ព័តមានអន្តរជាតិ
-
Google យល់ព្រមបង់ប្រាក់ផាកពិន័យពីការបំពានភាពជាឯកជននៅសហរដ្ឋអាម៉េរិក
ក្រុមហ៊ុន Google បានយល់ព្រមថានឹងបង់ប្រាក់៧លានដុល្លារដែលជាការផាកពិន័យដោយ អាជ្ញាធរនៅសហរដ្ឋអាម៉េរិក ពីបទលួចស្រង់យកទិន្នន័យតាមអ៊ីនធើរណិតពីទីកន្លែងឯកជនដែលប្រើ ប្រាស់ប្រព័ន្ធគ្មានភា្ជប់ខ្សែ (Wi-Fi)។
Read More » -
ទិន្នន័យសម្ងាត់របស់មនុស្សល្បីៗនៅអាម៉េរិកបានត្រូវគេលួចតាមប្រព័ន្ធអ៊ីនធើរណិតយកទៅផ្សព្វផ្សាយ
ក្រុមអាជ្ញាធរនៅសហរដ្ឋអាម៉េរិក កំពុងតែបើកការតាមដាន បន្ទាប់ពីក្រុមអ្នកលួចចូលលុកលុយប្រព័ន្ធកុំព្យូទ័រអ្នកដទៃ បានទម្លាយទិន្នន័យផ្នែកហិរញ្ញវត្ថុដែលទំនងជា របស់លោកស្រី Michelle Obama ជាភរិយានៃប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជនដែលមានឈ្មោះល្បីជាច្រើនរូបទៀត។
Read More » -
ភស្តុតាងបញ្ជាក់ថានៅលើភពព្រះអង្គារធ្លាប់មានជីវិតរស់នៅ
ក្រុមអ្នកវិទ្យាសាស្រ្តរបស់ អាជ្ញាធរជាតិ ដើម្បីអវកាសរបស់អាម៉េរិក ហៅកាត់ថា NASA និយាយថា យានអវកាសគ្មានមនុស្សបើកឈ្មោះថា Curiosity ដែលគេបានបញ្ជូនទៅចុះនៅលើភពព្រះអង្គារនោះ បានបញ្ជូននូវទិន្នន័យនៃសារ ធាតុគីមីជាមូលដ្ឋានមួយចំនួនដែល បញ្ជាក់ថា ធ្លាប់មានជីវិតរស់រាននៅលើភពមួយនេះ ក្នុងសម័យកាលដ៏យូរលង់ណាស់មកហើយ។
Read More » -
ជនជាប់ចោទសំខាន់ក្នុងបទរំលោភនិស្សិតស្រីឥណ្ឌាស្លាប់នៅក្នុងគុក
នៅប្រទេសឥណ្ឌា Ram Singh ដែលជាជនជាប់ចោទសំខាន់ក្នុងបទរំលោភនិស្សិតស្រី កាលពីខែធ្នូកន្លងមក ត្រូវបានគេរកឃើញថា ស្លាប់នៅក្នុងពន្ធនាគារ នៅថ្ងៃចន្ទនេះ។ យោងតាមអាជ្ញាធរពន្ធនាគារ ជនជាប់ចោទបានធ្វើអត្តឃាតសំលាប់ខ្លួន ដោយព្យួរក។ ប៉ុន្តែយោងតាមមេធាវីរបស់ជនជាប់ចោទរូបនេះ ជនជាប់ចោទប្រហែលជាត្រូវគេធ្វើឃាត។ ទោះយ៉ាងណា ការស្លាប់របស់ជនជាប់ចោទ បានធ្វើអោយក្រុមគ្រួសាររបស់និស្សិតស្រីដែលរង គ្រោះ មានការខឹងសម្បារយ៉ាងខ្លាំង។
Read More » -
អាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួមគ្នា ចំពេលឧបទ្វីបកូរ៉េកំពុងមានភាពតានតឹងខ្លំាង
នៅ ថ្ងៃច័ន្ទ ទី១១ មីនានេះ កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានផ្តើមធ្វើសមយុទ្ធប្រចំាឆ្នំារួមគ្នា។ សមយុទ្ធប្រចាំឆ្នាំនេះ ត្រូវបានគេឲ្យឈ្មោះជាភាសាអង់គ្លេសថា « Key Resolve »។
Read More » -
អាមេរិកបើកការចរចាជាថ្មីជាមួយក្រុមឧទ្ទាមតាលីបង់នៅអាហ្វហ្កានិស្ថាន
នៅ ប្រទេសអាហ្វហ្កានិស្ថាន លោកប្រធានាធិបតី Hamid Karzai បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា រដ្ឋបាលអាមេរិកំាងបានចាប់ផ្តើមកិច្ចចរចាជាមួយក្រុមឧទ្ទាមតាលីបង់ ឡើងវិញ។
Read More » -
ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងទៅទស្សនកិច្ចនៅអាម៉េរិក
លោកស្រី Park Geun-Hye ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅ ក្រុងវ៉ាស្ហ៊ីងតោននៅខែឧសភាខាងមុខ ដើម្បីជួបចរចាជាមួយនឹងលោក Barack Obama ប្រធានាធិបតីអាម៉េរិក។
Read More » -
ខ្មោចសត្វជ្រូកជាង៣ពាន់ក្បាលនៅសៀងហៃងាប់ដោយសារជំងឺ
អ្នកធ្វើការនៅប្រទេសចិនកំពុង បន្ដកិច្ច ប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រមូលខ្មោចសត្វជ្រូកជិត៣ពាន់ក្បាលដែលគេបានរកឃើញនៅ ក្នុងទន្លេមួយនៅជិតក្រុងសៀងហៃ។
Read More » -
លោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត្រ ស៊ើបអង្កេតរឿងបាញ់ជនភៀសខ្លួន
លោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្ដីថៃមានប្រសាសន៍ថា លោកស្រីនឹងធ្វើការស៊ើបអង្កេតអំណះអំណាងមួយចំនួនដែលថា កងទ័ពជើងទឹកថៃបានបាញ់ទៅលើជនភៀសខ្លួន Rohingya ដែលរត់គេចចេញពីតំបន់ប៉ែកខាងលិចនៃប្រទេសភូមា។
Read More » -
ទីក្រុងវ៉ាស៊ីតោន៖« ការគំរាមកំហែងរបស់កូរ៉េខាងជើង មិនមែនជាដំណោះស្រាយទេ »
បន្ទាប់ ពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មថ្មីប្រឆំាងកូរ៉េខាងជើង និងប្រតិកម្មគំរាមខ្លំាងក្លាពីសំណាក់កូរ៉េខាងជើងមក សហរដ្ឋអាមេរិកបានបញ្ចេញប្រតិកម្មតបវិញ ដោយព្រមានថា ការគំរាមកំហែងរបស់កូរ៉េខាងជើង ដូចយ៉ាងការប្រកាសសង្រ្គាមនុយក្លេអ៊ែរទល់នឹងអាមេរិក និងកូរ៉េខាងត្បូង ការកាត់ផ្តាច់ខ្សែទូរស័ព្ទផ្ទាល់ជាមួយកូរ៉េខាងត្បូង ឬមួយក៏លុបចោលទាំងអស់នូវកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយនឹងកូរ៉េ ខាងត្បូងក្តី មិនមែនជាដំណោះស្រាយទេ។
Read More »