ព័តមានអន្តរជាតិ
-
ខួបគម្រប់៦០ឆ្នាំគត់ នៃមរណភាពមេដឹកនាំផ្តាច់ការសូវៀត Staline
គឺថ្ងៃទី៥ មិនា ឆ្នាំ១៩៥៣ វេលាម៉ោង៩ និង៥០នាទីយប់ ដោយមកពីបញ្ហាសរសៃបេះដូងនិងស្ទះដង្ហើម ដែលបុរសមហាខ្លាំងក្រោមឈ្មោះថា Staline បានដាច់ខ្យល់ចាកស្ថានទៅក្នុងជន្មាយុ៧៤ឆ្នាំ ក្រោយពីគាត់កាន់តំណែងកំពូលជាអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្ត សហភាពសូវៀតអស់៣១ឆ្នាំជាប់។ ទោះបីកន្លងផុត៦០ឆ្នាំទៅហើយក្តី ក៏មកទល់ឥឡូវ អ្នកស្រុកបន្តសន្និដ្ឋានអំពីរូបគាត់ក្នុងន័យខុសគ្នាក្រៃ ៖ ខ្លះថាគាត់ជា “មេផ្តាច់ការ” ខ្លះថា គាត់ជា “បិតាប្រជាជាតិ”។
Read More » -
កងទ័ពម៉ាឡេស៊ីបើកការវាយលុកតទល់នឹងការឈ្លានពានរបស់ស៊ុលតង់ហ្វីលីពីន
នៅ ថ្ងៃអង្គារនេះ កងទ័ពម៉ាឡេស៊ីបើកការវាយលុកតទល់នឹងការឈ្លានពានរបស់ស៊ុលតង់ ហ្វីលីពីន ដែលចង់ដណ្តើមយកបូរណភាពដែនដីនៃរដ្ឋសាបា ស្ថិតនៅភាគខាងជើងនៃកោះ បូណេអូ ស្ថិតក្នុងដែនដីប្រទេសម៉ាឡស៊ី។ ការវាយលុករបស់ទ័ពម៉ាឡេស៊ី បានប្រព្រិត្តទៅតាមផ្លូវអាកាស និងផ្លូវគោក អស់រយៈពេលកន្លះម៉ោង។ ប៉ុន្តែគេនៅពុំទាន់ដឹងថា តើមានជនរងគ្រោះ រឺក៏យ៉ាង ណានៅឡើយទេ។
Read More » -
ចិនបញ្ចប់ទំព័រគ្រប់គ្រងចាស់របស់ Wen Jiabao និង Hu Jintao
នៅ ថ្ងៃអង្គារនេះ សភាចិនបានបើកសម័យប្រជុំពេញអង្គប្រចាំឆ្នាំបញ្ចប់ទំព័រ គ្រប់គ្រងរយៈពេល ១០ឆ្នាំ កន្លងមក របស់នាយករដ្ឋមន្ត្រី Wen Jiaobao និងប្រធានាធិបតី Hu Jintao។
Read More » -
ប្រធានាធិបតីវ៉េណេស៊ុយអេឡាទទួលអនិច្ចកម្ម
ពលរដ្ឋនៃប្រទេសវ៉េណេស៊ុយអេឡារាប់ពាន់ នាក់កំពុងតែនាំដើរតាមផ្លូវ នានាក្នុងក្រុងការ៉ាកាស ក្រោយពីមានការប្រកាសឲ្យដឹងថា លោក Hugo Chavez ប្រធានា ធិបតីនៃប្រទេសនេះបានទទួលអនិច្ចកម្មដោយរោគាពាធ។
Read More » -
អាម៉េរិកទាត់ចោលការគំរាមបាញ់គ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង
សេតវិមានបានទាត់ចោលនូវការគំរាម របស់ កូរ៉េខាងជើងក្នុងការបើកការ វាយប្រហារអាវុធនុយក្លេអ៊ែរ ដើម្បីជាការសងសឹកចំពោះការដាក់ទណ្ឌកម្មថ្មីៗធ្វើឡើងដោយអង្គការ សហប្រជាជាតិទៅលើកូរ៉េខាងជើង។
Read More » -
អ្នកអភិរក្សថាសត្វដំរីនៅអាហ្រ្វិកជិតផុតពូជ
ក្រុមអ្នកអភិរក្សសត្វព្រៃមួយ ក្រុមកំពុង តែធ្វើការព្រមានថា សត្វដំរីនៅព្រៃអាហ្រ្វិកអាចនឹងស្លាប់ផុតពូជនៅក្នុងរយៈពេល១០ ឆ្នាំនេះ ដោយសារតែការសម្លាប់សត្វនេះដោយឥតឈប់ឈរ។
Read More » -
ហេតុអ្វីអំពើហិង្សានៅបង់ក្លាដែសរីករាលដាលលឿនម្ល៉េះ?
អំពើ ហិង្សានៅប្រទេសបង់ក្លាដែស កាន់តែរីករាលដាលជារៀងរាល់ថ្ងៃ។ គ្រាន់តែនៅចុងសប្តាហ៍កន្លងមកនេះ មានមនុស្ស១៦នាក់បានបាត់បង់ជីវិត។ បើគិតសរុបតាំងពីចុងខែ មករាមកដល់ព្រឹកថ្ងៃចន្ទនេះ គឺបន្ទាប់ពីពេលដែលតុលាការប្រកាសសាលក្រម កាត់ទោសលើមេដឹកនាំអ៊ីស្លាមនានាមកពីគណបក្សប្រឆាំងពីបទ ឧក្រិដ្ឋសង្គ្រាម អំពើហិង្សាបង្កដោយបាតុកម្ម បានសម្លាប់មនុស្សអស់ដល់ទៅ ៧៧នាក់។
Read More » -
ចិនមិនផ្តល់តួលេខថវិកាដែលត្រូវចាយវាយលើវិស័យការពារជាតិដូចមុនឡើយ
នៅ ថ្ងៃចន្ទនេះ ចិនមិនបានផ្តល់ព័ត៌មានលើតួលេខថវិកា ដែលត្រូវចាយវាយលើវិស័យការពារជាតិ សំរាប់ឆ្នាំ ២០១៣ ដូចសព្វដងនោះឡើយ។ ការមិនប្រកាសទឹកប្រាក់របស់ក្រុងប៉េកាំង បានធ្វើឡើងនៅក្នុងសន្និសិទ្ធកាសែត មុនពេលបើកសម័យប្រជុំសភាពេញអង្គ ប្រចាំឆ្នាំ។ គេប៉ាន់ស្មានថា ចិនចង់លាក់ទុករឿងនេះមិនអោយជប៉ុនដឹង ដោយសារតែស្ថានភាពតានតឹងទាក់ទងនឹងជម្លោះដណ្តើមបូរណភាពដែនកោះ សេនកាគូ នៅសមុទ្រចិនខាងកើតជាមួយជប៉ុន។
Read More » -
ហ្វ៊ីលីពីនស្វែងរកដំណោះស្រាយជាមួយម៉ាឡេស៊ីក្នុងជម្លោះពលរដ្ឋនៅរដ្ឋសាបាស់
សេចក្ដីរាយការណ៍មួយឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្វ៊ីលីពីន ត្រូវធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃនេះ ដើម្បីជួបជាមួយសមាសភាគីរបស់លោក បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពរបស់ម៉ាឡេស៊ីជាមួយ ពលរដ្ឋដែលដើរតាមមេដឹកនាំឥស្លាមជនជាតិហ្វ៊ីលីពីននៅក្នុងរដ្ឋ សាបាស់ ដែលជាកោះមួយ។
Read More » -
លោកស្រី Gina Rinehart ក្លាយជាមហាសេដ្ឋីមានទ្រព្យច្រើនគេនៅអូស្រ្តាលី
លោកស្រី Gina Rinehart បានទទួលចំណាត់ថ្នាក់ដែលចាត់ទុកថាជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតនៅប្រទេសអូស្រ្តាលី។
Read More »