្រុម មានគ្នាដល់ទៅ៣០០នាក់ ដែលបានចូលមកកោះ Borneo របស់ម៉ាឡេស៊ី កាលពីពេល៣អាទិត្យកន្លងទៅនេះ ដោយបានទាមទារយកដីកោះ នេះឲ្យព្រះចៅស៊ុលតង់របស់ពួកគេ។
Read More »