ព័តមាន​អន្តរជាតិ

  • អាល្លឺម៉ង់​​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​កាត់​បន្ថយ​ការប្រសូត​បុត្រ​ដោយ​អសុវត្ថិភាព​ និង​ផ្ដល់​ជម្រើស​ឲ្យ​ស្ត្រី​ជា​ម្ដាយ

    ប្រទេស​ អាល្លឺម៉ង់​បាន​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ស្ត្រី ​ទាំង​ឡាយ​ណា​ដែល​​មាន​ផ្ទៃ​ពោះ​តែ​​មិន​ចង់​បាន​កូន​មាន​លទ្ធភាព​ទៅ​ឆ្លង​ ទន្លេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដោយ​មិន​ចាំ​បាច់​ប្រើ​ឈ្មោះ​​​ពិត​ប្រាកដ​។

    Read More »
  • អាកាស​ធាតុ​ត្រជាក់​គ្រប​ដណ្តប់​អឺរ៉ុប​ប៉ែក​ពាយ័ព្យ​ដោយ​ការ​ធ្លាក់​ព្រិល​ខ្លាំង​

    អឺរ៉ុប​​​ភាគ​ពាយ័ព្យ​កំពុង​​គ្រប​ដណ្តប់ ​ដោយ​ព្រិល​ឬ​ទឹកកក​សំឡី។ នៅ​បាំង​មិន​ដល់​​១០​​​ថ្ងៃ​​​ផង​ ​ដល់​​និទាឃ​​រដូវ​​ឬ​​រដូវ​​ផ្ការីក​ ទឹក​កក​​សំឡី​បាន​​ធ្លាក់​​ចុះ​​យ៉ាង​​សំបើម​​​កាល​ពី​​ថ្ងៃ​​អង្គារ​​ ម្សិលមិញ​ ​នៅ​​ភាគ​​ខាង​​ជើង​​និង​​ភាគ​​ខាង​​លិច​ប្រទេស​​បារាំង។​ ការ​​ដឹក​​ជញ្ជូន​​សាធារណៈ​ ត្រូវ​​បាន​​ប្រព្រឹត្ត​​ទៅ​​ដោយ​រអាក់​​រអួល​​បំផុត​​ជាពិសេ​​នៅ​​តំបន់​​ ទីក្រុង​​ប៉ារីស​​និង​​ប៉ែក​​ពាយ័ព្យ​​នៃ​​ប្រទេស​​បារាំង។​​ អាកាសធាតុ​​ត្រជាក់​​ដោយ​​សារ​​ការ​​ធ្លាក់​​ព្រិល​យ៉ាងសម្បើម​នេះ ក៏​បាន​​បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ពីរ​​នាក់​​ដែរ​នៅ​​ក្នុង​​តំបន់ ​Bretagne ​និ​ង​ Normandie ។​

    Read More »
  • កូរ៉េ​ខាង​ជើង​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​

    យន្តហោះ ​ចម្បាំង​កូរ៉េ​ខាង​ជើង​ជា​ច្រើន​ គ្រឿង បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​ក្នុង​កំរិត​មួយ​ដែល​ពុំ​​ធ្លាប់​មាន​ ក្នុងអំឡុងពេល​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ជាប្រតិបត្តិ ការ​មួយដែលទំនង​ជា ​ការ​ឆ្លើយ​តប​ទៅ​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ ត្បូង​នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​​ឧបទ្វីប​កូរ៉េ​កាលពី​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម​កាសែត​កូរ៉េ​ខាង​ត្បូង​​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​១៣​មីនា​នេះ។

    Read More »
  • ជប៉ុន​ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​អាស៊ាន​ក្នុងពេល​មាន​ជម្លោះ​ជាមួយ​ចិន

    នៅថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ស្នើ​ឲ្យ​មាន​ការ​រឹតបន្តឹង​ទំនាក់ទំនង​ខាង​ផ្នែក​ យោធា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន។ ការស្វះស្វែង​រឹត​បន្តឹង​ទំនាក់ទំនង​យោធា​ជាមួយ​អាស៊ាន​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​ជប៉ុន និង​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន កំពុង​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន។

    Read More »
  • ក្រុម​​អ្នកវិភាគ​ថ្លែងថា​ សន្តិសុខ​បន្ថែម​និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ មាន​ភាព​ចាំបាច់​​នៅចំពោះមុខវិបត្តិ​នៅ អាល់​ហ្សឺរី

    ប្រធាន​ក្រុម​ហ៊ុន​ប្រេង​អង់គ្លេសដ៏ធំ (British Petroleum) បាន​ថ្លែងថា​​ ការ​ស្លាប់​មនុស្ស​​ជាង​៨០នាក់​ បន្ទាប់​ពី​ការ​ចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​ទីតាំង​​​ផលិត​ឧស្ម័ន​ធម្មជាតិ ​ នៅ​ប្រទេស អាល់​ហ្សឺរី​ (Algeria) បាន​បង្ក​ឲ្យ​ក្រុមហ៊ុននោះ​ត្រួត ពិនិត្យ​ផ្នែក​សន្តិ​សុខ​របស់​ខ្លួន​ឡើង​ វិញ។

    Read More »
  • អា​ជ្ញា​ធរ​ថៃ​បដិសេធ​បាញ់​ជន​ជាតិ​ភាគ​តិច Rohingya

    អា​ជ្ញា​ធរ​ថៃ​បាន​បដិសេធ​ការ​ចោទ​ប្រ​កាន់​ ដែល​ថា​នាវឹក​ថៃ​បាន​បាញ់​ទៅ​លើ​ជន​ភៀស​ខ្លួន​ Rohingya ដែល​បាន​គេច​ខ្លួន​ពី​អំពើ​ហិង្សា​ដោយ​សាសនា​នៅ​ប្រ​ទេស​ភូមា បន្ទាប់​ពី​ក្រុម​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ពី​បញ្ហា​នេះ។

    Read More »
  • អ្នក​ភូមិ​ភូមា​តវ៉ា​ចង់​ឲ្យ​បិទ​ការ​ជីក​យក​រ៉ែ​ទង់​ដែង

    មេ​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​ភូមា លោកស្រី អាំង​ សាន​ស៊ូ​ជី បាន​ជំរុញ​ដល់​អ្នក​តវ៉ា​ឲ្យ​ទទួល​យក​ការ​ជីក​យក​រ៉ែ​​ដ៏​ចម្រូងចម្រាស​ដែល​ គាំ​ទ្រ​ដោយ​ប្រ​ទេស​ចិន ហើយ​ជា​កន្លែង​ដែល​បាន​ធ្វើ​ការ​បង្រ្កាប​ដោយ​ហិង្សា​កាល​ពី​ឆ្នាំ​មុន បើ​ពុំ​ដូច​នេះ​ទេ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​។

    Read More »
  • អ៊ីរ៉ង់​​និង​​​ប៉ាគីស្ថាន​​បន្ត​​គំរោង​សាងសង់​បំពង់​បង្ហូរ​ប្រេងកាត​

    នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​​ប៉ាគីស្ថាន បាន​​​ចាប់​ផ្តើម​​​បន្ត​​​​​​ការ​សាងសង់​​​​បំពង់​បង្ហូរ​ប្រេង​កាត​​ដែល​មាន​ប្រវែង​​​១៨០០គីឡូម៉ែត្រ​​​​​​ ​ស្ថិត​នៅ ​​ភាគ​ខាង​ជើង​​​​ការ៉ាឈី ប្រទេស​ប៉ាគីស្ថាន។ ការ​សាងសង់​​នេះ មាន​តំលៃជា​ទឹកប្រាក់​​ប្រមាន​​ជា​ ៧ពាន់​៥រយ លាន​ដុល្លារ នឹង​អាច​​អោយ​អ៊ីរ៉ង់​ផ្តល់​នូវ​​​ឧស្ម័ន​​​​២១លាន​ម៉ែត្រ​គូប ក្នុង​មួយ​ថ្ងៃ ដល់​ប៉ាគីស្ថាន​ ចាប់​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៤។ ប្រទេស​ប៉ាគី ស្ថាន​មាន​ការ​រារែក​ចិត្ត​ច្រើន​មុន​នឹង​សំរេច​ចិត្ត​សាងសង់​ បំពង់​បង្ហូរ​ប្រេងកាត​នេះ​…

    Read More »
  • អ.ស.ប.​ បរិហារ​ការ​រើសអើង​ប្រឆាំង​ជន​ភាគ​តិច​ Rohingyas​នៅ​ភូមា​

    នៅ ​ក្នុង​របាយការណ៍​​មួយ​របស់​អ្នក​ រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា ជាតិ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស​នៅ​ ភូមាTomas Ojea Quintana បាន​តឿន​រំលឹក​ដល់​​ភូមា​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ឲ្យ​បញ្ឈប់​​រាល់​ការ​រើស​អើង​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​ Rohingyas ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ លោក Tomas Ojea Quintana ​បាន​អះអាង​ទៀត​ថា” រដ្ឋាភិបាល​ភូមា ចាំ​បាច់​ត្រូវតែ​ដោះ​ស្រាយ​បញ្ហា​នេះ​សិន ដើម្បី​កុំ​ឲ្យ​ដំណើរការ​ធ្វើ​កំណែ​ទម្រង់​ភូមា​ចោទ​ជា​បញ្ហា”។

    Read More »
  • ពីរឆ្នាំ​បន្ទាប់ពី​បដិវត្តន៍ ប្រជាពលរដ្ឋអេហ្សីប​ឆ្លុះ​បញ្ចាំង​ឡើងវិញ

    ខណៈ​​ដែល   ប្រជាពលរដ្ឋអេហ្សីបប្រារព្ធ​​ខួបពីរឆ្នាំ ចាប់តាំងពី​ការបះបោរ ជា      ប្រវត្តិសាស្រ្ត​របស់ពួគេ ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រាប់​ចាប់តាំងពី​ក្រុម​បញ្ញវ័ន រហូតដល់​វណ្ណៈកម្មករ កំពុង​ឆ្លុះបញ្ចាំងមើលឡើងវិញ​នូវអ្វី​ដែល​សម្រេចបាន និង​អ្វីដែល​ចាំបាច់​ត្រូវធ្វើបន្តទៀត។

    Read More »
Back to top button
Close
Close