ព័តមានអន្តរជាតិ
-
បទវិភាគ៖ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីររបស់ចិន៖គូរប្លង់ផែនការគោលថ្មី ពិភពលោកបានឃើញប្រទេសចិនដែលកំពុងដើរយ៉ាងស្វាហាប់
Cambodia News ការបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររដ្ឋាភិបាល សេចក្តីសម្រេចចិត្តស្តីពីគោលការណ៍សំខាន់អំពី“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ច្បាប់អំពីបរិស្ថានអេកូឡូស៊ី ច្បាប់ស្តីពីការជំរុញវឌ្ឍនភាពនិងសាមគ្គីភាពនៃជនជាតិ និងច្បាប់ស្តីពីផែនការអភិវឌ្ឍន៍ជាតិ ។ល។ កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២៦ មហាសន្និបាតនៃសភាទាំងពីររបស់ចិនបានបញ្ចប់របៀបវារៈមួយចំនួនដោយជោគជ័យ នេះជាសក្ខីភាពដែលបញ្ជាក់ពីសារៈសំខាន់ ឆ្នាំចាប់ផ្តើមនៃ“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ។ “និមិត្តសញ្ញាដ៏សំខាន់មួយ” “គ្រោងទិសដៅយុទ្ធសាស្ត្រថ្មីរបស់ចិន” “ជាមហាសន្និបាតនយោបាយដ៏ឱឡារិករបស់ចិន ហើយក៏ជាទស្សនទានឈ្នះ-ឈ្នះរបស់ពិភពលោកផងដែរ”។ល។ មតិអន្តរជាតិយល់ឃើញថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនមិនត្រឹមតែបានតាក់តែងគោលលំនាំប្រតិបត្តិការអនាគតរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគូរវាស់ផែនទីចង្អុលបង្ហាញផ្លូវសម្រាប់ប្រទេសនានាសម្រេចបាននូវវិបុលភាពរួមផងដែរ ។ តើចិននឹងធ្វើអ្វីខ្លះក្នុងរយៈពេលប្រាំឆ្នាំខាងមុខ? តើលេខសម្ងាត់នៃភាពជោគជ័យដើម្បីសម្រេចបាន «អភិបាលកិច្ចរបស់ចិន» តាមរយៈផែនការ៥ឆ្នាំគឺអ្វី? តើពិភពលោកនឹងមើលឃើញប្រទេសចិនយ៉ាងណាក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ? ការសម្រេចបាននូវការធ្វើទំនើបកម្ម គឺជាសុបិនដែលប្រជាជាតិចិនតែងតែប្រាថ្នាចង់បានតាំងពីសម័យទំនើប ប៉ុន្តែ…
Read More » -
ស្វែងយល់ពីព័ត៌មានក្តៅនៃមហាសន្និបាតទាំងពីររបស់ចិនឆ្នាំ២០២៦តាមដានជើងរបស់លោកXi Jinping ៖ ពូជមួយគ្រាប់អាចផ្លាស់ប្តូរពិភពលោក
Cambodia News កាលពីថ្ងៃទី៥ ខែមីនា លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិនិត្យពិភាក្សារបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនជាមួយគណៈប្រតិភូខេត្ត Jiangsu ដែលចូលរួមមហាសន្និបាតលើកទីបួននៃសភាតំណាងប្រជាជនទូទាំងប្រទសចិននីតិកាលទី ១៤ ។ នៅក្នុងកិច្ចពិគ្រោះពិភាក្សា លោក Gao Derong តំណាងប្រជានជនមកពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្មតំបន់ Li Xiahe…
Read More » -
សេចក្តីសម្រេចនយោបាយនៃមហាសន្និបាតលើកទីបួន នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤
Cambodia News មហាសន្និបាតលើកទីបួន នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ (CPPCC) បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន រួមជាមួយថ្នាក់ដឹកនាំបក្ស…
Read More » -
បទវិភាគ៖ ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីររបស់ចិន៖ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ចិននឹងនាំមកនូវការបំផុសគំនិតនិងកាលានុវត្តកាន់តែច្រើនដល់ពិភពលោក
Cambodia News មហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលមួយឆ្នាំរៀបចំធ្វើម្តង ជាបង្អួចដ៏សំខាន់សម្រាប់សង្កេតមើលពីការធ្វើទំនើបកម្មតាមបែបផែនចិននិងប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ តំណាងនិងសមាជិកចំនួនប្រហែល៥ពាន់រូបដែលមកពីតំបន់នានាទូទាំងប្រទេសចិន បានជួបជុំគ្នានៅក្រុងប៉េកាំងដោយបានពាំនាំនូវក្តីបំណងរបស់ប្រជាជនយ៉ាងកក់ក្តៅ ។ ឆ្លងតាមរយៈវេទិកាដ៏សំខាន់នៃមហាសន្និបាតសភាទាំងពីររបស់ចិន តំណាងនិងសមាជិកទាំងឡាយបានផ្តល់ជាមតិយោបល់យ៉ាងសកម្មដើម្បីធ្វើឱ្យថ្នាក់ធ្វើសេចក្តីសម្រេចចិត្តឈ្វេងយល់ពីសំឡេងនៅថ្នាក់មូលដ្ឋានកាន់តែច្រើន ហើយក្លាយទៅជាសេចក្តីសម្រេចចិត្តរបស់ជាតិដ៏សំខាន់ ប្រការនេះបានបង្ហាញឱ្យឃើញនូវកម្លាំងជីវិតយ៉ាងខ្លាំងក្លានៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ នៅប្រទេសចិន ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលគឺគ្របដណ្តប់ដំណាក់កាលទាំងអស់នៃអភិបាលកិច្ចជាតិ ដូចជាការបោះឆ្នោតជ្រើសរើស ការប្រឹក្សានយោបាយ ការធ្វើសេចក្តីសម្រេចចិត្ត ការគ្រប់គ្រង…
Read More » -
បទវិភាគ៖ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីររបស់ចិន៖យល់ដឹងពីកម្លាំងផលិតកម្មដែលបង្កប់ក្នុង “សេវាកម្ម”
Cambodia News “ពង្រឹងសមត្ថភាពនិងលើកកម្ពស់គុណភាពនៃឧស្សាហកម្មសេវាកម្ម” ការលើកឡើងក្នុងរបាយការណ៍ការងារនៃរដ្ឋាភិបាលដែលដាក់ជូនពិនិត្យពិភាក្សាកាលពីថ្ងៃទី៥ខែមីនាបានបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ។ ក្នុងនាមជាប្រទេសទីមួយលើពិភពលោកខាងឧស្សាហកម្មកម្មន្តសាល ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនមិនអាចឃ្លាតពីការទ្រទ្រង់និងគាំទ្រពីឧស្សាហកម្មកម្មន្តសាលបានឡើយ ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចតួអង្គជាក់ស្តែង ការប្រើប្រាស់របស់ប្រជាជនបាននិងកំពុងធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់ពី“ការទិញទំនិញ”ទៅជា“ការទទួលសេវាកម្ម” ហើយកម្លាំងផលិតកម្មដែលបង្កប់ក្នុង “សេវាកម្ម”កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលក្លាយជាកម្លាំងគន្លឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ។ សូមក្រឡេកមើលទិន្នន័យមួយចំនួនសិន៖ នៅឆ្នាំ២០២៥ តម្លៃបន្ថែមនៃមុខរបរសេវាកម្មរបស់ចិនមានទំហំប្រហែលជាង៨០ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥,៤ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ហើយអត្រារួមចំណែករបស់មុខរបរសេវាកម្មចំពោះកំណើនសេដ្ឋកិច្ចជាតិបានឡើងដល់៦១,៤…
Read More » -
បទវិភាគ៖ ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីររបស់ចិន៖មានតែធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដទេ ទើបអាចសម្រចបាននូវសមិទ្ធផលពិតប្រាកដ
Cambodia News “កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនគឺ៥ភាគរយ” “ទំហំលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានលើសពី៥០ទ្រីលានយាន់ប្រាក់ចិន” ។ល។ បើសង្កេតមើលពីរបាយការណ៍ការងាររដ្ឋាភិបាលចិននៅឆ្នាំ២០២៥អាចឃើញថា តារាងពិន្ទុនីមួយៗ ជាចម្លើយគួរឱ្យពេញចិត្តសម្រាប់បញ្ចប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ។ “ដល់ឆ្នាំ២០៣០ តម្លៃផលិតកម្មពាក់ព័ន្ធនៃឧស្សាហកម្មសសរទ្រូងដែលងើបឡើងថី្មចំនួន៦ មានដូចជាមនុស្សយន្តវៃឆ្លាតជាដើម…
Read More » -
បទវិភាគ៖មាគ៌ាអភិវឌ្ឍន៍របស់ចិនផ្ដល់ការបំផុសគំនិតដល់ពិភពលោក
Cambodia News ខណៈពេលដែលពិភពលោកកំពុងឈរនៅចំណុចប្រសព្វគ្នានៃប្រវត្តិសាស្ត្រនៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើនវានុវត្តន៍ឧស្សាហកម្មជុំថ្មី ផែនការគោលស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូលម្តងទៀត ។ «សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»ដែលត្រូវបានពិនិត្យពិភាក្សានិងអនុម័តក្នុងកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ កាលពីខែតុលា ឆ្នាំ ២០២៥ មិនត្រឹមតែបានគ្រោងផែនការគោលស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន(២០២៦-២០៣០)ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីរូបមន្តអភិវឌ្ឍន៍ថ្មីដែលពឹងផ្អែកលើខ្លួនឯងនិងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទៅកាន់ពិភពលោកតាមរយៈបញ្ហាយុគសម័យចំនួនពីរស្តីពីការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការនិងកាលានុវត្តភាពខាងទីផ្សារដ៏ធំធេងផងដែរ ។ ប្រការនេះមិនត្រឹមតែជាជម្រើសយុទ្ធសាស្ត្រសម្រាប់ប្រទេសចិនក្នុងការឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សរ៍ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់តម្រិះប្រាជ្ញាបូព៌ាសម្រាប់ដោះស្រាយភាពជាប់គាំងខាងការអភិវឌ្ឍជាសកលផងដែរ ។ ទីមួយ ការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ៖ជាសក្ខីភាពនៃការលើកកម្ពស់បែបលោតផ្លោះជាយុទ្ធសាស្ត្រពីការឆ្លើយតបនឹងហានិភ័យដល់ការដឹកនាំទិសដៅនៅពេលអនាគត សំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បានលើកឡើងថា៖”ត្រូវពន្លឿនការសម្រេចបាននូវការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាកម្រិតខ្ពស់ដោយឯករាជ្យម្ចាស់ការដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី” ។ ប្រការនេះមិនត្រឹមតែជាតម្រូវការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏ជាការឆ្លើយតបយ៉ាងសកម្មចំពោះនិម្មាបនកម្មប្រកួតប្រជែងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកលផងដែរ ។ ជាមួយគ្នានេះដែរ ប្រការនេះក៏ជានិមិត្តសញ្ញាបង្ហាញថា ការធ្វើបរិវត្តកម្មយ៉ាងជ្រាលជ្រៅនៃយុទ្ធសាស្ត្រផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនបានប្រែក្លាយពី”ការពឹងផ្អែកលើខ្លួនឯង”ទៅជា”ការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ” ក្នុងគោលបំណងមិនត្រឹមតែបានបម្រះខ្លួនចេញផុតពីភាពលំបាកប៉ុណ្ណោះទេ ថែមទាំងត្រូវ”ឈរនៅកម្រិតខ្ពស់ កំណត់ក្បួនច្បាប់និងទទួលឈ្នះនៅពេលអនាគត”ផងដែរ ។ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគឺជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិននិងជាការទ្រទ្រង់ដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ។ ជានិច្ចកាល ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនតែងតែផ្តួចផ្តើមឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាអាទិភាព ជំរុញឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍទៅរកទិសដៅវិជ្ជមាននិងជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅ សំដៅខិតខំប្រឹងប្រែងបង្រួមគម្លាតខាងបច្ចេកទេស ។ បច្ចុប្បន្ននេះ កម្លាំងជាក់ស្តែងបច្ចេកវិទ្យារបស់ប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះជាទូទៅដែលបានត្រៀមលក្ខណៈគ្រប់គ្រាន់ជាស្រេចសម្រាប់បោះជំហានឆ្ពោះទៅរកការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ ។ នៅឆ្នាំ ២០២៤ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍរបស់ចិនមានចំនួនលើសពី ៣,៦ ទ្រីលានយាន់ប្រាក់ចិនដែលមានទំហំវិនិយោគជិតកម្រិតគិតជាមធ្យមនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច(OECD) ហើយចំនួននិក្ខេបបទកម្រិតខ្ពស់ដែលចេញផ្សាយលើទស្សនាវដ្តីអន្តរជាតិនិងចំនួននីយបត្រតក្កកម្មអន្តរជាតិសុទ្ធតែបានឈរនៅលំដាប់ទីមួយលើពិភពលោកក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា ។ ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មបានពន្លឿនការរួមបញ្ចូលគ្នា ។ សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខបានប្រែក្លាយទៅជាកម្លាំងផលិតកម្មគុណភាពថ្មីជាបន្តបន្ទាប់ ។ ចំនួនធនធានមនុស្សខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនបានកាន់លំដាប់ថ្នាក់ឈានមុខលើទូទាំងពិភពលោកដែលបានផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម ។ យ៉ាងណាមិញ កម្រិតខ្ពស់ដ៏ពិតប្រាកដបានបង្ហាញឱ្យឃើញក្នុងវិស័យចំនួន ៣ ៖ទីមួយគឺ សមត្ថភាពដែលប្រកបដោយភាពស្វ័យម្ចាស់ការនិងអាចគ្រប់គ្រងបាននៃខ្សែសង្វាក់ទាំងមូល សម្រេចបាននូវសមិទ្ធផលប្រកបដោយលក្ខណៈវាយទម្លុះក្នុងវិស័យយុទ្ធសាស្ត្រដែលចាំបាច់ត្រូវប្រកួតប្រជែងដូចជាថាមពលថ្មីនិងសម្ភារៈថ្មីជាដើម ។ ទីពីរគឺ ប្រសិទ្ធភាពនៃប្រព័ន្ធច្នៃប្រឌិតថ្មីដែលមានភាពបន្ស៊ីគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ បានបំបាត់របាំងរវាងការផលិត សិក្សានិងស្រាវជ្រាវ ។ ទីបីគឺ ការលើកកម្ពស់បែបលោតផ្លោះនៃសិទ្ធិបញ្ចេញមតិក្នុងអភិបាលកិច្ចផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្រ្តសកល ។ ព្រមពេលជាមួយគ្នានេះ ប្រឈមមុខនឹងសមិទ្ធផលដ៏លេចធ្លោដែលមានលក្ខណៈបដិវត្តន៍ក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច បច្ចេកវិទ្យាជីវសាស្រ្តនិងថាមពលស្អាតជាដើម ប្រទេសចិនកំពុងប្រែក្លាយពី”អ្នកដេញតាមបច្ចេកវិទ្យា”ទៅជា”អ្នកនាំមុខនវានុវត្តន៍” ។ ទីពីរ កាលានុវត្តភាពទីផ្សារដ៏ធំធេង៖តក្កវិជ្ជាអភិវឌ្ឍន៍ដែលជំរុញដោយតម្រូវការក្នុងស្រុកនិងចែករំលែកជាមួយពិភពលោក ទីផ្សារដ៏ធំធេងដែលបង្កើតឡើងដោយចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមជាង ៤ រយលាននាក់គឺជាទីបង្អែកដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងផ្តោតលើការដោះស្រាយបញ្ហាលេចធ្លោដូចជាតម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ដែលបានបង្កើនកម្លាំងចលករផ្ទៃក្នុងនិងភាពដែលអាចពឹងផ្អែកបាននៃការវិលជុំក្នុងស្រុកតាមរយៈការកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា ។ នេះមិនមែនជាការផ្លាស់ប្តូរទៅរកការបិទខ្ទប់ទេ តែគឺបន្តពង្រីកការបើកទូលាយចំពោះបរទេសឱ្យបានកាន់តែស៊ីជម្រៅខណៈពេលដែលជំរុញការឡើងចំណាត់ថ្នាក់នៃការប្រើប្រាស់និងពង្រីកតម្រូវការក្នុងស្រុក ។ ភាពធំធេងនៃទីផ្សាររបស់ចិនមិនត្រឹមតែបានឆ្លុះបញ្ចាំងក្នុងទ្រង់ទ្រាយរបស់វាប៉ុណ្ណោះទេ ថែមទាំងបានស្ថិតនៅត្រង់ថា កាលានុវត្តភាពថ្មីដែលនាំមកដោយការឡើងចំណាត់ថ្នាក់នៃរចនាសម្ព័ន្ធផងដែរ ។ ពីការបង្កើនកម្លាំងនៃការពង្រីកការអនុវត្តគោលនយោបាយ”ជំរុញការធ្វើបច្ចុប្បន្នភាពជុំថ្មីនូវគ្រឿងសម្ភារៈនិងការយករបស់ចាស់ទៅប្តូររបស់ថ្មីដោយទ្រង់ទ្រាយធំ”(ហៅកាត់ថា គោលនយោបាយ”ថ្មីពីរ”)ដល់ការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកនិងសេដ្ឋកិច្ចសម្រាប់មនុស្សវ័យជរាយ៉ាងសកម្ម រហូតដល់ការអនុវត្តការធ្វើបច្ចុប្បន្នភាពទីក្រុង ។ល។ វិធានការទាំងនេះកំពុងបញ្ចេញសក្តានុពលនៃតម្រូវការក្នុងស្រុកដ៏ធំធេង ។ ពីចំនួនលក់ដូររថយន្តថាមពលថ្មីរបស់ចិនបានស្ថិតនៅចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោកក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ដល់សមាមាត្រនៃ”សេដ្ឋកិច្ចថ្មីចំនួនបី” (ហៅកាត់ថា ឧស្សាហកម្មថ្មី មុខរបរថ្មីនិងរូបមន្តថ្មី)មានចំនួនលើសពី ១៨,១ ភាគរយនៃ GDP ទីផ្សាររបស់ចិនបានក្លាយជាកន្លែងពិសោធន៍សម្រាប់ការច្នៃប្រឌិតថ្មីសកល ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺ កាលានុវត្តភាពទីផ្សាររបស់ប្រទេសចិនកំពុងប្រែក្លាយទៅជាផលលាភនៃការអភិវឌ្ឍពិភពលោកចែករំលែកជាមួយគ្នា ។ លោក Siddharth Chatterjee អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិនបានថ្លែងនាពេលថ្មីៗកន្លងទៅនេះថា ”ខ្ញុំបានមើលឃើញផ្ទាល់ភ្នែកថា ឆ្លងតាមរយៈគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកជាដើម បទពិសោធអភិវឌ្ឍន៍របស់ចិនកំពុងកែប្រែមុខមាត់របស់តំបន់ជាច្រើននៃទ្វីបអាហ្វ្រិកយ៉ាងជ្រាលជ្រៅ ។ បច្ចុប្បន្ននេះ ឧត្តមភាពខាងសមត្ថភាពផលិតកម្មរបស់ប្រទេសចិនក្នុងគ្រប់វិស័យមានដូចជារថយន្តអគ្គិសនីនិងផលិតផល PV ជាដើមកំពុងពន្លឿនការធ្វើបរិវត្តកម្មបៃតងសកលក្នុងតម្លៃដែលអាចទទួលយកបាន ហើយ”ឥទ្ធិពលវិជ្ជមាន”បែបនេះបានធ្វើឱ្យទីផ្សារដ៏ធំធេងរបស់ប្រទេសចិនក្លាយជាអ្នកផ្តល់ផលិតផលសាធារណៈជាសកលដ៏សំខាន់ ។ ទីបី ការបំផុសគំនិតសកលនៃមាគ៌ាអភិវឌ្ឍន៍របស់ចិនបានបង្ហាញឱ្យឃើញនូវ តម្លៃសកលនៃគំរូអភិវឌ្ឍន៍និងតម្រិះប្រាជ្ញាខាងអភិបាលកិច្ច អ្វីដែលសំណើផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បង្ហាញឱ្យឃើញនោះគឺ វាមិនត្រឹមតែជាផែនការគោលសម្រាប់អភិវឌ្ឍន៍របស់ប្រទេសមួយប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវតម្រិះប្រាជ្ញាខាងអភិបាលកិច្ចដែលអាចរៀនសូត្របានផងដែរ ។ ការតាក់តែងផែនការដោយវិទ្យាសាស្ត្រនិងការអនុវត្តផែនការក្នុងរយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់គឺជាមធ្យោបាយដ៏សំខាន់មួយនៃអភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិន ហើយក៏ជាឧត្តមភាពដ៏សំខាន់ខាងនយោបាយរបស់សង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនផងដែរ ។…
Read More » -
មហាសន្និបាតសភាទាំងពីររបស់ចិន នាំមកនូវកម្លាំងស្ថិរភាពសម្រាប់កំណើនសកល និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
Cambodia News ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា ការបែកខ្ញែកនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ សហគមន៍អន្តរជាតិបានតាមដានដោយយកចិត្តទុកដាក់ចំពោះការប្រព្រឹត្តទៅនៃសម័យប្រជុំរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលត្រូវបានស្គាល់ជាទូទៅថា “មហាសន្និបាតសភាទាំងពីរ”។ ក្នុងនាមជាព្រឹត្តិការណ៍នយោបាយដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំ មហាសន្និបាតសភាទាំងពីរដែលមានរយៈពេលជាងមួយសប្តាហ៍នេះ មិនត្រឹមតែពិនិត្យឡើងវិញនូវសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមកប៉ុណ្ណោះទេ តែក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅគោលនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនសម្រាប់ឆ្នាំខាងមុខផងដែរ។ របៀបវារៈដ៏សំខាន់មួយនៃមហាសន្និបាតសភាទាំងពីរ គឺការដាក់ចេញនូវផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិន (ឆ្នាំ២០២៦-២០៣០)…
Read More » -
ប្រជាធិបតេយ្យតាមបែបផែនចិន៖ ការឆ្លុះបញ្ចាំងតាមរយៈមហាសន្និបាតសភាទាំងពីរ
Cambodia News នៅក្នុងទស្សនវិជ្ជានយោបាយសម័យទំនើប ប្រជាធិបតេយ្យមិនមានគំរូតែមួយសម្រាប់ប្រទេសទាំងអស់នោះទេ។ ប្រទេសនីមួយៗអភិវឌ្ឍប្រព័ន្ធនយោបាយដែលសមស្របនឹងបរិបទប្រវត្តិសាស្ត្រ វប្បធម៌ និងរចនាសម្ព័ន្ធសង្គមរបស់ខ្លួន។ ក្នុងករណីប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បានបង្កើតគំរូដែលត្រូវបានហៅថា «ប្រជាធិបតេយ្យតាមបែបផែនចិន» ឬ «ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល»។ គំរូនេះផ្អែកលើការរួមបញ្ចូលប្រព័ន្ធតំណាង និងប្រព័ន្ធពិគ្រោះយោបល់ ដើម្បីធានាថា ការសម្រេចចិត្តនយោបាយឆ្លុះបញ្ចាំងពីមតិ និងតម្រូវការរបស់សង្គមទូលំទូលាយ។ ក្នុងបរិបទនេះ មហាសន្និបាតសភាទាំងពីរ…
Read More » -
លោកXi Jinpingសួរសុខទុក្ខតំណាងគណបក្សប្រជាធិបតេយ្យកសិករកម្មករចិន សមាគមJiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រនិងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាពសង្គមនិងសន្តិសុខសង្គមចិន
Cambodia News នារសៀលថ្ងៃទី៦ ខែមីនា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញសួរសុខទុក្ខតំណាងគណបក្សប្រជាធិបតេយ្យកសិករកម្មករចិន សមាគមJiusan មជ្ឈដ្ឋានវេជ្ជសាស្ត្រនិងសុខាភិបាលចិន មជ្ឈដ្ឋានសុខុមាលភាពសង្គមនិងសន្តិសុខសង្គមចិនដែលអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ៤នៃ មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនីតិកាលទី១៤និងចូលរួមកិច្ចប្រជុំរួម ដើម្បីស្តាប់មតិយោបល់និងសំណើរបស់សមាជិកសភា។ បន្ទាប់ពីស្តាប់ការបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នា លោកXi Jinpingបានថ្លែងសុន្ទរកថាគន្លឹះ។លោកបានលើកឡើងថា ការកសាងរួចនូវប្រទេសចិនប្រកបដោយសុខុមាលភាពនៅឆ្នាំ២០៣៥ គឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ រយៈពេល…
Read More »